Connect with us

សុខភាព

ក្រោយឆ្លងអុតស្វា អ្នកជំងឺនឹងលេចចេញរោគសញ្ញាអ្វីខ្លះ?

បានផុស

នៅ

ជំងឺអុតស្វា កំពុងបង្កក្ដីបារម្ភថ្មីដល់ពិភពលោក ដោយសារករណីឆ្លងត្រូវបានរកឃើញជាបន្តបន្ទាប់ ហើយវាបន្តរាលដាលលើមនុស្សច្រើនឡើងៗ។ ក្នុងនោះដែរ ​មន្ត្រីជាន់ខ្ពស់នៃអង្គការសុខភាពពិភពលោក ​(WHO) បានព្រមានពីការលេចឡើងបន្តទៀតនៃមេរោគនេះ ខណៈវិធីព្យាបាល ឬវ៉ាក់សាំងមិនទាន់មានប្រើប្រាស់នៅឡើយ។

Is monkeypox related to smallpox or chickenpox? Symptoms explained |  NationalWorld
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាធម្មតា ប្រសិននរណាម្នាក់បានឆ្លងជំងឺអុតស្វា រោគសញ្ញានឹងលេចឡើងក្នុងរយៈពេល ៥-២១ ថ្ងៃ។ ទន្ទឹមគ្នានេះដែរ អ្នកជំងឺអាចលេចចេញរោគសញ្ញាទូទៅរួមមាន គ្រុនក្តៅ ឈឺក្បាល ឈឺសាច់ដុំ ហើមកូនកណ្តុរ ញាក់ និងអស់កម្លាំង។

យ៉ាងណាមិញ រោគសញ្ញាលេចឡើងញឹកញាប់បំផុតគឺ កន្ទួលលើស្បែកមុខ និងបន្តរីករាលដាលទៅផ្នែកផ្សេងទៀត រហូតពាសពេញរាងកាយ។ បន្ទាប់មកកន្ទួលនឹង​បង្ក​ជាពងបែក ​ព្រមទាំងដំបៅ​ស្បែក។

ទោះយ៉ាងណាជំងឺអុតស្វា ជាធម្មតាមានលក្ខណៈស្រាល ហើយអ្នកជំងឺភាគច្រើននឹងជាសះស្បើយក្នុងរយៈពេលពីរបីសប្តាហ៍ ដោយពុំចាំបាច់ទទួលការព្យាបាលពីគ្រូពេទ្យ។ ថ្វីត្បិតលទ្ធផលមិនធ្ងន់ធ្ងរយ៉ាងណាក្ដី អ្នកជំនាញព្រមាន ករណី១០%នៃអ្នកឆ្លងជំងឺនេះអាចស្លាប់បាន ព្រោះក្នុងករណី ១០០នាក់ មានម្នាក់មិនអាចសង្គ្រោះបានឡើយ។

Monkeypox: Case of rare virus confirmed in UK - signs and symptoms |  Express.co.uk

បច្ចុប្បន្ន អង្គការសុខភាពពិភពលោក បានឱ្យដឹងថា ខ្លួនមិនមានវិធីព្យាបាល ឬវ៉ាក់សាំងជាក់លាក់ណាមួយសម្រាប់ករណីឆ្លងជំងឺអុតស្វានោះទេ។

គួរបញ្ជាក់ថា មេរោគជំងឺអុតស្វាអាចឆ្លងលើមនុស្សតាមរយៈការប៉ះផ្ទាល់ជាមួយសត្វដូចជា ការចាប់ស្វា ឬបរិភោគសាច់ដែលចម្អិនមិនឆ្អិនល្អ។ បន្ទាប់ពីបានប៉ះពាល់ ឬបរិភោគសាច់ព្រៃ មេរោគអាចចូលទៅក្នុងខ្លួនប្រាណតាមរយៈដំបៅស្បែក ផ្លូវដង្ហើម ភ្នែក ច្រមុះ ឬមាត់ជាដើម។ ជាទូទៅមេរោគនេះអាច​ឆ្លង​កាត់​មនុស្ស​តាម​រយៈសកម្មភាពសំខាន់ៗដូចជា ​ដំណក់​ទឹក​ក្នុង​បរិយាកាស ​ការ​ប៉ះ​ពាល់ស្បែក​អ្នក​ឆ្លង ការរួមភេទ ឬ​ប៉ះ​វត្ថុ​ដែល​មាន​មេរោគ៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ គួរដឹង! ជំងឺអុតស្វា ងាយឆ្លងតាមរយៈសកម្មភាពប៉ុន្មាននេះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម