សុខភាព
ដឹងអត់ថាការញ៉ាំអាហារច្រើនជ្រុលប្រឈមនឹងបញ្ហាគាំងបេះដូង?
ការញ៉ាំអាហារច្រើនជ្រុល ដូចជាការដាក់សម្ពាធដល់បេះដូងរបស់យើងដូច្នោះដែរ ជាពិសេសអាហារពេលល្ងាច វានឹងបង្កើនឱកាសគ្រោះថ្នាក់នៃអាការៈគាំងបេះដូងកាន់តែច្រើនឡើង។

ការស្រាវជ្រាវមួយ បានបង្ហាញថា ការញ៉ាំអាហារច្រើនជ្រុល ប្រៀបដូចជាធ្នាក់ដែលភ្ជាប់យើងទៅរកបញ្ហាគាំងបេះដូងបានយ៉ាងងាយ ហើយកត្តានេះ ច្រើនតែកើតលើមនុស្សដែលចូលចិត្តញ៉ាំអាហារពេលល្ងាចច្រើន ឬអ្នកដែលធាត់ជ្រុល មានកូលេស្តេរ៉ូលខ្ពស់ មានសម្ពាធឈាមខ្ពស់ ឬអ្នកដែលមានអាយុច្រើន។
ប្រសិនបើយើងញ៉ាំច្រើន ឱកាសគាំងបេះដូង នឹងកើនឡើងដល់ទៅ៤ដង ក្នុងរយៈពេលពីរម៉ោង បន្ទាប់ពីញ៉ាំរួច។ សម្រាប់អ្នកដែលប្រឈមនឹងបញ្ហាគាំងបេះដូងខ្ពស់ជាងគេ មានដូចជាអ្នកដែលបញ្ចេញកម្លាំងច្រើន ឆាប់ខឹង ធ្លាប់មានជំងឺបេះដូង ដូចជាជំងឺសរសៃឈាមបេះដូង ឬធ្លាប់គាំងបេះដូងពីមុនមក។
១.ហេតុអ្វីការញ៉ាំច្រើន ធ្វើឲ្យមានហានិភ័យខ្ពស់នៃអាការៈគាំងបេះដូង?
ការញ៉ាំ និងការរំលាយអាហារ គឺទាមទារថាមពល ដែលធ្វើឲ្យកើនឡើងសម្ពាធឈាម ដោយសារតែមានការកើនឡើងតម្រូវការអុកស៊ីសែន ហេតុនេះហើយទើបបេះដូងច្របាច់ឈាមកាន់តែច្រើន ព្រមទាំងបង្កើតសម្ពាធបន្ថែមទៅលើសរីរាង្គ។
ម្យ៉ាងវិញទៀត សម្ពាធឈាមខ្ពស់ក៏អាចបំបែកបន្ទះកូលេស្តេរ៉ូលនៅជញ្ជាំងសរសៃឈាម ដែលនាំឲ្យកកើតជាកំណកឈាមចូលទៅរាំងស្ទះដល់សរសៃឈាម ជាហេតុបណ្ដាលឲ្យគាំងបេះដូង ឬគ្រោះថ្នាក់សរសៃឈាមខួរក្បាល។

ជាមួយគ្នានេះដែរ ការកើនឡើងនៃអាំងស៊ុយលីនក៏អាចប៉ះពាល់ដល់ទ្រនាប់ខាងក្នុងនៃសរសៃឈាមផងដែរ បន្ទាប់ពីយើងញ៉ាំអាហារច្រើនជ្រុល ដែលនាំឲ្យយើងគាំងបេះដូងតែមួយពព្រិចភ្នែក។ លើសពីនេះ ការញ៉ាំអាហារក្នុងបរិមាណច្រើន ក៏ធ្វើឲ្យកម្រិតនៃអ័រម៉ូនស្រ្តេស ណូអេពីនេព្រីននៅក្នុងរាងកាយឡើងខ្ពស់ ព្រមទាំងនាំឲ្យសម្ពាធឈាម និងចង្វាក់បេះដូងឡើងខ្ពស់ ដែលជាកត្តាជំរុញឲ្យកើតមានបញ្ហាគាំងបេះដូងនេះផងដែរ។
២.អាហារអ្វីខ្លះ ដែលផ្ដល់ផលប៉ះពាល់ដល់សុខភាពបេះដូង?
ជាទូទៅ រាល់អាហារដែលបំផ្លាញដល់បេះដូងរបស់យើង ភាគច្រើនជាអាហារចម្រាញ់ និងអាហារកែច្នៃ រួមមានម្សៅ សាច់ខ្ចប់ ផ្លែឈើកំប៉ុង និងភេសជ្ជៈជាដើម។ អាហារទាំងនេះ មានបន្ថែមជាតិស្ករ អំបិល និងជាតិខ្លាញ់មិនល្អ ដែលធ្វើឲ្យប៉ះពាល់ដល់បេះដូងយ៉ាងធ្ងន់ធ្ងរ។
យ៉ាងណាមិញ អាហារដែលជំនួយដល់បេះដូង រួមមានស្រូវសាលី ឬធញ្ញជាតិ សណ្ដែកបារាំង ផ្លែឈើ និងបន្លែ។ល។ ប៉ុន្តែប្រសិនបើអ្នកមានជំងឺទឹកនោមផ្អែម គួរជ្រើសរើសអាហារដែលស័ក្ដិសម ដូចជាផ្លែប៊ឺរី ក្រូច ប៉ោម ផ្លែសារី។ល។ ដែលមិនសូវមានជាតិស្ករ និងមានជាតិសរសៃខ្ពស់។


បន្ថែមពីនេះ ដើម្បីចៀសផុតពីបញ្ហាគាំងបេះដូង យើងត្រូវកំណត់ការញ៉ាំអាហារប្រចាំថ្ងៃឲ្យបានត្រឹមត្រូវ ជាមួយនឹងបរិមាណសមរម្យ។ ដោយឡែក ការញ៉ាំអាហារបីពេលក្នុងបរិមាណច្រើនៗក្នុងមួយថ្ងៃៗ អាចបន្ថែមនូវសម្ពាធដល់ក្រពះ និងបេះដូង។ ដូចនេះ បើអាចយើងគួរញ៉ាំអាហារតិចតួចជាប្រាំមួយពេលក្នុងមួយថ្ងៃជំនួសឲ្យញ៉ាំតែបីពេលហើយក្នុងបរិមាណច្រើន រីឯអាហារពេលល្ងាច គួរញ៉ាំតិចតួចបានហើយ និងគួរចៀសវាងអាហារដែលបង្កើតជាហ្គាស ដូចជាសណ្ដែក និងផ្កាខាត់ណាជាដើម៕
អត្ថបទផ្ដល់សិទ្ធិដោយ៖ Hellokrupet
សូមចុចអាន៖ ផឹកទឹកដូងតែមិនញ៉ាំសាច់ ដូចបោះចោលគុណប្រយោជន៍ទាំងនេះ
សូមចុចអាន៖ តែល្អបំផុតទាំង ៥ សម្រាប់បំបាត់អាការៈហើមពោះនិងជំងឺក្រពះ

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ