Connect with us

សុខភាព

ការបង្ករោគពីធ្មេញអាចនាំឲ្យមានគ្រោះថ្នាក់ដល់ជីវិត

បានផុស

នៅ

នៅពេលលោកអ្នកឈឺធ្មេញហើយមានសភាពហើមមុខ លឹបភ្នែក ឬហើមតំបន់ក្រោមឆ្អឹងថ្គាម ឬចង្កា ដែលប៉ះពាល់ និង​ពិបាកដល់ការលេបចំណីអាហារ ឬទឹកមាត់ (មានន័យថាប៉ះពាល់ដល់ផ្លូវដកដង្ហើម) ​អ្នកជំងឺអាចស្លាប់បាន ប្រ​សិន​បើមិនទទួលការការព្យាបាលបានត្រឹមត្រូវ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១) មូលហេតុធំៗ និងសំខាន់ៗ៖
   – ការបង្កររោគចុងឬសធ្មេញស្រួចស្រាវ ដោយសារការងាប់បណ្ដូលធ្មេញ ឬការព្យាបាលរន្ធ​ឬសធ្មេញ​មិនបានត្រឹមត្រូវ
   – ជំងឺរលាកជាលិកាជុំវិញធ្មេញដែលបង្កជាខ្ទុះ
   – ការរលាកសាច់ដែលគ្របពីលើធ្មេញថ្គាមទាល់ខាងក្រោមដែលដុះចេញមក
   – ការប្រើប្រាស់ឧបករណ៍មិនស្អាត (មិនបានសំលាប់មេរោគឲ្យបានត្រឹមត្រូវ)

២) កត្តាបង្កគ្រោះថ្នាក់ដល់អាយុជីវិត៖
   – ប្រសិនបើមិនព្យាបាលឲ្យទាន់ពេលវេលាទេនោះ មេរោគ (Bacteria) ដែលបង្កឲ្យមានការករខ្ទុះ​អាច​រីករាលដាលពីតំបន់ធ្មេញទៅកាន់តំបន់ផ្សេងៗទៀតដូចជាៈ
      · ផ្នែកធ្មេញខាងលើ៖ នាំឲ្យហើមមុខជុំវិញភ្នែក រួចឆ្លងចូលទៅតំបន់ Cavernous Sinus និងអាចឆ្លង​ចូល​ទៅកាន់ខួរក្បាល។
      · ផ្នែកធ្មេញខាងក្រោម៖ នាំឲ្យហើមតំបន់ក្រោមចង្កា និងតំបន់ឆ្អឹងថ្គាមក្រោម (ធ្វើឲ្យពិបាកលេខទឹក​មាត់ និងស្ទះផ្លូវដង្ហើម) ហើយអាចរីករាលដាលដល់តំបន់ទ្រូង (Mediastinum) និង Infective Endocarditis។ មួយវិញទៀតមេរោគអាចចូលទៅក្នុងឈាមដោយផ្ទាល់ (Septicemia)។

៣) ការព្យាបាល៖
ការព្យាបាលអាចធ្វើទៅតាមដំណាក់កាលដូចខាងក្រោមៈ
   – ធ្វើការចោះបង្ហូរខ្ទុះរួចលាងសំអាតឲ្យត្រឹមត្រូវ
   – ការយកខ្ទុះទៅវិភាគរកមេរោគ និងការប្រើប្រាស់ថ្នាំត្រឹមត្រូវ
   – យកមូលហេតុដែលបង្ករោគចេញៈ ដោយការព្យាបាលធ្មេញ ឬដកធ្មេញនោះចេញតែម្តង
   – ការប្រើប្រាស់ថ្នាំ
   – ក្នុងករណីធ្ងន់ធ្ងរត្រូវសម្រាកព្យាបាលនៅមន្ទីរពេទ្យ។

៤) អនុសាសន៍ និងការការពារ៖
    – សូមជួបជាមួយទន្តបណ្ឌិត ឬគ្រូពេទ្យជំនាញពេលលោកអ្នកមានបញ្ហាធ្មេញ ឬហើមមុខមាត់ ជៀសវាង​ការប្រើប្រាស់ថ្នាំដោយខ្លួនឯង។
    – បញ្ហាមាត់ធ្មេញអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិត សូមមកជួបជាមួយទន្តបណ្ឌិត ជារៀងរាល់ ៦ខែម្តង ដើម្បីពិនិត្យសុខភាពមាត់ធ្មេញលោកអ្នក៕

អត្ថបទ ៖ រស្មី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៧ នាទី មុន

កម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេស១,៥លាននាក់៖ សិក្ខាកាមសប្បាយចិត្តពេលបានចុះហាត់ការ

សន្តិសុខសង្គម១ ម៉ោង មុន

ឆ្លង​ចរន្តអគ្គិសនី​ឆេះ អស់​កញ្ចុះ​៦​ក្នុង​ភោជនីយដ្ឋាន​ម្ហូប​ធម្មជាតិ

ព័ត៌មានជាតិ២ ម៉ោង មុន

សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រ ប្រារព្ធពិធីបុណ្យឧទ្ទិសមហាកុសលជូន អ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី  គម្រប់ខួប៤ឆ្នាំ 

កីឡា២ ម៉ោង មុន

អបអរសាទរ! ព្រះ​ខ័ន​រាជ​ស្វាយរៀង ឈ្នះជើង​ឯកលីគកំពូលកម្ពុជារដូវកាលនេះ

ព័ត៌មានជាតិ៣ ម៉ោង មុន

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេ​ជោ​សែន​កំពត បញ្ជុនយុវជន១.៥​លាន​ចុះ​ហាត់​ការ​នៅ​ក្រុមហ៊ុន​ឯកជន​ ដើម្បី​ដកស្រង់​ជំនាញ​ជាក់ស្តែង

Sokha Hotels

ព័ត៌មានពេញនិយម