សុខភាព
ស្រីៗខ្លះចេះតែរាករូស អំឡុងពេលមករដូវ ធ្វើម៉េចទើបបាត់?
ស្រីៗយើងខ្លះឆ្ងល់ថា ម៉េចបាននៅពេលមករដូវ ចេះតែរាករូសទៅវិញ? តើបញ្ហាមួយនេះ បណ្ដាលមកពីអ្វី? ហើយធ្វើម៉េចទើបបាត់? ពិតណាស់ រោគសញ្ញាទូទៅមួយចំនួននៅមុនពេលមករដូវមានដូចជាចុកពោះ ឈឺខ្នង ឈឺសុដន់ និងប្រែប្រួលអារម្មណ៍ជាដើម។ ចំណែកឯរាករូស ក៏ជារោគសញ្ញាមួយទៀត ដែលគ្នាយើងអាចជួបប្រទះនៅមុនពេលមករដូវផងដែរ។

ម៉េចបានស្រីៗយើងរាករូសមុនមករដូវ?
ជាធម្មតា កម្រិតអ័រម៉ូន Progesterone និង Estrogen មានការប្រែប្រួល អំឡុងពេលមករដូវ ហើយកោសិកាសម្រាប់ទទួលអ័រម៉ូនទាំងនេះ ស្ថិតនៅក្នុងក្រពះពោះវៀន និងមានប្រតិកម្មទៅនឹងការប្រែប្រួលអ័រម៉ូន។ មួយវិញទៀត មុនពេលមករដូវ អ័រម៉ូន Prostaglandins នឹងកើនឡើង ព្រមទាំងធ្វើឲ្យភ្នាសសាច់ដុំពោះវៀនកន្ត្រាក់ និងរុញកាកសំណល់ចេញមកក្រៅយ៉ាងឆាប់រហ័ស។
រាករូសមុនពេលមករដូវគួរបារម្ភអត់?
ពិតណាស់ រោគសញ្ញាមុនមករដូវ អាចកើតឡើងនៅរយៈពេល១ទៅ២សប្ដាហ៍មុនពេលមករដូវ និងអាចបន្តរហូតដល់៧ថ្ងៃ ក្រោយចាប់ផ្ដើមមករដូវ។ នៅពេលជិតមករដូវ រោគសញ្ញានៃការរំលាយអាហារនឹងមានសភាពកាន់តែធ្ងន់ធ្ងរឡើង ដោយមានអ្នកខ្លះទល់លាមក និងខ្លះទៀតរាករូស។ ការសិក្សាមួយបានបង្ហាញថា ស្ត្រីចំនួន៧៣% មានរោគសញ្ញាក្រពះពោះវៀននៅមុន ឬអំឡុងពេលមករដូវ។ ជាមួយគ្នានេះដែរ គ្នាយើងប្រហែល២៤% ប្រឈមនឹងបញ្ហារាករូសមុនមករដូវ ស្របពេលដែល២៨%ទៀត រាករូសអំឡុងពេលមករដូវ។ យ៉ាងណាមិញ បញ្ហារាករូសមុនមករដូវ ជារឿងធម្មតាប៉ុណ្ណោះ ហើយយើងក៏អាចដោះស្រាយបញ្ហានេះបានដោយ៖
- ញ៉ាំទឹកឲ្យបានច្រើន ដើម្បីកាត់បន្ថយអាការៈហើមពោះ
- ជៀសវាងញ៉ាំភេសជ្ជៈដែលមានជាតិកាហ្វេអ៊ីន
- ញ៉ាំរបបអាហារដែលមានសារធាតុបំប៉ន (អាហារដែលសម្បូរដោយជាតិសរសៃខ្ពស់ ដូចជាផ្លែប៊ឺរ ស្រ្តប៊ឺរី ផ្លែប៉ោម និងផ្លែឈើក្រៀម។ល។)
- ជៀសវាងឬកាត់បន្ថយការញ៉ាំអាហារដែលផ្អែម ឬប្រៃជ្រុល និងគ្រឿងស្រវឹង។
ចុះបើយើងរាករូសអំឡុងពេលមករដូវ?
ការរាករូសអំឡុងពេលមករដូវ ក៏កើតឡើងជាញឹកញយដូចគ្នា ដែលយើងមិនចាំបាច់បារម្ភនោះទេ។ ប៉ុន្តែ ប្រសិនបើរាករូសមានឈាម យើងចាំបាច់ត្រូវទៅជួបជាមួយនឹងគ្រូពេទ្យជាបន្ទាន់ ពីព្រោះវាអាចបង្កឡើងដោយរបួស ជំងឺឆ្លង ជំងឺសាច់ស្បូនដុះខុសទីតាំង និងដុំសាច់ជាដើម។

គន្លឹះដោះស្រាយបញ្ហារាករូសអំឡុងពេលមករដូវ
- ញ៉ាំអាហារដែលសម្បូរទៅដោយជាតិសរសៃរលាយ (Soluble fiber) ដូចជាផ្លែចេក និងផ្លែប៉ោមដែលគ្មានសំបក។
- ញ៉ាំទឹកឲ្យបានគ្រប់គ្រាន់
- ញ៉ាំថ្នាំដើម្បីកាត់បន្ថយរោគសញ្ញានៅពេលមករដូវ
- ជៀសវាងពពួកអាហារដែលមិនរលាយខ្លាំង ដូចជាគ្រាប់ធញ្ញជាតិ ខាត់ណាខៀវ និងបន្លែដែលមានជាតិសរសៃខ្ពស់ផ្សេងទៀត៕

-
សន្តិសុខសង្គម៤ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម២ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា