Connect with us

សុខភាព

របបអាហារសម្រាប់អ្នកធ្វើការវេនយប់ គួរញ៉ាំដើម្បីសុខភាព

បានផុស

នៅ

សម្រាប់អ្នកដែលធ្វើការវេនយប់ គឺជារឿងមួយខុសពីប្រក្រតី ខុសពេលវេលាកំណត់របស់ធម្មជាតិទៅហើយ ដែលតម្រូវឲ្យយើងសម្រាកពេលយប់ធ្វើសកម្មភាពពេលថ្ងៃ ការណ៍នេះវាអាចធ្វើឲ្យប៉ះពាល់ដល់សុខភាពរបស់យើងបាន។ មានការលើកឡើងជាច្រើនពាក់ព័ន្ធទៅនឹងផលប៉ះពាល់ដែលភាគច្រើនគឺ ការឃ្លានអាហារ និង បញ្ហាប្រឈមការគេងមិនគ្រប់គ្រាន់ បង្កជាជំងឺប៉ះពាល់ដល់ស្មារតី និងសុខភាពបេះដូង ទាក់ទង​នឹង​ការ​ធ្វើ​ការ​វេន​យប់​នេះ។

ធ្វើការពេលយប់ជាក់ស្ដែងណាស់គឺថា មិនបានសម្រាកខួរក្បាល និងភ្នែកបានល្អនោះទេ បើ​អ៊ីចឹង​មានតែស្វែងរកវិធីសាស្ដ្រថ្មី យើងគិតទៅលើរបបអាហារវិញម្ដង ទំនងអាចជួយបានខ្លះ ។ ដូច្នេះ ខាងក្រោម គឺជាការណែរនាំអំពី​ប្រភេទអាហារដែលគួរញ៉ាំ និង ល្អស័ក្ដិសមបំផុតចំពោះសុខភាពអ្នកធ្វើការវេនយប់។

១.ស៊ុបហ៊ុយៗ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទឹកស៊ុបហ៊ុយៗគឺជាប្រភេទអាហារមានសារជាតិប៉ូវកម្លាំង មានប្រូតេអ៊ីនចូលរួមច្រើនដោយការផ្សំជាមួយប្រភេទ សាច់ បន្លែច្រើនមុខ មានបន្លែបៃតង ការ៉ុត ស្ពៃ ជាច្រើនទៀត ទៅតាមចំណូលចិត្ដអ្នកញ៉ាំ។ ការញ៉ាំស៊ុបក្ដៅៗ មិនត្រឹមតែអាចបំពេញកម្លាំងបានល្អទេ ថែមទាំងអាចរក្សាសីតុណ្ហភាពរាងកាយបានល្អខណៈពេលវេលាកណ្ដាលយប់ អាកាសធាតុក៏ប្រែប្រួលទៅជាត្រជាក ចំណុចនេះហើយ​ដែលអ្នកធ្វើការពេលយប់គួរតែនឹកឃើញប្រភេទអាហារមួយនេះ។

២.អាហារមានសន្ទស្សន៍ជាតិស្ករទាម

អាហារដែលមានសន្ទស្សន៍ជាតិស្ករទាបគឺមានអត្ថប្រយោជន៍ខ្ពស់សម្រាប់ការញ៉ាំពេលយប់។ យោងតាមការសិក្សាស្រាវជ្រាវបានបង្ហាញថា តួនាទីលំពែងនៅពេលយប់គឺមិនអាចដំណើរការបានល្អដូចពេលថ្ងៃ ហើយដំណើការគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាមក៏មិនបានល្អដែរ ដូច្នេះជារឿងល្អបំផុតដែលរបបអាហារគួរញ៉ាំគឺជាពពួកអាហារមានកម្រិតជាតិស្ករទាប ព្រោះងាយស្រួលក្នុងការរំលាយ និង មិនបង្កការឡើងកម្រិតជាតិស្ករក្នុងឈាមខ្ពស់។ តួយ៉ាងមានដូចជា ស៊ុបបន្លែ គ្រាប់ធញ្ញជាតិ ទឹកដោះគោ​ជូរ​ និងខ្លាញ់ដែលមានសុខភាពល្អ។

៣.អាហារសម្បូរ​ជាតិទឹក

អាហារសម្បូរជាតិទឹកគឺជាចំណែកមួយនៃតម្រូវការរបស់រាងកាយ ព្រោះពេលយប់ យើងមិនបានគេងគ្រប់គ្រាន់ នោះខ្លួនប្រាណរបស់យើងប្រឈមជាមួយការអស់កម្លាំង ចុះខ្សោយជាតិទឹក។ ការចុះខ្សោយជាតិទឹកគឺជារឿងដែលសំខាន់ ព្រោះអាចប៉ះពាល់ទៅដល់ប្រព័ន្ធភាពស៊ាំក្នុងរាងកាយ ដូច្នេះការត្រៀមខ្លួនបង្កា ពីការខ្វះជាតិទឹក គឺយើងញ៉ាំអាហារ មួយចំនួន ដែលមានជាតិទឹកច្រើន ដូចជា ឪឡឹក ស្ត្របឺរី ត្រសក់ និងផ្លែឈើផ្សេងៗជាច្រើនទៀត។

៤.អាហារប្រូតេអ៊ីន

រាងកាយត្រូវហត់នឿយពេលយប់ ការញ៉ាំអាហារដែលមានជាតិប្រូតេអ៊ីនគឺជារឿងដែលសំខាន់ ព្រោះអាចជួយជំរុញថាមពល និងអាចជួយពន្យារការឃ្លានបានយូរ ថែមទាំងមិនប៉ះពាល់ដល់សុខភាពទៀត។ ពពួកអាហារដែលសម្បូរប្រូតេអ៊ីនមានដូចជា ផ្លែប៊ឺ ស៊ុត គ្រាប់ធញ្ញជាតិ បន្លែ និង ពពួកអាហារមានជាតិខ្លាញ់អូមេហ្គា៣ ជាដើម។

៥.អាហារគួរជៀសវាង

អាហារដែលគួរជៀសវាងគឺប្រភេទអាហារដែល មានជាតិខ្លាញ់មិនឆ្អែត អាហារផ្អាប់ និង ប្រភេទអាហារដែលមានជាតិផ្អែមខ្លាំង ជាពិសេសពពួកភេសជ្ជៈ ដែលមានកម្រិតជាតិស្ករខ្ពស់ ព្រោះវាអាចបង្កការរំខានទៅដល់ប្រព័ន្ធរំលាយអាហារជាពិសេស មុខងារបស់លំពែង នាំ​ឲ្យមិនអាចគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាមបានល្អ។

អត្ថបទផ្ដល់ដោយ៖Hello Krupet

ចុចអាន៖អាហារ ៥ មុខ​ មិន​មាន​រសជាតិជូរ ប៉ុន្តែផ្ទុកវីតាមីន C ខ្ពស់មិនធម្មតា

ចុចអាន៖ប្រភពអាហារទាំង ៩ ដែលសម្បូរទៅដោយ វីតាមីន D ជួយឆ្អឹងឱ្យរឹងមាំ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៥ នាទីutes មុន

អ៊ុយក្រែន អង្វរអាល្លឺម៉ង់ សុំឲ្យផ្តល់៣០%នៃអាវុធដែលមានក្នុងឃ្លាំង មកឲ្យខ្លួនមក

កីឡា៧ នាទីutes មុន

វគ្គ​ផ្តាច់ព្រ័ត្រ Copa del Rey ចុងសប្តាហ៍នេះ Barcelona ទំនងអវត្តមានខ្សែប្រយុទ្ធសំខាន់ម្នាក់

កីឡា២០ នាទីutes មុន

ព្រះ​ខ័ន​រាជ​ស្វាយរៀង បន្ត​ឈរ​លើ​កំពូល​តារាង សម្លឹង​ទៅ​រក​ការ​​ឈ្នះ​ជើង​ឯក​៣​ក្នុង១រដូវកាល

ព័ត៌មានអន្ដរជាតិ២៦ នាទីutes មុន

លោក ណេតាន់យ៉ាហ៊ូ បញ្ជាឲ្យ​បង្កើនសម្ពាធយោធា ក្រោយ​ហាម៉ាស​បដិសេធ​សំណើ​បទ​ឈប់បាញ់

ព័ត៌មានអន្ដរជាតិ៥០ នាទីutes មុន

រុស្ស៊ី ចោទ អ៊ុយក្រែន រំលោភបទឈប់បាញ់បុណ្យ Easter ជាង ១ ៣០០ដង ឯអ៊ុយក្រែន ចោទរុស្ស៊ីវិញ រំលោភ ជិត៣ ០០០ដង

ព័ត៌មានជាតិ២១ ម៉ោង មុន

អ្នកនាំពាក្យ ៖ មានពលករខ្មែរ ០២ នាក់ ស្លាប់ និង ០២ នាក់ទៀត របួស ដោយសារការរញ្ជួយដីនៅប្រទេសថៃ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ការធ្វើដំណើរពីបរទេសទៅអាមេរិក ធ្លាក់ចុះខ្លាំងក្រោយ ត្រាំ ឡើងកាន់អំណាច

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

សមាជិកណាតូមួយប្រទេស កំពុងភ័យថា រុស្ស៊ី នឹងវាយប្រហារខ្លួន ២-៣ឆ្នាំទៀត

ព័ត៌មានអន្ដរជាតិ៥០ នាទីutes មុន

រុស្ស៊ី ចោទ អ៊ុយក្រែន រំលោភបទឈប់បាញ់បុណ្យ Easter ជាង ១ ៣០០ដង ឯអ៊ុយក្រែន ចោទរុស្ស៊ីវិញ រំលោភ ជិត៣ ០០០ដង

ព័ត៌មានជាតិ២៣ ម៉ោង មុន

កម្ពុជា កំពុងត្រូវការកម្លាំងពលកម្ម ជាង ៦ ម៉ឺនកន្លែង បម្រើវិស័យឧស្សាហកម្ម សេវាកម្ម និង កសិកម្ម

Sokha Hotels

ព័ត៌មានពេញនិយម