សុខភាព
រោគសញ្ញាទាំង ៦ របស់ជំងឺសិរមាន់ ស្រីខ្លះអាចមិនចាប់អារម្មណ៍
ជំងឺសិរមាន់ជាជំងឺដែលកើតឡើងនៅលើប្រដាប់ភេទ ហើយឆ្លងតាមរយៈការរួមភេទដោយសារមេរោគ HPV ប្រភេទ ៦ និង ១១។ តើជំងឺសិរមាន់មានអាការដូចម្តេចខ្លះ? អាចជាសះស្បើយដោយខ្លួនឯងទេ? ហើយអាចព្យាបាលតាមវិធីណាខ្លះ?
សាស្ត្រាចារ្យវេជ្ជបណ្ឌិត គាន់ អូន ឯកទេសសម្ភព និងរោគស្ត្រី និងជាប្រធានមន្ទីរពហុព្យាបាល និងសម្ភពត្បូងពេជ្របានលើកឡើងថា ស្រ្តីភាគច្រើនមិនដឹងថា ខ្លួនកើតជំងឺសិរមាន់លើប្រដាប់ភេទទេ ប៉ុន្តែក៏អាចមានស្រ្តីមួយចំនួនអាចមានរោគសញ្ញាដូចជា៖
- ក្រហាយ ឬឈឺទ្វារមាស
- ធ្លាក់ស
- រមាស់ទ្វារមាស
ហូរឈាមពេលរួមភេទចេញដូចឫសតូចៗនៅទ្វារមាស ឬជុះវិញរន្ធគូទ តែយូរៗទៅអាចនឹងដុះច្រើនទៅៗ ហើយមានទងធំ និងមានរាងដូចផ្កាខាត់ណាចេញដូចឫសនៅបំពងក (បើរួមភេទដោយប្រើមាត់)
ជំងឺសិរមាន់អាចជាដោយខ្លួនឯងទេ?
ជាទូទៅបើជំងឺសិរមាន់មានកម្រិតស្រាល ដុះតិចតួច ហើយបើយើងមានសុខភាពល្អ និងមានអង់ទីករខ្លាំង ពេលឆ្លងហើយគឺអាចជាដោយខ្លួនឯង ប៉ុន្តែយើងអាចចម្លងជំងឺឱ្យដៃគូ (ជាពិសេសបុរស)។ ផ្ទុយមកវិញអ្នកជំងឺមួយចំនួនអាចដុះកាន់តែច្រើន។
ព្យាបាលតាមវីធិណាខ្លះ?
ជំងឺសិរមាន់អាចព្យាបាលជាសះស្បើយ ប៉ុន្តែត្រូវព្យាបាលតាមស្ថានភាពជំងឺដោយមធ្យោបាយដូចខាងក្រោម៖
– បើសិរមាន់ដុះច្រើន៖ ព្យាបាលដោយប្រើថ្នាំ
– បើសិរមាន់ដុះធំមានទងដូចផ្កាខាត់ណា៖ ត្រូវព្យាបាលដោយ៖
- ការដុតដោយកាំបិតអគ្គិសនី
- ការបាញ់កាំរស្មី
- ប្រើវិធីបង្កករួចកាត់
- ការកាត់ចេញ
ជំងឺសិរមាន់អាចបង្កផលវិបាកដល់សុខភាពបែបណាខ្លះ?
ជាទូទៅជំងឺសិរមាន់មិនបង្កផលវិបាកអ្វីធ្ងន់ធ្ងរទេ ព្រោះបើយើងកើតតិចតួច ជំងឺអាចនឹងបាត់ទៅវិញដោយខ្លួនឯង តែបើសិរមាន់ដុះធំអាចបង្កទៅជាដំបៅ រលាក ឬមានបង្ករោគនៅក្នុងទ្វារមាស ឬក្នុងឈាមជាដើម។
បើយើងកើតជំងឺសិរមាន់ យើងត្រូវព្យាបាលឱ្យបានជាសះស្បើយទាំងពីរនាក់ (ទាំងប្តី និងប្រពន្ធ) ទោះជាខាងស្វាមីមិនមានចេញរោគសញ្ញាក៏ ដោយ បើមិនដូច្នោះទេអាចឆ្លងទៅឆ្លងមកតាមរយៈការរួមភេទ៕
ចុចអាន៖ជំនឿមិនពិត ៥ យ៉ាង របស់ស្ត្រី អំពីការមករដូវ
ចុចអាន៖ស្រីៗខ្លះមករដូវរយៈពេលយូរ ដោយសារមូលហេតុអ្វី? ដោះស្រាយបែបណា?
-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?