សុខភាព
WHO៖ មិនទាន់តម្រូវឲ្យមានការវ៉ាក់សាំងបន្ទាន់ដើម្បីទប់ស្កាត់ជំងឺអុតស្វាទេ
អង្គការសុខភាពពិភពលោក (WHO) មិនជឿថា ការផ្ទុះជំងឺអុតស្វានៅខាងក្រៅតំបន់អាហ្វ្រិកតម្រូវឲ្យធ្វើការចាក់វ៉ាក់សាំងទ្រង់ទ្រាយធំបន្ទាន់នោះទេ ដោសារវិធានការដូចជាអនាម័យល្អ និងឥរិយាបថរួមភេទសុវត្ថិភាពនឹងគ្រប់គ្រងលើការរាលដាលជំងឺនេះបានហើយ។
កាលពីថ្ងៃចន្ទ ទី២៣ ខែឧសភា លោក Richard Pebody ប្រធានក្រុមភ្នាក់ងារបង្ករោគគំរាមកំហែងខ្ពស់របស់ WHO ប្រចាំតំបន់អឺរ៉ុបបាននិយាយថា តម្រូវការផ្គត់ផ្គង់វ៉ាក់សាំង និងថ្នាំកម្ចាត់វីរុសនេះភ្លាមៗមានកម្រិតតិចតួចណាស់។

ការលើកឡើងរបស់លោកបានកើតមានឡើង ស្របពេលមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺអាមេរិកបាននិយាយថា ខ្លួនស្ថិតក្នុងដំណើរការនៃការបញ្ចេញវ៉ាក់សាំង Jynneos មួយចំនួនសម្រាប់ប្រើការពារនឹងករណីជំងឺអុតស្វា។
កាលពីថ្ងៃចន្ទ រដ្ឋាភិបាលអាល្លឺម៉ង់បាននិយាយថា ខ្លួនកំពុងវាយតម្លៃពីជម្រើសសម្រាប់ការចាក់វ៉ាក់សាំង ខណៈចក្រភពអង់គ្លេសក៏ផ្តល់វ៉ាក់សាំងទៅបុគ្គលិកសុខាភិបាលមួយចំនួនដែរ។
អាជ្ញាធរសុខភាពសាធារណៈនៅអឺរ៉ុប និងអាមេរិកខាងជើងកំពុងធ្វើការស៊ើបអង្កេតលើករណីសង្ស័យ និងបញ្ជាក់ជាង១០០ដែលជាការផ្ទុះធ្ងន់ធ្ងរនៅក្រៅតំបន់អាហ្វ្រិក។
លោក Pebody បាននិយាយថា វិធានការចម្បងដើម្បីទប់ស្កាត់ការរីករាលដាលជំងឺនេះគឺតាមដានទំនាក់ទំនង និងដាក់នៅដាច់ដោយឡែក។ វាមិនមែនជាប្រភេទវីរុសងាយឆ្លងនោះទេ ហើយក៏ជាជំងឺមិនធ្ងន់ធ្ងរដែរ។ វ៉ាក់សាំងដែលប្រើការពារជំងឺនេះអាចមានប្រសិទ្ធភាពល្អ។
វាមិនច្បាស់ទេពីអ្វីដែលជំរុញឲ្យផ្ទុះឡើង ខណៈអ្នកវិទ្យាសាស្ត្រកំពុងព្យាយាមស្វែងយល់ពីប្រភពនៃករណីកើតមានឡើង និងថាតើវីរុសនេះមានបំប្លែងខ្លួនដែរឬទេ។ ទោះជាយ៉ាងណា អង្គការសុខភាពពិភពលោកបានបញ្ជាក់ថា មិនមានភស្តុតាងអ្វីមួយដែលបញ្ជាក់ពីវីរុសអុតស្វាមានការបំប្លែងខ្លួនឡើយដោយកត់សំគាល់ថា ជំងឺឆ្លងដែលកើតមាននៅអាហ្វ្រិកខាងលិច និងអាហ្វ្រិកកណ្តាលមាននិន្នាការមិនប្រែប្រួលទេ៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Reuters

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១០ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ