Connect with us

សុខភាព

មិនដល់១ខែផង ជំងឺអុតស្វា វាយប្រហារ២៧ប្រទេស មានអ្នកឆ្លងដល់ ៧៨០ករណី (មានវីដេអូ)

បានផុស

នៅ

អង្គការសុខភាពពិភពលោក (WHO) បាននិយាយថា គិតត្រឹមថ្ងៃអាទិត្យទៅ០៥ខែមិថុនា មានករណីជំងឺស្វាចំនួន៧៨០ករណីហើយ ដែលត្រូវបានរកឃើញនៅខាងក្រៅទ្វីបអាហ្វ្រិក។

នោះគឺជាការកើនឡើង ១គុណនឹង៣នៃករណីចំនួន២៥៧ ដែលបានរាយការណ៍កាលពីមួយសប្តាហ៍មុន។

ស្របពេលជាមួយគ្នានោះដែរ WHO បានវាយតម្លៃកម្រិតហានិភ័យជាសកលថា មានកម្រិតមធ្យម។

ជាធម្មតា ការឆ្លងគឺមានកម្រិតស្រាល ប៉ុន្តែនេះជាលើកដំបូងហើយ ដែលមេរោគអុតស្វា បានរីករាលដាលយ៉ាងទូលំទូលាយនៅខាងក្រៅតំបន់អាហ្វ្រិកកណ្តាល និងអាហ្វ្រិកខាងលិច។

យោងតាម WHO, ករណីទាំងនេះ ត្រូវបានគេរកឃើញនៅក្នុងប្រទេសចំនួន២៧។ ករណីភាគច្រើនគឺនៅអឺរ៉ុប និងអាមេរិកខាងជើង ក៏ដូចជាចំនួនតិចតួចនៅម៉ិកស៊ិក អាហ្សង់ទីន ម៉ារ៉ុក និង អារ៉ាប់រួមផងដែរ។

ចក្រភព​អង់គ្លេស​មាន​ករណី​ច្រើន​ជាង​គេ​គឺ​២០៧​ករណី បន្ទាប់មកគឺ​អេស្ប៉ាញ​មាន​១៥៦​ករណី និង​ព័រទុយហ្គាល់​មាន​១៣៨​ករណី។

គួរបញ្ជាក់ថា ជួនកាល ជំងឺអុតស្វា អាចធ្ងន់ធ្ងរ ហើយត្រូវបានគេរាយការណ៍ថា បណ្តាលឲ្យមានមនុស្សស្លាប់នៅអាហ្វ្រិកខាងលិច កាលពីអតីតកាល៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ WHO ព្រមានថា ករណីជំងឺអុតស្វា នឹងកើនឡើងកាន់តែច្រើន ទូទាំងពិភពលោក

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៦ ម៉ោង មុន

នគរបាល​ឡោមព័ទ្ធ​ខុន​ដូ​មួយ​កន្លែងទាំងយប់ ឃាត់​ជន​បរទេស​ប្រុសស្រីជាង ១០០នាក់

ព័ត៌មានជាតិ៧ ម៉ោង មុន

លោក ហេង សួរ ៖ កិច្ច​ប្រជុំកំពូលវាយនភណ្ឌសកល នឹង​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយ​ជាគោលដៅ​ទាក់ទាញទាំងអាជីវកម្មនិងវិនិយោគទុន 

ព័ត៌មានជាតិ៨ ម៉ោង មុន

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវផ្ដល់ការឧបត្ថម្ភ​​ជា​ប្រចាំ​ខែ​ដល់​កុមារ​កំព្រា និងកុមារ​មាន​ទុក្ខលំបាក​នៅ​មណ្ឌលមែកឈើ

ព័ត៌មានជាតិ៩ ម៉ោង មុន

រដ្ឋមន្ត្រីព័ត៌មាន៖ ក្រុមប្រឆាំងនៅក្រៅប្រទេសបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបញ្ឆេះកំហឹងពលរដ្ឋ ឱ្យផ្ដួលរំលំរដ្ឋាភិបាល

សេចក្ដីជូនដំណឹង១០ ម៉ោង មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

Sokha Hotels

ព័ត៌មានពេញនិយម