Connect with us

សុខភាព

ចក្រភពអង់គ្លេស រកឃើញករណីជំងឺអុតស្វាច្រើនបំផុតមិនធ្លាប់មាន ចាប់តាំងពីមេរោគនេះផ្ទុះឡើង

បានផុស

នៅ

នៅថ្ងៃចន្ទទី៣០ខែឧសភា ចំនួន​ករណី​ជំងឺអុត​ស្វា (Monkeypox) ​ក្នុង​ចក្រភព​អង់គ្លេស ​បាន​កើនឡើង​​៧១​ករណីទៀត ដែល​នាំឲ្យ​ចំនួន​សរុបនៅ​ចក្រភព​អង់គ្លេស ​កើនឡើង​ដល់ ១៧៩ករណី។

បន្ទាប់ពីករណីដំបូងនៅចក្រភពអង់គ្លេសត្រូវបានកត់ត្រានាដើមខែនេះ ចាប់តាំងពីពេលនោះមក ចំនួនបានកើនឡើងជាបន្តបន្ទាប់ ខណៈករណីរាប់រយត្រូវបានរាយការណ៍ទូទាំងពិភពលោក។

បួនករណីដែលបញ្ជាក់របស់ចក្រភពអង់គ្លេសគឺនៅស្កុតឡែន ពីរករណីនៅអៀរឡង់ខាងជើង មួយករណីនៅវែលស៍ និងករណីនៅសេសសល់ គឺនៅអង់គ្លេស។

ការកើនឡើងនៃករណីដ៏ច្រើនបែបនេះ គឺដោយសារតែមិនមានតួលេខណាមួយ ត្រូវបានរាយការណ៍កាលពីចុងសប្តាហ៍នោះទេ។

ទាក់ទងនឹងករណីថ្មី ដែលប្រកាសដោយទីភ្នាក់ងារសន្តិសុខសុខភាពចក្រភពអង់គ្លេស, ពួកគេនិយាយថា “ហានិភ័យចំពោះប្រជាជនចក្រភពអង់គ្លេសនៅតែមានកម្រិតទាបនៅឡើយ ប៉ុន្តែយើងកំពុងស្នើសុំឲ្យប្រជាជនមានការប្រុងប្រយ័ត្នចំពោះកន្ទួល ពងបែកឬដំបៅថ្មីណាមួយ ដែលនឹងលេចឡើង នៅលើរាងកាយរបស់ពួកគេ”។

ករណីថ្មីនេះ កើតឡើងចំពេលមានការណែនាំថ្មីៗពីប្រធានសុខាភិបាលចក្រភពអង់គ្លេស ដែលណែនាំអ្នកជំងឺអុតស្វា ចៀសវាងការរួមភេទ។

គួរបញ្ជាក់ថា គិតត្រឹមពេលនេះ មានជំងឺអុតស្វា និងករណីសង្ស័យជាង ៣០០ ហើយនៅទ្វីបអឺរ៉ុប៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Mirror

ចុចអាន៖ ប្រទេសដំបូងគេលើលោក តម្រូវឲ្យធ្វើចត្តាឡីស័កជាកំហិត ចំពោះអ្នកកើតជំងឺ អុតស្វា

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៩ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៩ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម១០ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៩ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម