Connect with us

សុខភាព

ការសិក្សា៖ គេងយប់បាន ៧ម៉ោងល្អសម្រាប់មនុស្សវ័យកណ្ដាល និងចំណាស់

បានផុស

នៅ

តាមការសិក្សាថ្មីបានបង្ហាញថា ការគេងនៅពេលយប់ឲ្យបានត្រឹមតែ៧ម៉ោង មិនច្រើនពេក មិនតិចពេក គឺជាទម្លាប់ល្អសម្រាប់មនុស្សវ័យកណ្ដាល និងចំណាស់។ បើចំពោះការគេងច្រើនពេក ឬតិចពេកក៏អាចប៉ះពាល់ទៅដល់ ផ្នែកស្មារតី និងសមត្ថភាពយល់ដឹងរបស់ខួរក្បាលផងដែរ។ គេងត្រឹមរយៈពេល ៧ម៉ោង អាចមានផលប្រយោជន៍​ច្រើនដល់ស្មារតី ភាពយល់ដឹងនៃខួរក្បាល នេះបើយោងតាមការពិសោធន៍កន្លងមកលើប្រភេទមនុស្សដែលធ្លាប់មានបទពិសោធន៍ គេងច្រើនជ្រុល តិចជ្រុល មានឥរិយាបថ មួម៉ៅក្ដៅក្រហាយ និង បាក់ទឹកចិត្ដ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកសាស្ដ្រាចារ្យ Jianfeng Feng នៅសាកលវិទ្យល័យប្រទេសចិន ជាសមាជិកមួយរូបដឹកនាំគម្រោងសិក្សាស្រាវជា្រវមួយនេះ មានប្រសាសន៍ថា ការគេងតិចជាង ឬច្រើនជាង៧ម៉ោង គឺអាចប៉ះពាល់ទៅដល់គុណភាពនៃការយល់ដឹងរបស់ខួរក្បាល​ ដែល​ លទ្ធផលសិក្សានេះគឺធ្វើឡើងអស់រយៈពេលជា​ច្រើន​ឆ្នាំ។ ថ្វីដ្បិតតែយើងមិនអាចកំណត់ជាក់លាក់ ថាតើការគេងដែលតិចបំផុតកម្រិតណា ឬច្រើនបំផុតកម្រិតណា ហើយអាចប៉ះពាល់ខ្លាំងកម្រិត​ណានៃសមត្ថភាពនៃខួរក្បាលនោះមែន តែយើងក៏អាចបញ្ជាក់បានថាការគេងដែលល្អសម្រាប់សុខភាពខួរក្បាល​គឺ៧ម៉ោង។

ការសិក្សានេះ ក៏បានងាកទៅរកមូលហេតុមួយចំនួនដែលមនុស្សភាគច្រើនជួបប្រទះ ដូចជាការ គេងភ្ញាក់ៗពេល​យប់ និង ការគេងមិនលក់ ព្រោះក៏ជាមូលហេតុធ្វើឲ្យមនុស្សម្នាក់ៗមិនអាចគេងបានគ្រប់គ្រាន់ ឬក៏អាចចំណាយពេលគេងយូរជាងធម្មតាផងដែរ។ ដូច្នេះបើចំពោះមនុស្សចាស់ ការគេងដែលមានការភ្ញាក់ច្រើនពេលយប់ គឺជារឿង​មួយដែលស្ថិតក្នុងភាពស្មុគស្មាញ មិនអាចកំណត់ច្បាស់នោះទេ ព្រោះអាចមានការពាក់ព័ន្ធជាមួយ ហ្សែន របប​អាហារ និងរចនាសម្ព័ន្ធនៃខួរក្បាលរបស់អ្នក​ទាំង​នោះ​។

របាយការណ៍សិក្សាអំពីទម្លាប់នៃការគេងភ្ញាក់ពេលយប់ ទទួលបានពីប្រទេសចិន និងអង់គ្លេសសិក្សាលើបេក្ខជនសរុប ៥០ម៉ឺននាក់វ័យចន្លោះពី ៣៨ទៅ៧៣ឆ្នាំ ដោយផ្តោតសំខាន់លើ របៀបនៃការគេង សុខភាពស្មារតី និង ធ្វើតេស្ដ​ទៅលើគុណភាពយល់ដឹងនៃខួរក្បាល។ លទ្ធផលបង្ហាញមានបេក្ខជន ៤ម៉ឹននាក់ជួបបញ្ហាគេងភ្ញាក់ៗ ដែលមានពាក់ព័ន្ធជាមួយនឹងការចងចាំរូបភាពដក់ជាប់ខួរក្បាល និងទិន្ន័យពាក់ព័ន្ធជាមួយហ្សែន។

ទន្ទឹមគ្នានោះលោកសាស្ដ្រាចារ្យ Russell Foster នៅសាកលវិទ្យល័យ Oxford ក៏បានបង្ហាញមតិខ្លះអំពីការកំណត់ពេលវេលា គេងក្នុងចំនួន៧ម៉ោងសម្រាប់សុខភាពខួរក្បាល ដោយឡែកលោកចង់បញ្ជាក់ថា គុណភាពនៃការគេង ៧ម៉ោងក៏មានភាពខុសគ្នា ដែលការគេង៧ម៉ោងខ្លះមានភាពស្ងប់ និង ៧ម៉ោងខ្លះមិនស្ងប់ ហេតុដូច្នេះការសិក្សាមួយមិនអាចគ្រប់គ្រាន់សម្រាប់មនុស្សទូទៅបានទេ។ ការគេងដែលល្អគឺ យើងត្រូវដឹងពីតម្រូវការជាក់ស្ដែងនៃរាងកាយរបស់យើង ថារយៈពេលប៉ុន្មានដែលខ្លួនប្រាណយើងត្រូវការគេងឲ្យគ្រប់គ្រាន់។ មនុស្សគ្រប់រូបមានទម្លាប់នៃការគេងខុសៗគ្នា មានខ្លះគេងភ្ញាក់ច្រើន មានខ្លះគេងមិនភ្ញាក់ គឺជាទម្លាប់នៃការគេងពួកគេ ជាពិសេសភាព​ខុសគ្នានៃមនុស្សវ័យកណ្ដាល និង វ័យចំណាស់។

ជាក់ស្ដែងបើគិតទៅដល់ការកំណត់ពេលវេលាសម្រាប់ការគេងដែលត្រឹមត្រូវ កន្លងមកអ្នកស្រី Michelle Drerup អ្នកជំនាញផ្នែកសុខភាព នៃការគេង​ធ្លាប់មានប្រសាសន៍ថា អ្នកគ្រប់គ្នាតែងតែមានអារម្មណ៍ស្រស់ស្រាយ មានការចងចាំល្អប្រសិនបើគេងបានគ្រប់គ្រាន់ ព្រោះការគេងគ្រប់គ្រាន់ គឺជាថាមពលសំខាន់ដែលខួរក្បាលមិនអាចខ្វះបាន។ អ្នកស្រីបានណែរនាំពីរយៈពេលនៃការគេង ដោយចាត់ថ្នាក់ពីអាយុពី ១៨ទៅ៦៤ ឆ្នាំ គួរតែគេងឲ្យបានយ៉ាងហោចចន្លោះពី៧ ទៅ ៩ ម៉ោង និង វ័យ៦៥ឆ្នាំគួរតែគេងឲ្យបានយ៉ាងហោចចន្លោះពី៧ ទៅ ៨ ម៉ោងទើប​ខួរក្បាលមានសុខភាពល្អ៕

អត្ថបទផ្ដល់សិទ្ធិ៖​ Hello គ្រូពេទ្យ

ចុចអាន៖ ផលប៉ះពាល់ដល់សុខភាពរាងកាយ នៃការគេងបើកភ្លើងចោលនៅពេលយប់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៧ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៨ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៨ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៧ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម