សុខភាព
ការហាត់ប្រាណ អាចជួយកាត់បន្ថយជំងឺចុកចាប់សន្លាក់កម្រិតស្រាល
ជំងឺឈឺចុកចាប់សន្លាក់ ជាបញ្ហាមួយដែលកើតឡើងភាគច្រើនចំពោះមនុស្សវ័យចំណាស់ អ្នកមានមាឌធាត់លើសទម្ងន់ និង អ្នកមានជំងឺទឹកនោមផ្អែមជាដើម។ ការប្រឈមមុខនឹងជំងឺនេះ ភាគច្រើនអ្នកជំងឺគ្មានមធ្យោបាយអ្វីក្រៅពីផ្ញើសេចក្ដីទុកចិត្ដក្រៅពីការប្រើប្រាស់ឱសថសម្រាប់ព្យាបាល ឬបើមានអាការៈធ្ងន់ធ្ងរអាចឈានទៅដល់ការសម្រេចចិត្ដវះកាត់ព្យាបាល។ ការសម្រេចចិត្ដដល់ការវះកាត់គឺជាការព្យាបាលមួយល្អហើយ សម្រាប់មនុស្សធម្មតា ប៉ុន្ដែសម្រាប់អ្នកដែលមានមាឌធាត់ឬទឹកនោមផ្អែម អាចនឹងពិបាក បន្ដិចព្រោះវាអាចប៉ះពាល់ទៅដល់ផ្នែកផ្សេងទៀត។
របកគំហើញថ្មីចេញផ្សាយដោយវិទ្យាស្ថានជាតិថែរទាំសុខភាពនៅអង់គ្លេស បានងបង្ហាញថា លំហាត់ប្រាណមួយចំនួនអាចកាត់បន្ថយ និងព្យាបាលអាការៈឈឺចុករួយសន្លាក់បាន ដោយកាត់បន្ថយទម្លាប់ប្រើប្រាស់ឱសថជាប្រចាំ។
លោកវេជ្ជបណ្ឌិត Dr Wendy Holden អ្នកនាំពាក្យរបស់វិទ្យាស្ថានខាងលើ ប្រាប់សារព័ត៌មាន BBC កាលពីពេលថ្មីៗនេះថា មានមនុស្សភាគច្រើនគិតខុសចំពោះចំណុចនេះ ដោយយល់ថា ការហាត់ប្រាណធ្វើឲ្យរឹតតែមានការឈឺចាប់ដល់សន្លាក់ ប៉ុន្ដែមិនដូច្នោះទេការហាត់ប្រាណគឺជាវិធីសាស្ដ្រសកម្មភាពរាងកាយព្យាបាលជំងឺឈឺចុករួយសន្លក់ មិនត្រឹមតែប៉ុណ្ណោះក៏ជាផ្នែកមួយជួយផ្លាស់ប្ដូរទម្លាប់រស់នៅប្រចាំថ្ងៃឲ្យកាន់តែប្រសើរ។
ការហាត់ប្រាណ មិនត្រឹមតែជួយបង្កើតសាច់ដុំទេ តែក៏អាចចូលរួមចំណែកក្នុងការសម្រកទម្ងន់ ដែលនេះគឺជាមូលហេតុសំខាន់អាចគ្រប់គ្រងទៅលើជំងឺសន្លាក់គ្រប់ប្រភេទលើរាងកាយ។ ការហាត់ប្រាណប្រសិនមានការឈឺចាប់ យើងអាចប្រើប្រាស់ គ្រីមរឹត ឬលាប ប្រឆាំងការរលាកផ្សេងៗ ជំនួយការព្យាលបាលបាន។ ការព្រួយបារម្ភភាគច្រើនអ្នកដែលមានជំងឺឈឺចុករួយសន្លាក់មិនបានចាប់អារម្មណ៍ប្រើប្រាស់វិធីនេះទេ ដោយផ្ដោតសំខាន់លើការប្រើប្រាស់ថ្នាំព្យាបាលច្រើនជាង។

មានវិធីសាស្ដ្រហាត់ប្រាណមួយចំនួនដែលវេជ្ជបណ្ឌិតបានណែរនាំដូចជា៖
ការហាត់ប្រាណដែលមានអំពើតិចទៅលើសន្លាក់ ដូចជាការដើរ ការជិះកង់ ឬសកម្មភាពហាត់ប្រាណផ្សេងទៀត ជាប្រភេទការហាត់ប្រាណដែលអាចធ្វើបាននៅក្នុងទឹក និងការហែលទឹកជាដើម។
សកម្មភាពហាត់ប្រាណដែលពង្រឹងទៅលើផ្នែករចនាសម្ពន្ធសាច់ដុំកាន់តែសំខាន់ ដូចជាការហាត់ប្រាណ ដោយលើកជើងឡើងលើ ដែលការហាត់ប្រាណបែបនេះអាចមានផលល្អសម្រាប់អ្នកដែលមានបញ្ហាជង្គង់ ព្រោះការហាត់ប្រាណបែបនេះអាចជួយពង្រឹងសាច់ដុំ និង ជួយការពារពីផលប៉ះពាល់សន្លាក់។
ការហាត់ប្រាណបែបពត់ពេនដងខ្លួន ការហាត់ប្រាណបែបយូហ្គានិង ការហាត់ប្រាណបែប Aerobic ទាំងនេះអាចជួយមិនត្រឹមតែរាងកាយនោះទេ ថែមទាំងជួយដល់ដំណើការបេះដូងទៀតផង។

វេជ្ជបណ្ឌិត Dr Paul Chrisp មកពីវិទ្យាស្ថានជាតិថែរទាំសុខភាពនៅអង់គ្លេសដូចគ្នា មានប្រសាសន៍ថា ការចាប់ផ្ដើមហាត់ប្រាណដំបូងអាចមានការលំបាកបន្ដិច ដូច្នេះសម្រាប់អ្នកចាប់ផ្ដើម លុះត្រាតែមានការណែរនាំ ផ្ដល់ព័ត៌មានឲ្យគ្រប់គ្រាន់ទើបអាចរៀបចំគ្រប់គ្រងពេលវេលា និងបង្ហាញពីលក្ខខណ្ឌជំងឺ សុខភាពពួកគេក្នុងការធ្វើវា ឲ្យបានយូរអង្វែង។ អ្វីដែលជាការបង្ហាញទាំងអស់ គឺមិនលើកចិត្ដឲ្យអ្នកជំងឺប្រើប្រាស់ថ្នាំព្យាបាលជាប្រចាំនោះទេ ដូចជាប្រភេទថ្នាំបារ៉ាសេតាម៉ុល(Paracetamol) និងពពួកថ្នាំបំបាត់ការឈឺចុកចាប់សន្លាក់ផ្សេងទៀត។ មានករណីខ្លះការប្រើប្រាស់ថ្នាំបំបាត់ការឈឺចាប់ វាមិនបានជួយយើងក្នុងរយៈពេលវែងនោះទេ តែវាក៏អាចបង្កបញ្ហាផ្សេងទៀតបានក្នុងពេលជាមួយគ្នា ដោយករណីខ្លះអាចកើតមានជាទម្លាប់ញៀនប្រើប្រាស់ថ្នាំប្រភេទនោះដោយមិនអាចខ្វះបាន៕
ចុចអាន៖អត្ថប្រយោជន៍ ៤ ចំណុច គួរបង្កើតទម្លាប់ហាត់ប្រាណពេលព្រឹក

-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?