Connect with us

សុខភាព

លោក​ស្រី​ ឱ វណ្ណឌីន​ អំពាវ​នាវ​ឱ្យមន្ត្រី​ជួរមុខ​ និង​ក្រុមគោលដៅ​ទៅ​ចាក់វ៉ាក់សាំងដូសទី ៥​ ដើម្បី​រក្សា​ភាពស៊ាំ​សហគមន៍

បានផុស

នៅ

លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ ​និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល នៅថ្ងៃទី ៦ ខែមិថុនា ឆ្នាំ ២០២២ នេះ បានថ្លែងអំពាវនាវឱ្យ​ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ក្រុមគ្រូពេទ្យជួរមុខ​ រដ្ឋ និងឯកជន មន្ត្រីរាជការស៊ីវិល អ្នកសារព័ត៌មាន អញ្ជើញទៅចាក់វ៉ាក់សាំងកូវីដ១៩ដូសទី ៥ ចាប់ពីថ្ងៃទី ៩ ខែមិថុនា​ឆ្នាំ ២០២២ តទៅដើម្បីរក្សាភាពស៊ាំក្នុងសហគមន៍​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រីថ្លែងថា ការទៅចាក់វ៉ាក់សាំងកូវីដ១៩ ដូសទី៥ គឺជាការជួយបង្កើននូវភាពស៊ាំនៅក្នុងសរីរាង្គរបស់បុគ្គលផង និងរក្សានូវភាពរឹងមាំនៃភាពស៊ាំសហគមន៍​ដើម្បីឆ្ពោះទៅរកការរស់នៅធម្មតានៅ​ក្នុងប្រក្រតីភាពថ្មី ក្នុងការចូលរួមបន្តទប់ស្កាត់នូវការវ៉ៃលុកពីវីរុសកូវីដ១៩ ជាពិសេសគឺពពួកបំប្លែងថ្មីៗ និងកាត់បន្ថយបានជាអតិបរមា ការមរណភាពដោយសារជំងឺកូវីដ១៩។

លោកស្រីថា ថ្វីត្បិតតែស្ថានភាពនៃការឆ្លងរាត្បាតនៃជំងឺកូវីដ១៩ នៅកម្ពុជាមានភាពធូរស្រាលក៏ពិតមែន ប៉ុន្តែយើងមិនត្រូវភ្លេចខ្លួន ខណៈស្ថានភាពឆ្លងកូវីដ១៩ នៅលើពិភពលោក មិនទាន់មានភាពធូរស្រាលនៅឡើយ ហើយកម្ពុជាក៏ត្រូវបង្កើន​ការប្រុង​ប្រយ័ត្ន​ចៀសវាងការផ្ទុះឡើងវិញ ដែលយើងធ្លាប់ឆ្លងកាត់រួចមកហើយ៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ នាទីutes មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ៤ នាទីutes មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ១៤ នាទីutes មុន

ក្រសួងអប់រំ ទទួលបានឧបករណ៍សិក្សារ៉ូបូតិក ២៥៥ឈុត ពីសប្បុរសជនដើម្បីគាំទ្របន្ថែមដល់ការសិក្សា

វប្បធម៌ ជំនឿ២៣ នាទីutes មុន

មកដឹងពីជោគជតារាសីរបស់ឆ្នាំទាំង៤ ដែលខ្ពស់ជាងគេក្នុងឆ្នាំនេះ

សេចក្ដីជូនដំណឹង២៧ នាទីutes មុន

សេចក្ដីជូនដំណឹង ស្ដីពីការអញ្ជើញចូលរួមដេញថ្លៃការបោះពុម្ព និងផលិតសម្ភារព័ត៌មានអំពីជំងឺអេដស៍ ប្រចាំឆ្នាំ២០២៥

ព័ត៌មានជាតិ១០ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

មេសន្តិសុខជាតិប៉ូឡូញ៖ បើរុស្ស៊ីវាយ ខ្លួនអាចទប់ជាប់បានត្រឹម២សប្តាហ៍ប៉ុណ្ណោះ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ពូទីន ស្នើឲ្យ UN គ្រប់គ្រងប្រទេសអ៊ុយក្រែន ជាបណ្តោះអាសន្នសិន

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

អឺរ៉ុប ប្តេជ្ញាបញ្ជូនទ័ពរក្សាសន្តិភាពទៅអ៊ុយក្រែន និងមិនដកទណ្ឌកម្មរុស្ស៊ី ដាច់ខាត

សេចក្ដីជូនដំណឹង៤ ម៉ោង មុន

ក្រសួងរៀបចំដែនដី ចេញលិខិតអញ្ជើញអតិថិជនគម្រោង បុរី ឡេង ណាវ៉ាត្រា 6A ចូលរួមនីតិវិធីចុះបញ្ជីផ្ទេរកម្មសិទ្ធិ

Sokha Hotels

ព័ត៌មានពេញនិយម