Connect with us

សុខភាព

កូនមិនសូវញ៉ាំ ពណ៌អាហារ ៥​ នេះ អាចជួយក្មេងៗឲ្យមានចំណង់វិញ

បានផុស

នៅ

ជាការពិតណាស់ ចម្អិនម្ហូបឲ្យកូនញ៉ាំម្តងៗ ម្តាយត្រូវតែគិតគូរអំពីអាហាររូបត្ថម្ភពេញលេញ។ អាហារទាំងនេះរួមមាន ប្រូតេអ៊ីន កាបូអ៊ីដ្រាត បន្លែ ផ្លែឈើ និងខ្លាញ់ ប៉ុន្តែជួនកាលអាហារសម្បូរសារធាតុចិញ្ចឹម ធ្វើឲ្យកូនរបស់អ្នកមិនព្រមញ៉ាំផងដែរ។ នេះប្រហែលជាដោយសារតែពណ៌នៃអាហារ មិនទាក់ទាញទារក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដូច្នេះ​ហើយ​ យើងខ្ញុំ​បាន​ដាក់​បញ្ចូល​ពណ៌​អាហារ​ទាំង ៥ ដែល​ទារក​គួរ​ញ៉ាំ​ ដើម្បី​ចែក​ជូនជាគន្លឹះដល់​អ្នក​ម្តាយ។

១ ពណ៌ក្រហម

អាហារក្រហមដែលកូនអ្នកគួរញ៉ាំ​មានដូចជា ផ្លែស្ត្របឺរី ឪឡឹក ត្របែកពណ៌​ផ្កាឈូក ប៉េងប៉ោះ ផ្លែ​ស្រកានាគ​ក្រហម។ អាហារ​ដែល​មាន​ពណ៌​ក្រហម​ គឺជារុក្ខជាតិដែលទទួលបានពី lycopene និង beta-cycline វាគឺជា​សារធាតុប្រឆាំង​អុកស៊ីតកម្ម​ ដែល​ជួយ​ពន្យឺត​ការ​ចុះ​ខ្សោយ​នៃ​កោសិកា​ក្នុង​រាងកាយ ជាពិសេស​កោសិកា​ស្បែក។ លើស​ពី​នេះ អាហារ​ក្រហម​ ក៏​រួម​ចំណែក​ដល់​ការ​ថែរក្សា​ភ្នែក​របស់​កូន​អ្នកផង​ដែរ។

ពណ៌បៃតង

អាហារ​ពណ៌បៃតង ដែលកូនរបស់អ្នក​គួរញ៉ាំមានដូចជា ផ្លែប៉ោមបៃតង ផ្លែប័រ ផ្លែត្របែក ស្ពៃខ្មៅ ស្លឹកគ្រៃ ស្ពៃ​ក្តោប សាឡាត់ និង​ខាត់ណា។ អាហារពណ៌បៃតង បានមកពីសារធាតុពណ៌ chlorophyll មាន​លក្ខណៈ​សម្បត្តិ​ប្រឆាំង​អុកស៊ីតកម្ម ជួយ​ឲ្យ​ស្បែកភ្លឺថ្លា វាក៏មានជាតិ​សរសៃ​ខ្ពស់​ ដែលជួយដល់ការបន្ទោរបង់របស់ទារកផងដែរ។ សំខាន់ជាងនេះទៅទៀត អាហារ​ពណ៌បៃតង​ អាច​ជួយ​កាត់បន្ថយការទល់លាមក របស់កូនដូចគ្នា។

៣ ពណ៌ទឹកក្រូច និង​លឿង

អាហារ​ពណ៌​ទឹកក្រូច និង​លឿង​ដែល​ទារក​គួរ​ញ៉ាំ​មាន ក្រូច ការ៉ុត ល្ពៅ ម្នាស់ ខ្នុរ ដំឡូង​ផ្អែម ពោត និង​ផ្លែ​ល្ហុង ជា​អាហារ​ពណ៌​ទឹកក្រូច​មាន​សារធាតុ Beta-carotene ជួយ​រក្សា​សំណើម​ស្បែក ជួយ​ធ្វើឲ្យ​ស្បែក​ភ្លឺ​ថ្លា។ វា​ជួយ​លើកកម្ពស់ និង​កសាង​ភាព​ស៊ាំ​ផងដែរ។ ផ្នែកពណ៌លឿង ​គឺ​បណ្ដាល​មកពីសារធាតុមួយហៅថា lutein ។ វាជាសារធាតុ​ដែល​ផ្តល់​អត្ថប្រយោជន៍ដោយផ្ទាល់ភ្នែក ដែលជួយអភិវឌ្ឍការមើល​ឃើញ ចំពោះ​កុមារ​តូចៗ​បាន​យ៉ាង​ល្អ។

៤ ពណ៌ស្វាយ និង​ពណ៌​ខៀវ​ខ្ចី

អាហារ​ពណ៌ស្វាយ និង​ខៀវ-ស្វាយ ដែល​កូនតូចគួរញ៉ាំមានដូចជា ប៊្លូបឺរី ផ្កា​មេអំបៅ ដំឡូងជ្វា​ពណ៌ស្វាយ ស្ពៃ​ក្តោប​ពណ៌​ស្វាយ ខ្ទឹមបារាំង​ក្រហម និង​ប៉េងប៉ោះ​ពណ៌ស្វាយ។ អាហារពណ៌​ទាំងនេះ​ត្រូវ​បានផលិតដោយសារធាតុ anthocyanins ដែលមានឥទ្ធិពលរារាំង E. coli ក្នុងបំពង់រំលាយអាហារ ដែលបណ្តាលឲ្យយរាគ ក៏ដូចជាជួយប្រយុទ្ធប្រឆាំងនឹងមេរោគផងដែរ។

៥ ពណ៌​ស​និង​ពណ៌ត្នោត

អាហារពណ៌​ស​និង​ត្នោត​ ដែល​ទារក​គួរ​ញ៉ាំមាន ចេក ផ្កា​ខាត់ណា សណ្តែក​បណ្តុះ សណ្តែក​សៀង ល្ង​ស អាហារពណ៌សនិង​ពណ៌ត្នោត បណ្ដាល​មក​ពីសារធាតុ​បន្ថែម។ វាគឺជាសារធាតុ​ដែល​កាត់បន្ថយការរលាក និងមានលក្ខណៈសម្បត្តិប្រឆាំងអុកស៊ីតកម្មខ្ពស់។

ជា​ពិសេស​ស សម្រាប់កុមារ​ញ៉ាំ​អាហារ​ចម្រុះ​ពណ៌ នឹងជួយឲ្យ​រាងកាយ​ទទួល​បាន​សារធាតុ​ចិញ្ចឹម​ផ្សេងៗ ផ្តល់​អត្ថប្រយោជន៍​ដល់​រាងកាយផងដែរ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖គួរដឹង! ទាំងនេះជាសញ្ញាព្រមាន នៃគ្រោះថ្នាក់សរសៃឈាមខួរក្បាល

ចុចអាន៖កុំមើលរំលង! ពណ៌នៃសំបោរ កំពុងប្រាប់ពីស្ថានភាពជំងឺធ្ងន់ឬស្រាល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួងព័ត៌មាន​ បង្ហាញ​វិធីសាស្ត្រ​៦​ចំណុច​ ដើម្បី​កំណត់​បាន​ព័ត៌មានក្លែងក្លាយ ព័ត៌មានមិនពិត និងព័ត៌មាន​ប្រឌិត​

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រសួងការងារ បើកវគ្គបណ្តុះបណ្តាលស្តីពីការ “បង្ការនិងទប់ស្កាត់ការប្រើប្រាស់ពលកម្មកុមារ នៅតាមសហគ្រាស គ្រឹះស្ថានផលិតឥដ្ឋ ក្បឿង”

ព័ត៌មានជាតិ៨ ម៉ោង មុន

ព្រះរាជអាជ្ញាខេត្តតាកែវ ណែនាំ​មន្រ្តីនគរបាលយុត្តិធម៌​ធ្វើ​ការ​ប្រកប​ដោយការ​ទទួល​ខុស​ត្រូវខ្ពស់

ព័ត៌មានជាតិ៨ ម៉ោង មុន

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចាត់​តំណាង​ចូល​រួម​រំលែក​ទុក្ខ​គ្រួសារ​សពដែល​មរណភាព ដោយ​ការ​រញ្ជួយ​ដី​នៅ​ប្រទេស​ថៃ

ព័ត៌មានជាតិ៨ ម៉ោង មុន

អ្នកជំនាញ និងអ្នកស្រាវជ្រាវ ស្នើ​ឱ្យ​ជំរុញ​ការលេងល្បែងប្រជាប្រិយខ្មែរ​ឱ្យ​​ផុសផុល ដើម្បី​ថែរក្សាអត្តសញ្ញាណវប្បធម៌​ជាតិ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

មីយ៉ាន់ម៉ា៖ ​ក្រុមសង្គ្រោះ​តួកគី ជួយ​ជីវិត​បុរសម្នាក់ ក្រោយ​ជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ត្រឹមមួយថ្ងៃដើមខែមេសា ប្រទេសអាស៊ីអាគ្នេយ៍ចំនួន៣ កើតគ្រោះអគ្គិភ័យរន្ធត់ដំណាលគ្នា

រដ្ឋមន្ត្រីការពារជាតិ
សន្តិសុខសង្គម២១ ម៉ោង មុន

រដ្ឋមន្ត្រីការពារជាតិ ណែនាំឲ្យបង្កើតក្រុមប្រឹក្សាវិន័យដើម្បីពិនិត្យរាល់ទង្វើរបស់បុគ្គលឈ្មោះ​ ឈាវ មុន្នីន

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

អ្នកជំនាញព្រមានថា ថៃ ប្រឈមកើតរញ្ជួយដីថែមទៀត តែមិនដឹងពេលណានិងកន្លែងណា

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ស្ត្រី​វ័យ៦៣​ឆ្នាំ​ម្នាក់នៅមានជីវិត ក្រោយជាប់ក្រោមគំនរបាក់បែក៩១ម៉ោង

Sokha Hotels

ព័ត៌មានពេញនិយម