Connect with us

សុខភាព

៥ ខែដើមឆ្នាំ ជំងឺគ្រុនឈាម​ឆ្លង​​កើនឡើង​ ក្នុងនោះ​​​ស្លាប់ ២ នាក់

បានផុស

នៅ

នៅក្នុងរយៈពេល ៥ ខែដើមឆ្នាំ២០២២នេះ កម្ពុជាមានអ្នកឆ្លងជំងឺគ្រុនឈាមប្រមាណជាង ១១០០ ករណី កើន​ឡើង​ជាង ៦០០ ករណី បើប្រៀបធៀបទៅនឹងរយៈពេល៥ខែដូចគ្នានៅឆ្នាំ២០២១កន្លងទៅ ក្នុងនោះស្លាប់ ២ ករណី។

លោក​វេជ្ជបណ្ឌិត លាង ឬ​ទ្ធា ប្រធាន​កម្មវិធី​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺគ្រុនឈាមនៃ​ក្រសួងសុខាភិបាល ​មានប្រសាសន៍​នៅ​ព្រឹក​ថ្ងៃទី ០៧ មិថុនា​នេះ​ថា ចាប់ពីខែមករារហូតមកដល់ខែ ឧសភា ឆ្នាំ២០២២ មានករណីឆ្លងជំងឺគ្រុនឈាមចំនួន​១១២៥ ករណី ក្នុងនោះស្លាប់ ២ ករណីមានការកើនឡើង ៦២៥ករណី បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ​២០២១ កន្លងទៅមានតែជាង ៥០០ ករណីនិងមិនមានអ្នកស្លាប់ទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកវេជ្ជបណ្ឌិតបានបន្តថា តួលេខនេះសបញ្ជាក់ឱ្យឃើញថាការផ្ទុះជំងឺគ្រុនឈាម អាចកើតឡើងគ្រប់ពេល​វេលាដែលតម្រូវឱ្យបងប្អូនប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្ននិងចូលរួមទាំងអស់គ្នាក្នុងការសំអាតបរិស្ថាននៅជុំវិញផ្ទះសម្បែងនិង​យក​រាល់វត្ថុទាំងឡាយណា ដែលអាចដក់ទឹកបានដូចជាសំបកកំប៉ុង សំបកដូងសំបកកង់ឡានទៅកប់ចោលឬដុតចោលព្រោះថាវត្ថុទាំងនោះអាចបង្កឱ្យកកើតជាដង្កូវទឹក ដែលវិវត្តន៍ទៅជាមូសខ្លាដែលជា​ភ្នាក់ងារចម្លងជំងឺគ្រុនឈាម។

លោកវេជ្ជបណ្ឌិតបានបន្តទៀតថា ការចូលរួមពីសហគមន៍នីមួយៗពិតជាមានសារៈសំខាន់​ខ្លាំងណាស់ក្នុងការទប់ស្កាត់ការឆ្លងរាតត្បាតជំងឺគ្រុនឈាម និងមិនធ្វើឱ្យជំងឺគ្រុនឈាមមានការផ្ទុះទ្រង់ទ្រាយធំ។

លោកវេជ្ជបណ្ឌិតបានបន្ថែមទៀតថា «ក្រសួងបានត្រៀមសេរ៉ូម ថ្នាំអាបែតគ្រប់អស់ហើយតែប្រជាពលរដ្ឋកុំអាងថាក្រសួង​ដាក់ថ្នាំអាបែតឬបាញ់ថ្នាំសម្លាប់មូស ហើយលែងខ្វល់ខ្វាយចូលរួមសំអាតបរិស្ថានក៏អត់ទៅរួចបានដែរ ព្រោះថាក្រសួងដាក់តែនៅក្នុងពាងឬអាងទឹកប៉ុណ្ណោះ ក្រសួងមិនអាចដាក់នៅតាមត្រឡោកដូងឬសំបកកង់ឡានដែលបានបោះ​ពាស​វាលពាសកាលបានទេ។ វាជាតួនាទីរបស់បងប្អូនដែលត្រូវចូលរួមសំអាតទើបអាចការពារជំងឺគ្រុនឈាមបានទាំងអស់គ្នា»។

លោកវេជ្ជបណ្ឌិតបានបញ្ជាក់ថា ការកើនឡើងនៃករណីជំងឺគ្រុនឈាមនៅដើមឆ្នាំនេះ ដោយសារតែកក្តាការប្រែប្រួលអាកាសធាតុដូចជាអាកាសធាតុក្តៅ អាចបង្កលក្ខណៈងាយស្រួលក្នុងការកកើតមូសខ្លាច្រើន និងកត្តាទឹកភ្លៀងពិសេសឆ្នាំ២០២២ នេះជាឆ្នាំទី៣ ស្ថិតក្នុងវ័ន្តឆ្នាំ មានការផ្ទុះជំងឺគ្រុនឈាម ដែលមានរយៈពេល៥ឆ្នាំម្តង បន្ទាប់ពីកម្ពុជាបានទ្រង់ទ្រាយធំកាលពីឆ្នាំ២០១៩កន្លងទៅ។

លោកវេជ្ជបណ្ឌិតបានណែនាំដល់ប្រជាពលរដ្ឋគ្រប់រូប បើសង្ស័យថាមានជំងឺគ្រុនឈាមដូចជាមានអាការៈក្តៅខ្លួនចាប់​ពី​៣៩ ទៅដល់៤០ អង្សា នឹងមានរោគសញ្ញាផ្សេងៗទៀត ដូចជា មុខក្រហមឈឺប្រឡង់កែវភ្នែកចាក់ទៅក្រោយ ឈឺក្បាល ចង់ក្អួតឬក្អួត ឈឺពោះ ឈឺសាច់ដុំឈឺសន្លាក់ដៃជើង ស្នាមអុចៗក្រហមលើស្បែក ឬមានហូរឈាមតាមអញ្ចាញធ្មេញជាដើម ត្រូវរួសរាន់បញ្ជូនអ្នកជំងឺទៅកាន់មន្ទីរពេទ្យរដ្ឋដែលនៅជិតផ្ទះជាបន្ទាន់ ដើម្បីឲ្យគ្រូពេទ្យពិនិត្យ និងព្យាបាលឲ្យបានទាន់ពេលវេលា៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ១៤ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១៥ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១៦ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម