សុខភាព
ជប៉ុនសិក្សាឃើញថា ស្ត្រីទំនងកើតអាការកន្ទួលស្បែកពីការចាក់វ៉ាក់សាំង Moderna
ការសិក្សាមួយនៅក្នុងប្រទេសជប៉ុនបានរកឃើញថា ស្ត្រីទំនងជាកើតមានអាការកន្ទួលស្បែកច្រើនជាងបុរស បន្ទាប់ពីចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ Moderna ដូសទី១។
ការសិក្សាលើអ្នកស្ម័គ្រចិត្តចូលរួមចំនួន៥៨៩២នាក់ចន្លោះខែឧសភា ដល់ខែខែវិច្ឆិកា កាលពីឆ្នាំមុនបានបង្ហាញថា ២២.៤នៃស្ត្រីកើតមានប្រតិកម្មស្បែកកន្ទួល បន្ទាប់ពីចាក់វ៉ាក់សាំងដូសទី១ ប្រៀបធៀបនឹងបុរសមានតែ៥.១%។

អាការរោគសញ្ញាមានលក្ខលៈស្រាល និងមិនត្រូវចាត់ទុកជាផលប៉ះពាល់នៃវ៉ាក់សាំងដែលមានមូលដ្ឋាន mRNA ទេ។ នេះបើយោងតាមរបាយការណ៍ចេញថ្ងៃទី១ ខែមិថុនានេះទៅកាន់ទិនានុប្បវត្តិនៃសមាគមវេជ្ជសាស្ត្រអាមេរិក។
យោងតាមអ្នកសិក្សាស្រាវជ្រាវរបស់មន្ទីរពេទ្យកម្លាំងស្វ័យការពារកណ្តាលរបស់ទីក្រុងតូក្យូបានបង្ហាញថា ប្រតិកម្មស្បែកកន្ទួល ដែលកំពុងកើនមាន ឬកើតមានក្រោយពេលចាក់៦ថ្ងៃ ក៏ត្រូវបានរាយការណ៍ថា ជាបញ្ហាអវិជ្ជមានកម្រមួយនៅសហរដ្ឋអាមេរិក និងអឺរ៉ុប។
អ្នកសរសេរបានលើកឡើងថា ប៉ុន្តែឧបទ្ទវហេតុទំនងជាខ្ពស់ជាងនៅក្នុងប្រទេសជប៉ុន ប្រហែលជាដោយសារការយល់ដឹងខ្ពស់ជាងនៃរោគសញ្ញាបែបនេះនៅក្នុងប្រទេស។ លទ្ធភាពកាន់តែច្រើនក្នុងចំណោមមនុស្សស្រីដែលប្រហែលជាបណ្តាលមកពីភាពខុសគ្នានៅក្នុងទម្ងន់ ព្រមទាំងកត្តាអ័រម៉ូន និងបរិស្ថានផងដែរ។
តំណាងវ៉ាក់សាំង Moderna នៅសហរដ្ឋអាមេរិក និងជប៉ុនមិនអាចទាក់ទងសុំការអត្ថាធិប្បាយបានទេជុំវិញបញ្ហានេះ៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Reuters

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ