សុខភាព
ដកសក់មិនជួយបំបាត់អាការឈឺក្បាលទេ តែអាចគ្រោះថ្នាក់ទៅវិញ
ការដកសក់គឺជាវិធីបុរាណដែលចាស់ៗតែងតែនិយមធ្វើ ពេលមានអាការឈឺក្បាល។ ចុះអ្នកជំនាញថាម៉េចវិញចំពោះការដកសក់នេះ? តើការដកសក់អាចកាត់បន្ថយអាការឈឺក្បាលទេ? ហើយតើអាចមានផលប៉ះពាល់ដែរឬទេ?
ការដកសក់គឺជាការចាប់គួចសក់ដែលនៅជិតគល់សក់ចំនួនបន្តិច (មិនច្រើន ឬមិនតិចពេក) នឹងម្រាមដៃ រួចទាញសក់ក្នុងទិសដៅត្រង់។ លើសពីនេះទៅទៀត ពេលដកសក់ យើងនឹងឮសំឡេងក្រឹកៗ។

តាមពិតការដកសក់មិនអាចកាត់បន្ថយអាការៈឈឺក្បាលទេ ប៉ុន្តែការដកសក់អាចបង្វែរអារម្មណ៍យើងពីការឈឺក្បាល។ ការឈឺចាប់ដែលបណ្តាលមកពីសារការដកសក់អាចធ្វើឱ្យយើងធូរស្រាលពីអាការៈឈឺក្បាល ព្រោះខួរក្បាលយើងកំពុងទទួលសញ្ញានៃការឈឺចាប់ផ្សេងដែលខ្លាំងជាងការឈឺក្បាល។
លោកវេជ្ជបណ្ឌិត Anthony S. Youn ឯកទេសវះកាត់កែសម្ផស្សនៅទីក្រុង Troy រដ្ឋ Michigan សហរដ្ឋអាមេរិកបានលើកឡើងថា នៅពេលយើងដកសក់ យើងក៏ទាញស្រទាប់ភ្នាសក្រោមស្បែកក្បាល (galea) ចេញពីលលាដ៍ក្បាលដែរ ហើយនៅពេលស្រទាប់ភ្នាសក្រោមស្បែកក្បាលត្រលប់ទៅបុកប៉ះនឹងលលាដ៍ក្បាលវិញ យើងនឹងមានឮសំឡេងផង។
សំឡេងដកសក់អាចធ្វើឱ្យយើងអាចពេញចិត្ត ឬស្កប់ចិត្ត ប៉ុន្តែការដកសក់អាចបណ្តាលឱ្យ៖
– រលាកស្បែកក្បាល៖ ការប្រើកម្លាំងដកសក់អាចបណ្តាលឱ្យស្បែកក្បាលយើងរលាកដែលធ្វើឱ្យយើងឈឺ និងស្រគាលស្បែកក្បាល
– រហែកស្បែកក្បាល៖ ស្បែកក្បាលយើងអាចដាច់រហែក នៅពេលយើងទាញដកសក់ដែលបណ្តាលឱ្យយើងមានការឈឺចាប់ និងឆ្លងមេរោគ
– រហែកស្រទាប់ភ្នាសក្រោមស្បែកក្បាល៖ ការដកសក់ក៏អាចធ្វើឱ្យស្រទាប់ភ្នាសក្រោមស្បែកក្បាលដាច់រហែកចេញពីលលាដ៍ក្បាល និងបណ្តាលឱ្យមានការហូរឈាមក្រោមស្បែកក្បាលដែរ។
– ខូចឫសសក់៖ ការប្រើកម្លាំងទាញសក់អាចធ្វើឱ្យឫសសក់ខូច ហើយធ្វើឱ្យយើងជ្រុះសក់

លោក Jon Musgrave អ្នកម៉ាស្សាដែលមានអាជ្ញាប័ណ្ណនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិកបានណែនាំថា ពេលយើងឈឺក្បាល យើងអាចម៉ាស្សាក្បាលដោយប្រើចុងម្រាមដៃទាំង ១០ ដាក់លើក្បាល រួចម៉ាស្សាជាចលនារង្វង់តូចៗឱ្យសព្វពេញក្បាល។ បន្ទាប់មកម៉ាស្សាសៀតផ្កាជាមួយចុងម្រាមដៃចង្អុល និងម្រាមដៃកណ្តាលក្នុងចលនារង្វង់ៗ។
សរុបទៅការដកសក់មិនមែនជាមធ្យោបាយដ៏ល្អក្នុងការបំបាត់អាការៈឈឺក្បាលទេ។ ផ្ទុយទៅវិញអាចបង្កផលវិបាកជាច្រើន៕
ចុចអាន៖បុរសៗសក់ពូកែជ្រុះ សឹងរាល់ថ្ងៃ ប្រើតិចនិកនេះ ធានារឹងមាំ រលាស់ជាងមុន

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម២១ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ជីវិតកម្សាន្ដ១១ ម៉ោង ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ