សុខភាព
ជំងឺអុតស្វា ត្រូវបានរកឃើញក្នុងប្រទេសចំនួន៣ ទៀតហើយ (មានវីដេអូ)
ប្រទេស អារ៉ាប់រួម បានក្លាយជារដ្ឋឈូងសមុទ្រពែក្សដំបូងគេ ដែលកត់ត្រាករណីជំងឺអុតស្វា (Monkeypox)។
សាធារណរដ្ឋឆែក និងស្លូវេនី ក៏បានរាយការណ៍ករណីដំបូងនៃជំងឺអុតស្វាផងដែរ កាលពីថ្ងៃអង្គារទី២៤ខែឧសភា ដោយបូករួមជាមួយប្រទេសចំនួន ១៨ ផ្សេងទៀត ដែលរកឃើញមេរោគនេះនៅខាងក្រៅទ្វីបអាហ្វ្រិក។
ថ្វីបើចំនួននោះត្រូវបានគេរំពឹងថានឹងបន្តកើនឡើងបន្ថែមទៀតក៏ដោយ ប៉ុន្តែក្រុមអ្នកជំនាញនិយាយថា ហានិភ័យជារួមចំពោះប្រជាជនទូទៅ នៅមានកម្រិតទាបនៅឡើយ។

នៅប្រទេសអារ៉ាប់រួម មន្ត្រីសុខាភិបាលបានប្រកាសថា ករណីមួយត្រូវបានរកឃើញនៅក្នុងអ្នកដំណើរម្នាក់ ដែលទើបតែទៅលេងតំបន់អាហ្វ្រិកខាងលិច ហើយឥឡូវនេះកំពុងទទួលការព្យាបាល។
អាជ្ញាធរនៅទីនោះនិយាយថា ពួកគេបានរៀបចំខ្លួនយ៉ាងល្អ ដើម្បីដោះស្រាយការផ្ទុះឡើងណាមួយ។

យោងតាមអង្គការសុខភាពពិភពលោក (WHO), មេរោគនេះអាចទប់ទល់បាន ជាមួយនឹងការឆ្លើយតបត្រឹមត្រូវនៅក្នុងបណ្តាប្រទេស ខាងក្រៅទ្វីបអាហ្រ្វិក។
នៅខាងក្រៅទ្វីបអាហ្រ្វិក ឥឡូវនេះមានករណីដែលត្រូវបានបញ្ជាក់ និងសង្ស័យថាផ្ទុកជំងឺអុតស្វាចំនួន ២៣៧ករណី ហើយអាជ្ញាធរសុខាភិបាលជុំវិញពិភពលោក បានប្រកាសផែនការដើម្បីទប់ស្កាត់វីរុសនេះ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ WHO រកឃើញជំងឺអុតស្វានៅក្នុងប្រទេស បន្ថែមទៀតហើយ

-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត