សុខភាព
អេស្ប៉ាញទំនងព្រមានពីជំងឺរលាកថ្លើមដ៏អាថ៌កំបាំងចំពោះកុមារ
ប្រទេសអេស្ប៉ាញបានរកឃើញជំងឺរលាកថ្លើមដ៏ធ្ងន់ធ្ងរចំនួន៣០ករណីដែលមិនដឹងពីប្រភពកើតឡើងច្បាស់លាស់តាំងពីដើមឆ្នាំនេះមក។ នេះបើតាមរបាយការណ៍ពីស្ថានភាពថ្មីរបស់ក្រសួងសុខាភិបាលបានបង្ហាញ។
ជំងឺដ៏អាថ៌កំបាំងភាគច្រើនបំផុតកើតមានចំពោះមនុស្សវ័យក្មេង។ ក្នុងចំណោមនោះ មានអ្នកជំងឺ២៤នាក់មានអាយុក្រោម១០ឆ្នាំ។ ក្រសួងសុខាភិបាលបានកត់សំគាល់ថា គ្មានអ្នកជំងឺណាម្នាក់ដែលជាប់ពាក់ព័ន្ធគ្នាទេ ហើយក៏គ្មានសញ្ញានៃការឆ្លងរាលដាលរវាងករណីទាំងអស់ដែរ។

ក្រសួងសុខាភិបាលអេស្ប៉ាញបានបង្ហាញថា ៖«វាចាំបាច់ណាស់ដើម្បីតាមដានឲ្យបានដិតដល់ និងបន្តធ្វើការស៊ើបអង្កេតដើម្បីបញ្ជាក់ ឬកំណត់ថាតើមានករណីកំពុងកើនឡើងជាជំងឺរលាកថ្លើម ប្រៀបធៀបនឹងអ្វីដែលត្រូវបានរំពឹងទុក»។ ក្រសួងទទួលស្គាល់ថា ខ្លួននៅមិនដឹងច្បាស់ថាតើ ករណីនេះលើសពីកម្រិតធម្មតាឬយ៉ាងណា។
យោងតាមរបាយការណ៍បង្ហាញថា អ្នកជំងឺទី១បានចេញរោគសញ្ញាកាលពីថ្ងៃទី២ ខែមករា។ ការរកឃើញលើកឡើងថា ជំងឺបានធូរស្រាលតាំងពីដើមខែមេសា ស្របពេលករណីនៃជំងឺរលាកថ្លើមស្រួចស្រាវត្រូវបានរាយការណ៍នៅកន្លែងជាច្រើន ជាពិសេសបណ្តាប្រទេសអឺរ៉ុប និងសហរដ្ឋអាមេរិកផងដែរ។
យោងតាមទិន្នន័យថ្មីបំផុតរបស់អង្គការសុខភាពពិភពលោក (WHO), ករណីសង្ស័យចំនួន៦៥០នៃជំងឺនេះនៅក្នុងកុមារត្រូវបានរាយការណ៍ចន្លោះថ្ងៃទី៥ ខែមេសា និងថ្ងៃទី២៦ ខែឧសភា។ មានចំនួន៩៩ករណីទៀតស្ថិតក្រោមការស៊ើបអង្កេត។
ទីភ្នាក់ងារសុខភាពរបស់អង្គការសហប្រជាជាតិ បានកត់សំគាល់ថា ជំងឺរលាកថ្លើមដ៏ធ្ងន់ធ្ងរត្រូវបានរកឃើញរហូតដល់ពេលនេះក្នុងប្រទេស៣៣។ អ្នកវិទ្យាសាស្ត្រទូទាំងពិភពលោកនៅតែមិនទាន់អាចកំណត់ពីមូលហេតុរបស់វាទេ។
«មូលហេតុនៃជំងឺរលាកថ្លើមដ៏ធ្ងន់ធ្ងរនេះនៅតែមិនដឹង និងស្ថិតក្រោមការស៊ើបអង្កេត។ ករណីធ្ងន់ធ្ងរជាង និងសមាមាត្រខ្ពស់វិវត្តទៅជាជំងឺខ្សោយថ្លើមធ្ងន់ធ្ងរ ប្រៀបធៀបនឹងរបាយការណ៍មុនៗនៃជំងឺរលាកថ្លើមដែលមិនដឹងពីមូលហេតុនៅក្នុងកុមារ»។ WHO បាននិយាយកាលពីថ្ងៃសុក្រ។
អង្គការសុខភាពពិភពលោកបានជំរុញដល់សមាជិករបស់ខ្លួនបង្កើនការស្រាវជ្រាវចំពោះធម្មជាតិ និងមូលហេតុនៃជំងឺរលាកថ្លើម។ WHO បាននិយាយថា ៖«រដ្ឋជាសមាជិក ត្រូវបានលើកទឹកចិត្តយ៉ាងខ្លាំងដើម្បីបង្ហាញអត្តសញ្ញាណ ស៊ើបអង្កេត និងរាយការណ៍ពីករណីដ៏មានសក្តានុពល ដែលសមស្របនឹងនិយមន័យខាងលើ។ ការធ្វើតេស្តឈាម សេរ៉ូម ទឹកនោម លាមក ផ្លូវដង្ហើម និងថ្លើម (ប្រសិនបើមាន) គួរត្រូវបានធ្វើសម្រាប់ករណីទាំងអស់ដើម្បីឲ្យស្របតាមនិយមន័យ»៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ RT

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម២៣ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ជីវិតកម្សាន្ដ១៣ ម៉ោង ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ