សុខភាព
ទោះកូវីដថមថយ តែជំងឺ ២ប្រភេទ ក្លាយជាក្តីបារម្ភថ្មីរបស់ពិភពលោក
ស្របពេលដែលជំងឺកូវីដ-១៩ ថមថយការរាតត្បាត ស្រាប់តែជំងឺ ២ប្រភេទផ្សេងទៀត បានលេចឡើងជាច្រើនករណីគួរឱ្យកត់សម្គាល់ និងបានបង្កក្ដីបារម្ភថ្មីដល់ពិភពលោក។
១. ជំងឺរលាកថ្លើមកុមារ

អាជ្ញាធរសុខាភិបាលជុំវិញពិភពលោក កំពុងស៊ើបអង្កេតអំពីការផ្ទុះឡើងនៃជំងឺរលាកថ្លើមកុមារដ៏ធ្ងន់ធ្ងរ និងអាថ៌កំបាំង ខណៈបច្ចុប្បន្នករណីប្រហែល ៤៥០ ត្រូវបានរាយការណ៍នៅទូទាំងពិភពលោក។
ជំងឺរលាកថ្លើម ឬ Hepatitis ជាជំងឺដែលបណ្តាលមកពីការឆ្លងមេរោគ។ វិសាលភាពនៃជំងឺនេះ បានបង្កឲ្យមានការយកចិត្តទុកដាក់ទូទាំងពិភពលោកជាលើកដំបូង កាលពីខែមេសា ក្រោយពេលអាជ្ញាធរសុខាភិបាលចក្រភពអង់គ្លេស រាយការណ៍អំពីការរកឃើញជំងឺរលាកថ្លើមកុមារដ៏អាថ៌កំបាំងក្នុងអត្រាមិននឹកស្មានដល់។
ថ្វីបើកុមារភាគច្រើនអាចជាសះស្បើយពីជំងឺរលាកថ្លើមដ៏អាថ៌កំបាំងនេះក៏ដោយ ប៉ុន្តែភាពធ្ងន់ធ្ងរនៃករណីថ្មីៗ ដែលភាគច្រើនកើតឡើងចំពោះកុមារអាយុក្រោម៥ឆ្នាំ បានធ្វើឲ្យអ្នកជំនាញមានការព្រួយបារម្ភយ៉ាងខ្លាំង។ ក្នុងនោះកុមារប្រហែល ១០ភាគរយនៃករណីទាំងអស់ ត្រូវការប្តូរថ្លើមជាចាំបាច់។ បន្ថែមពីលើនោះ មជ្ឈមណ្ឌលការពារនិងគ្រប់គ្រងជំងឺអឺរ៉ុបបានឱ្យដឹងថា មានកុមារចំនួន ១១នាក់ហើយបានស្លាប់ដោយសារជំងឺនេះ។ បច្ចុប្បន្នវាត្រូវបានរកឃើញនៅក្នុងប្រទេសជាង ២០ហើយ។
២. ជំងឺអុតស្វា

បច្ចុប្បន្នជំងឺអុតស្វា (Monkeypox) កំពុងចាប់ផ្ដើមវាយលុកពិភពលោកគួរឱ្យបារម្ភ ខណៈពេលប៉ុន្មានសប្ដាហ៍មកនេះ វាបានកើតមានហោចណាស់ ២០ប្រទេសហើយរួមមាន បែលហ្សិក បារាំង អាល្លឺម៉ង់ អ៊ីតាលី ហុល្លង់ ព័រទុយហ្គាល់ អេស្ប៉ាញ ស៊ុយអែត ចក្រភពអង់គ្លេស សហរដ្ឋអាមេរិក កាណាដា អូស្ត្រាលី សាធារណរដ្ឋឆែក និងប្រទេសស្លូវេនី។ល។

អង្គការសុខភាពពិភពលោក (WHO) បាននិយាយថា មកទល់ពេលនេះជំងឺអុតស្វាបានចម្លងលើមនុស្សចំនួន ២៣៧ករណី ស្របពេលដែលបច្ចុប្បន្នប្រទេសដែលរាយការណ៍អំពីករណីនេះ បានកើនឡើងជាបន្តបន្ទាប់។
ទោះបីជាជំងឺអុតស្វា មិនរីករាលដាលងាយរវាងមនុស្សនិងមនុស្សក៏ពិតមែន ប៉ុន្តែមន្ត្រីជាន់ខ្ពស់នៃអង្គការសុខភាពពិភពលោក បានព្រមានពីការលេចឡើងបន្តទៀតនៃមេរោគនេះ ដោយសារវិធីព្យាបាល ឬវ៉ាក់សាំងមិនទាន់មានឱ្យប្រើប្រាស់នៅឡើយទេ៕
អត្ថបទ៖ សន្យា
ចុចអាន៖ ក្រោយឆ្លងអុតស្វា អ្នកជំងឺនឹងលេចចេញរោគសញ្ញាអ្វីខ្លះ?
ចុចអាន៖ WHO៖ មិនទាន់តម្រូវឲ្យមានការវ៉ាក់សាំងបន្ទាន់ដើម្បីទប់ស្កាត់ជំងឺអុតស្វាទេ

-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម៣ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ចរាចរណ៍២ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល