Connect with us

សុខភាព

គួរដឹង! ទាំងនេះជាសញ្ញាព្រមាន នៃគ្រោះថ្នាក់សរសៃឈាមខួរក្បាល

បានផុស

នៅ

គ្រូថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល​ ជា​មូលហេតុ​ចម្បង​ដែល​បង្ក​គ្រោះថ្នាក់​ដ៏​អាយុ​ជីវិត​ និង​ពិការភាព​នៅ​ទូទាំង​ពិភព​លោក។ បញ្ហា​នេះ​ កើត​ឡើង​នៅ​ពេល​ដែល​ការ​ផ្គត់ផ្គង់​ឈាម​ទៅ​ផ្នែក​មួយ​នៃ​ខួរ​ក្បាល​ត្រូវ​បាន​រាំងស្ទះ ឬ​​នៅ​ពេល​​សរសៃ​ឈាម​នៅ​ក្នុង​ខួរ​ក្បាល​បែក​ធ្លាយ ដែល​ជា​លទ្ធផល​ វា​អាច​បណ្ដាល​ឲ្យ​ផ្នែក​នៃ​ខួរក្បាល​រង​ការ​បំផ្លាញ​ធ្ងន់ធ្ងរ ​មុខងារ​រាងកាយ​ចុះ​ខ្សោយ​ ពិការភាព និង​អាច​បាត់បង់​ជីវិត​​ផង​ដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អង្គការ​គ្រប់គ្រង​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល​ពិភពលោក​ (World Stroke Organization) បាន​ឲ្យ​ដឹង​ថា​ នៅ​ទូទាំង​ពិភពលោក​ មនុស្ស​ប្រមាណ​ ១៣,៧​លាន​នាក់​ អាច​ប្រឈម​នឹង​បញ្ហា​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល​ជា​លើក​ដំបូង​នៅ​ឆ្នាំ​២០២២ ហើយ​ប្រហែល ​៥,៥​លាន​នាក់​ អាច​បាត់បង់​ជីវិត​​ដោយ​សារ​ស្ថានភាព​សុខភាព​មួយ​នេះ។ បន្ថែម​ពី​នេះ ប្រសិនបើ​ពុំ​មាន​វិធានការ​សមស្រប​ទេ​នោះ ចំនួន​អ្នក​ស្លាប់​ប្រចាំ​ឆ្នាំ​អាច​កើន​ឡើង​ដល់​ ៦,៧លាន​នាក់​​ឯ​ណោះ​។

សញ្ញា​ព្រមាន​នៃ​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល​

បញ្ហា​ត្រៀម​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល​ ឬ​ Pre-Stroke ​អាច​កើត​ឡើង​នៅ​ពេល​ដែល​ការ​ផ្គត់ផ្គង់​ឈាម​ទៅ​កាន់​ខួរ​ក្បាល​ត្រូវ​បាន​ផ្អាក​មួយ​ភ្លែត​ និង​បន្ត​ឡើង​វិញ។ អាការៈ​នេះ​ មាន​សភាព​ស្រដៀង​ទៅ​នឹង​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល​ក៏​ពិត​មែន​ ប៉ុន្តែ​វា​នឹង​បាត់​ទៅ​វិញ​នៅ​ក្នុង​រយៈពេល​ ២៤​ម៉ោង ហើយ​មិន​បណ្ដាល​ឲ្យ​មាន​ការ​បំផ្លាញ​ធ្ងន់ធ្ងរ​ឡើយ។

សញ្ញា​ព្រមាន​មួយ​ចំនួន​ នៃ​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល រួម​មាន​៖​

  • ស្ពឹក​/ខ្សោយ​ផ្ទៃ​មុខ ដៃ ឬ​ជើង​
  • ព្រិល​ភ្នែក​ម្ខាង​ ឬ​ទាំង​សង​ខាង​
  • វិល​មុខ
  • ពិបាក​និយាយ​ស្ដី
  • បាត់បង់​លំនឹង ។

ក្នុង​ករណី​ដែល​យើង​សង្កេត​ឃើញ​មាន​សញ្ញា​ទាំង​នេះ យើង​ចាំបាច់​ត្រូវ​ស្វែង​រក​ជំនួយ​ពី​គ្រូពេទ្យ​រ​ភ្លាម​ៗ ទើប​ជា​ការ​ប្រសើរ​៕

អត្ថបទផ្ដល់ដោយ៖ Hello Krupet

ចុចអាន៖ការរីកប៉ោងសរសៃឈាមខួរក្បាល អាចគ្រោះថ្នាក់ នេះជារោគសញ្ញា

ចុចអាន៖ទទួលទានអាហារប៉ុន្មានមុខនេះ ជួយកាត់បន្ថយជំងឺដាច់សរសៃឈាមខួរក្បាលបានយ៉ាងល្អ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សង្រ្គាមពាណិជ្ជកម្មអាមេរិក-ចិន
ព័ត៌មានអន្ដរជាតិ១១ នាទីutes មុន

អាមេរិកគ្រោង​ស្នើច្បាប់រឹតត្បឹតការវិនិយោគអាមេរិកនៅចិនឡើងវិញ

Angkor Tiger
កីឡា១៤ នាទីutes មុន

Kodai និង Taiga ជា​កម្លាំង​គួរ​ឲ្យ​ចាប់​អារម្មណ៍​របស់ អង្គរថាយហ្គឺរ

ព័ត៌មានជាតិ១៥ នាទីutes មុន

ក្រសួងអប់រំ ណែនាំផ្សព្វផ្សាយឱ្យបានច្រើនពីអត្ថន័យថ្ងៃ១៤ កុម្ភៈ ដល់សិស្ស ចៀសវាងយល់ច្រឡំធ្វើខុសវប្បធម៌ខ្មែរ

ព័ត៌មានជាតិ១៦ នាទីutes មុន

​លោក ​ Casey Barnett៖ តើផលិតកម្មបន្ទះសូឡារបស់កម្ពុជានឹងដួលរលំមែនទេ? តើរដ្ឋាភិបាលត្រូវចាត់វិធានការបែបណាដើម្បីបញ្ជៀសហានិភ័យនេះ?

ព័ត៌មានជាតិ២២ នាទីutes មុន

សមត្ថកិច្ចខេត្តព្រះវិហារ ចុះកម្ទេចរណ្តៅរ៉ែមាសខុសច្បាប់ ១កន្លែង នៅភ្នំដែក

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ត្រាំ ទារឲ្យអ៊ុយក្រែន សងប្រាក់ ៥០០ពាន់លានដុល្លារ មកវិញ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

មនុស្ស៥៥នាក់ស្លាប់ក្នុងហេតុការណ៍រថយន្តក្រុងធ្លាក់ចូលជ្រោះនៅ​ហ្គាតេម៉ាឡា

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ស្លាប់៤នាក់ និងបាត់ខ្លួន៣នាក់​ក្នុង​ហេតុការណ៍​ក្រឡាប់ទូក​ដោយសារខ្យល់​​​ខ្លាំង​និងរលក​ធំ​ៗ​​នៅ​​ឥណ្ឌូណេស៊ី

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

លោក ដូណាល់ ត្រាំ គំរាម​កាត់​ជំនួយ​អេហ្ស៊ីប និង​ហ្ស៊កដានី បើ​ពួកគេ​មិន​ព្រម​ទទួល​យក​ជនជាតិ​ប៉ាឡេស្ទីន

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ត្រឹម​២០ថ្ងៃ​សោះ លោកត្រាំ​ចេញ​បទ​បញ្ជាប្រតិបត្តិ​​​លើស​ប្រធានា​ធិបតី​មុន​ៗ​ «ហៅ​មិនឮ»​​

Sokha Hotels

ព័ត៌មានពេញនិយម