Connect with us

សុខភាព

កុំមើលរំលង! ពណ៌នៃសំបោរ កំពុងប្រាប់ពីស្ថានភាពជំងឺធ្ងន់ឬស្រាល

បានផុស

នៅ

នៅពេលដែលយើងមានអារម្មណ៍មិនល្អ ភាគច្រើននៃសញ្ញាដំបូងដែលយើងអាចសម្គាល់ឃើញ គឺហៀរសំបោរ អមដោយទឹករំអិលហូរយឺតៗតាមច្រមុះ។ ប្រសិនបើអ្នកមិន​សម្អាត​ទេ វា​នឹងក្លាយ​ទៅ​ជា​ស្លេស្ម គ្រប​រន្ធ​ច្រមុះ ធ្វើឲ្យ​ពិបាក​ដកដង្ហើមឡើងមក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទន្ទឹម​នោះ​ ពណ៌​នៃទឹករំអិល​ដែល​ហូរ​ចេញពីច្រមុះ​ ក៏អាចបង្ហាញពីជំងឺដែលយើងឈឺផងដែរ។

ទឹក​រំអិល​ វាគឺជារំអិលដែល​ក្រាស់​បំផុត ថ្លា គ្មាន​ពណ៌ និង​រាវ។ បង្ហាញពីសុខភាពល្អ ប៉ុន្តែ​មនុស្ស​ភាគច្រើន​ធ្លាប់​ជួបប្រទះ​វា​ញឹកញាប់​ នៅពេល​ពួកគេ​មាន​ជំងឺ​ផ្ដាសាយ​តិចតួច​ ឬ​អាឡ័កស៊ី​កម្រិត​ស្រាល រួមទាំងពេលយំ ដោយសារ​តែ​ច្រមុះស្ងួត ដូច្នេះ រាងកាយ​ត្រូវ​ការ​ប្រហោង​ច្រមុះ​ដើម្បី​ឲ្យ​មាន​សំណើម​ជាង​មុន។

សំបោរ​ពណ៌ស វាមាន viscous ច្រើនជាង និងបង្កឡើងដោយទឹករំអិល ដែលជាប់ក្នុងប្រហោង​ច្រមុះយូរ​រហូត​ដល់​បាត់បង់​ជាតិ​ទឹក ដែលជាធាតុផ្សំសំខាន់ នេះ​បណ្តាល​ឲ្យ​មានស្លសពណ៌សក្រាស់ ទោះបី​ជា​គ្មាន​គ្រោះថ្នាក់​ក៏​ដោយ ប៉ុន្តែ​ប្រសិន​បើ​ជា​រឿងធម្មតា អាច​ជា​មូលហេតុ​នៃ​ជំងឺ​ប្រហោង​ឆ្អឹង។

សំបោរ​បៃតង មានន័យថា​ រាងកាយឈឺ ដោយសារប្រព័ន្ធការពាររាងកាយ​របស់យើង​កំពុង​ប្រយុទ្ធប្រឆាំង​នឹង​មេរោគ​ក្នុង​ផ្លូវ​ដង្ហើម កោសិកា​ឈាម​ស​ផលិត​អង់ស៊ីម ​ដែល​ប្រែ​ពណ៌​ទឹក​រំអិល​ពណ៌​បៃតង​ចេញ។

សំបោរ​ពណ៌ក្រហម សញ្ញានៃការរងរបួសដល់ច្រមុះ ឬដាច់សរសៃឈាម​ក្នុងប្រហោងច្រមុះ ពីការផ្លុំ​ទឹក​រំអិល​ច្រើន​ពេក ការ​កណ្ដាស់​ញឹកញាប់ នេះបណ្តាលឲ្យ​ស្លេស្ម​ក្លាយ​ជាពណ៌ក្រហម​ដូចឈាម និង​ពណ៌ត្នោត​ដូចឈាម​ស្ងួត។

សំបោរ​ពណ៌​ប្រផេះ​ កម្រ​បាន​ឃើញ​ណាស់ ដែល​អាច​ជា​រោគ​សញ្ញា​នៃ​ជំងឺ​ឬស​ដូង​បាត​ក្នុង​ច្រមុះ បណ្ដាល​មក​ពី sinuses ហើម​ក្នុង​ច្រមុះជាដើម។

សំបោរ​ពណ៌ខ្មៅ បណ្ដាល​មក​ពី​ការ​ឆ្លង​មេរោគ​ផ្សិត ​ដែល​មាន​សភាព​ធ្ងន់ធ្ងរ ​វា​ជា​សញ្ញា​នៃ​ការ​រលាក​ sinusitis ផ្សិត រួម​ទាំង​មូលហេតុ​នៃ​ការ​ជក់បារី ឬ​ការប្រើប្រាស់​គ្រឿងញៀន រួម​ទាំង​ការ​ស្ថិត​នៅ​ក្នុង​តំបន់​ខ្យល់​ ដែល​បំពុល​ខ្លាំង​ពេក។

ទោះបីជា​យ៉ាងណាក៏ដោយ សូម្បីតែអ្នកជំងឺណាក៏ដោយ ក៏អាច​នឹងតក់ស្លុត​ជាមួយ​នឹង​ពណ៌​នៃ​ទឹក​រំអិល​ដែល​ត្រូវ​បាន​ហូរ​ចេញមកដែរ។ ប៉ុន្តែវាមិនមែនមានន័យថា ជាជំងឺ ១០០ភាគរយនោះ​ទេ ដូច្នេះជាការល្អបំផុត ប្រសិនបើអ្នករកឃើញរោគសញ្ញាមិនប្រក្រតីណាមួយ អ្នកគួរតែទៅ​ជួបគ្រូពេទ្យដើម្បីធ្វើការវិនិច្ឆ័យ និងព្យាបាលឲ្យបានត្រឹមត្រូវតាមដែលអាចធ្វើទៅបាន៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ចេះតែឈឺញឹកញាប់មិនលោះពេល សាកវិធីនេះ ធូរស្បើយបានច្រើនមិនខាន

ចុចអាន៖វិបត្តិ Delta កុំប្រហែស តាមដានឲ្យជាប់រឿងសំបោរហៀរ ក៏អាចបញ្ជាក់ពីអាការក្នុងរាងកាយធ្ងន់ឬស្រាល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

មនុស្សជាង៦០០០នាក់ត្រូវបានឃុំខ្លួននៅក្នុងបណ្តាញជួញដូរមនុស្ស​នៅ​មីយ៉ាន់ម៉ា

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

អាមេរិក​ដាក់​ទណ្ឌកម្ម​លើ​វិស័យ​ប្រេង​រុស្ស៊ី​កាន់តែធ្ងន់ធ្ងរ​ ខណៈអ៊ុយក្រែន​ព្យាយាម​បំផ្លាញ​

ព័ត៌មានជាតិ១២ ម៉ោង មុន

បណ្ឌិត យង់ ពៅ៖ អ្នកមិនទទួលស្គាល់ជ័យជម្នះ ៧មករា ស្មើនឹងគាំទ្ររបបខ្មែរក្រហម និងប្រមាថអាយុជីវិតពលរដ្ឋខ្មែររាប់លាននាក់ដែលស្លាប់នៅក្នុងរបបនេះ

ព័ត៌មានជាតិ១៥ ម៉ោង មុន

លោក ស្វាយ ស៊ីថា៖ នៅដើមឆ្នាំថ្មីនេះ ព័ត៌មានក្លែងក្លាយបានរីករាលដាលកាន់តែខ្លាំង និងកាន់តែស្មុគស្មាញ ចេញពីក្រុមMMO

ព័ត៌មានជាតិ១៥ ម៉ោង មុន

ពលរដ្ឋនៅស្រុកកែវសីមា ត្អូញត្អែរថា អស់លទ្ធភាពបង់ថ្លៃទឹកស្អាតប្រើហើយ ស្នើអាជ្ញាធរស្រុកជួយឱ្យម្ចាស់អាជីវកម្មទម្លាក់ថ្លៃ

ព័ត៌មានជាតិ១៦ ម៉ោង មុន

លោកស្រី ភឿង សកុណា ប្រាប់អាជ្ញាធរខេត្តស្វាយរៀងទប់ស្កាត់ឱ្យបានការប៉ុនប៉ងធ្វើឱ្យវឹកវរក្នុងសង្គមដោយក្រុមប្រឆាំងខុសច្បាប់

ព័ត៌មានជាតិ១៥ ម៉ោង មុន

ពលរដ្ឋនៅស្រុកកែវសីមា ត្អូញត្អែរថា អស់លទ្ធភាពបង់ថ្លៃទឹកស្អាតប្រើហើយ ស្នើអាជ្ញាធរស្រុកជួយឱ្យម្ចាស់អាជីវកម្មទម្លាក់ថ្លៃ

ព័ត៌មានជាតិ១២ ម៉ោង មុន

បណ្ឌិត យង់ ពៅ៖ អ្នកមិនទទួលស្គាល់ជ័យជម្នះ ៧មករា ស្មើនឹងគាំទ្ររបបខ្មែរក្រហម និងប្រមាថអាយុជីវិតពលរដ្ឋខ្មែររាប់លាននាក់ដែលស្លាប់នៅក្នុងរបបនេះ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

អាមេរិក​ដាក់​ទណ្ឌកម្ម​លើ​វិស័យ​ប្រេង​រុស្ស៊ី​កាន់តែធ្ងន់ធ្ងរ​ ខណៈអ៊ុយក្រែន​ព្យាយាម​បំផ្លាញ​

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

មនុស្សជាង៦០០០នាក់ត្រូវបានឃុំខ្លួននៅក្នុងបណ្តាញជួញដូរមនុស្ស​នៅ​មីយ៉ាន់ម៉ា

Sokha Hotels

ព័ត៌មានពេញនិយម