Connect with us

សុខភាព

ថៃ​​បញ្ជាក់​​ពី​​ ការ​​សង្ស័យ​​ជំងឺ​​អុត​​ស្វា​៣​ករណី​ តាម​ពិត​​​គឺ​​ជំងឺ​​ពង​បែក

បានផុស

នៅ

នាយកដ្ឋាន​គ្រប់​គ្រង​ជំងឺ (DDC) របស់​ប្រទេស​ថៃ​បាន​ធ្វើ​ការ​បញ្ជាក់​ថា​ មានការ​សង្ស័យ​​ជំងឺ​អុត​ស្វា​៣​ករណី​ តាម​ពិត​គឺ​ជា​ជំងឺ​ពង​បែក (ហ៊ើភិស ឬHerpes)។

លោក​វេជ្ជបណ្ឌិត​ Opas Karnkawinpong អគ្គនាយក DDC កាល​ពី​ថ្ងៃ​អាទិត្យ​បាន​និយាយ​ថា លទ្ធផល​នៃ​ការ​ធ្វើ​ពិសោធ​របស់​នាយកដ្ឋាន​វិទ្យាសាស្ត្រ​សុខាភិបាល និង មជ្ឈមណ្ឌលវិទ្យាសាស្ត្រសុខាភិបាលស្តីពី​ការ​លេច​ឡើង​ជំងឺឆ្លងរបស់​កាកបាទក្រហមថៃនៅ​សាកល​វិទ្យាល័យ Chulalongkorn ​បាន​បញ្ជាក់​ថា ករណី​សង្ស័យ​ទាំង​៣​នោះ​មិន​មែន​ជា​ជំងឺ​អុត​ស្វា​ឡើយ។ រហូត​ដល់​ពេល​​នេះ មិន​មាន​ការ​ឆ្លង​ជំងឺ​អុត​ស្វា​ត្រូវ​បាន​រក​ឃើញ​ក្នុង​ប្រទេស​ទេ។

លោក​វេជ្ជបណ្ឌិត​ Opas Karnkawinpong
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មនុស្ស​៣​នាក់​​ដែល​សង្ស័យ​​ឆ្លង​ជំងឺ​អុត​ស្វាកំពុង​សម្រាក​ព្យាបាល​នៅ​​វិទ្យាស្ថាន​ជំងឺ​ឆ្លង Bamrasnaradura។ ការិយាល័យ​ជំងឺ​រាត​ត្បាត​របស់ DDC នឹង​ធ្វើ​ការ​បញ្ជាក់​ដល់​អ្នក​សារព័ត៌មាន​ជុំ​វិញ​បញ្ហា​នេះ​នៅ​ល្ងាច ថ្ងៃ​ចន្ទ ទី​៣០ ខែ​ឧសភា​នេះ។

លោក​វេជ្ជបណ្ឌិត Opas ​បាន​និយាយ​ថា នរណា​ម្នាក់​ដែល​មាន​ករណី​ស្រដៀង​នឹង​ជំងឺ​អុត​ស្វាត្រូវ​​ធ្វើ​តេស្ត និង​ពិនិត្យ​រក​ជំងឺ។ វិធាន​ការ​ទប់​ស្កាត់​សុខភាព​សាធារណៈ​នៅ​អាកាស​យានដ្ឋាននឹង​ដាក់​បញ្ចូល​ទាំង​នីតិវិធី​​ត្រួត​ពិនិត្យ​កម្រិត​ខ្ពស់​ផង​ដែរ។

«ទោះ​បី​ជា​យ៉ាង​ណា ព័ត៌មាន​បឋម​បង្ហាញ​ថា ជំងឺ​ឆ្លង​អុត​ស្វា​មិន​រាល​ដាល​ឆ្លង​ងាយ​ៗ​ដូច​ជំងឺ​កូវីដ-១៩​ឡើយ។ ការ​ឆ្លង​ទាល់​តែ​បុគ្គល​មាន​ភាព​ស្និទ្ធស្នាល​គ្នា​ខ្លាំង​​ជា​មួយ​បុគ្គល​ដែល​មាន​រោគ​សញ្ញា»។ លោក​វេជ្ជបណ្ឌិត Opas បាន​និយាយ។

លោក​បានបន្ថែម​ថា ជាធម្មតាអ្នកជំងឺកើតជំងឺ​អុត​ស្វា​​អាចជាសះស្បើយក្នុងរយៈពេល ២​ទៅ​៤សប្តាហ៍ ប្រសិនបើពួកគេមិនវិវត្តទៅជាជំងឺអន្តរកម្មដូចជា រលាកខួរក្បាល រលាកសួត​ជា​ដើម៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ Bangkokpost

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤២ វិនាទី មុន

ការអនុវត្តលក្ខខណ្ឌការងារ និងអត្ថប្រយោជន៍ផ្សេងៗ តាមសហគ្រាសគ្រឹះស្ថាន មានភាពល្អប្រសើរ

ព័ត៌មានជាតិ១២ នាទីutes មុន

ការដ្ឋានដាក់លូប្រអប់ខ្នាតធំទំហំ ២ ម៉ែត្រកន្លះ នៅផ្លូវលេខ ៨០ ក្នុងភូមិសាស្ត្រខណ្ឌមានជ័យ សម្រេចលទ្ធផលបានជិត ៤០ ភាគរយ

ព័ត៌មានជាតិ១៣ នាទីutes មុន

កម្ពុជាត្រូវប្រើប្រាស់ស្លាកសញ្ញាស្តង់ដារឱ្យបានត្រឹមត្រូវដើម្បីលើកកម្ពស់ទំនុកចិត្ត​

ព័ត៌មានអន្ដរជាតិ២៧ នាទីutes មុន

​ជនជាតិ​ចិន​៣០០​នាក់​​បន្ថែម​ទៀតដែល​សង្គ្រោះ​ពី​មណ្ឌលឆបោក​ ត្រូវ​បញ្ជូនទៅថៃ​ មុន​ចេញទៅចិន​

ព័ត៌មានជាតិ២៩ នាទីutes មុន

វិស័យធំៗ ៣ នៅកម្ពុជា ត្រូវការកម្លាំងពលកម្មជាង ៧ ម៉ឺនកន្លែង

ព័ត៌មានជាតិ១៦ ម៉ោង មុន

រដ្ឋមន្ត្រីការពារជាតិ ទៀ សីហា នឹងចូលរួមកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការពារជាតិអាស៊ាននៅម៉ាឡេស៊ីចុងខែនេះ

ព័ត៌មានជាតិ១៣ ម៉ោង មុន

ក្រុមហ៊ុន KENPAX របស់​ចិន គ្រោងនឹង​សាងសង់​រោងចក្រ​បរិក្ខារ​ពេទ្យ​ដ៏​ធំ​មួយនៅក្នុងស្រុកជុំគីរី ខេត្តកំពត

ព័ត៌មានជាតិ១៦ ម៉ោង មុន

ករណីមានវិវាទជាមួយ ប.ស.ស.មិនអាចដោះស្រាយបាន ពលរដ្ឋអាចដាក់ពាក្យប្តឹងទៅកាន់និយ័តករសន្តិសុខសង្គម

ព័ត៌មានជាតិ១២ ម៉ោង មុន

ពលរដ្ឋ និង​កម្មករ​មក​ពី​ខេត្ត​កំពង់​ស្ពឺ កំពង់ចាម កំពត និងខេត្តស្វាយរៀង មិន​ចង់​ឃើញ​បាតុកម្ម​នៅ​កូរ៉េ​ក្រោម​រូបភាព​ចាញ់កលល្បិចទណ្ឌិត សម រង្ស៊ី

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ចិន ចេញមុខនិយាយអំពីដំណោះស្រាយ អាមេរិក-រុស្ស៊ី ចំពោះសង្គ្រាមនៅអ៊ុយក្រែន

Sokha Hotels

ព័ត៌មានពេញនិយម