សុខភាព
ឈឺជង្គង់ និងការព្យាបាលតាមបែបទំនើប
ជាការព្យាបាលដោយចលនា ស្អំសរសៃ តាមរយៈការធ្វើដោយដៃ ដោយម៉ាស៊ីនស្អំ ម៉ាស៊ីន Ultrasound និងធ្វើលំហាត់មួយចំនួនទៀត ដើម្បីពង្រឹងសន្លាក់សាច់ដុំ។
ក) មូលហេតុ នៃការឈឺជង្គង់ស្រួចស្រាវបណ្ដាលមកពី ៖
– ប៉ះទង្គិច ឬដួលបុកលើជង្គង់
– គ្រេចរមួលជង្គង់ដោយសាររត់លេងកីឡា
– រងរបួសដោយការប្រើកម្លាំងហួសហេតុ (ធ្វើសកម្មភាពខ្លាំងពេក ដូចជារត់ ជិះកង់ដួល ឬមកពីកត្តាផ្សេងៗទៀត)
ខ) ការឈឺចាប់ និងគ្រេចជង្គង់អាចការពារបានដោយ ៖
– ហាត់ធ្វើចលនាជង្គង់មុនចាប់ផ្ដើម និងក្រោយលេងកីឡា
– ថែរក្សាឲ្យបានល្អនូវផ្នែកខាងក្រោមដងខ្លួន អវយវៈក្រោម ពិសេសសាច់ដុំភ្លៅផ្នែកខាងមុខសាច់ដុំផ្នែកខាងក្រោយ
– អនុវត្តឈរលើជើងមួយ ម្ខាងម្ដងៗ ដើម្បីបង្កើនកម្លាំងសាច់ដុំ និងលំនឹងជង្គង់
គ) តើការព្យាបាលដោយចលនា ត្រូវព្យាបាលយ៉ាងដូចម្ដេចខ្លះ?
ការព្យាបាលដោយចលនាផ្ដោតសំខាន់លើការបំបាត់ការឈឺចាប់ និងពិការភាពជង្គង់។ គ្រូពេទ្យ នឹងពិនិត្យពីស្ថិរភាពជង្គង់របស់អ្នក ថាមានបញ្ហាមកពីគ្រេច ថ្លោះសន្លាក់ជង្គង់ យារវែងសរសៃយាងជុំវិញជង្គង់ មានការឈឺចាប់នៅគន្លាក់ខាងក្រោយ និងសរសៃជុំវិញជង្គង់ ហើយការព្យាបាលរួមមាន៖
– ស្អំសរសៃដោយម៉ាស៊ីន Micro thermy ដើម្បីបំបាត់ការឈឺចាប់លើសរសៃជុំវិញជង្គង់
– ព្យាបាលចលនាដោយដៃ លើកន្លែងឈឺចាប់ជង្គង់
– ប្រើម៉ាស៊ីន Ultrasound therapy ដើម្បីបំបាត់ការឈឺចាប់ផ្នែកខាងក្នុងសន្លាក់ជង្គង់ និងជាសះស្បើយសរសៃដែលរបួស
– ធ្វើលំហាត់សន្លាក់ជង្គង់ ពង្រឹងសាច់ដុំជង្គង់ និងធ្វើយ៉ាងណាឲ្យជង្គង់របស់អ្នក ប្រើប្រាស់បានឡើងវិញ ទៅធ្វើការ និងលេងកីឡាបានដូចធម្មតាវិញ។

ឃ) តើនៅពេលណាទើបអាចត្រឡប់ទៅធ្វើការ និងលេងកីឡាវិញបាន ក្រោយពេលព្យាបាលជង្គង់?
គ្រូពេទ្យព្យាបាលដោយចលនា អាចព្យាបាល និងពិគ្រោះយោបល់ជាមួយអ្នកនៅក្នុងរយៈពេលពី១ ទៅ៣សប្ដាហ៍ ដែលធ្វើឲ្យមានការជាសះស្បើយសរសៃដែលរបួស និងបាត់ឈឺចាប់។ បន្ទាប់ពីព្យាបាលជាសះស្បើយ និងបាត់ការឈឺចាប់ លោកអ្នកអាចធ្វើការ និង លេងកីឡាវិញបានដូចធម្មតា។
បើបងប្អូនមានការឈឺជង្គង់តិចតួចក៏ដោយ ចូរកុំគិតថាវាគ្មានបញ្ហាអ្វីសោះ ពីព្រោះការឈឺជង្គង់អាចបង្កកាន់តែធ្ងន់ធ្ងរទៅៗ ធ្វើឲ្យយើងពិការជង្គង់ មិនអាចដើរបាន និងឈានដល់រលាកសន្លាក់ជង្គង់ រហូតដល់វះកាត់ប្ដូរសន្លាក់ជង្គង់សិប្បនិមិត្ត។ ដូចនេះការឈឺជង្គង់តិចតួច ឬបណ្ដាលមកពីគ្រេច ថ្លោះ ដោយលេងកីឡាផ្សេងៗ សូមលោកអ្នកមកទទួលការព្យាបាលដោយចលនា ស្អំសរសៃ ជាមួយគ្រូពេទ្យព្យាបាលដោយចលនានៅមន្ទីរពេទ្យកាល់ម៉ែត៕
អត្ថបទ ៖ រស្មី
ចុចអាន៖ទម្លាប់ទប់នោមញឹកញាប់ អាចជួបបញ្ហាទាំងនេះ
ចុចអាន៖ផឹកទឹកដូងតែមិនញ៉ាំសាច់ ដូចបោះចោលគុណប្រយោជន៍ទាំងនេះ

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ