Connect with us

សុខភាព

ស្ងាត់ៗ ប្រទេសអាស៊ីអាគ្នេយ៍ រកឃើញ អូមីក្រុង ពូជថ្មី ២ប្រភេទ ឆ្លងកាន់តែខ្លាំង (មានវីដេអូ)

បានផុស

នៅ

ពូជថ្មីចំនួន២ប្រភេទនៃវីរុសកូវីដបំប្លែងខ្លួន អូមីក្រុង ដែលគេអះអាងថាឆ្លងកាន់តែខ្លាំង ត្រូវបានរកឃើញនៅក្នុងប្រទេស ម៉ាឡេស៊ី។

រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក Khairy Jamaluddin បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ទី៩ខែមិថុនាថា វីរុសអូមីក្រុងក្លាយពូជប្រភេទ BA.5 ចំនួន២ករណី និង BA.2.12.1 មួយករណី ត្រូវបានរកឃើញ។

លោក Khairy បានកត់សម្គាល់ថា ពូជ អូមីក្រុង ថ្មីទាំង២នេះ ត្រូវបាន WHO ចាត់ថ្នាក់ជាក្រុមវីរុសកូវីដអូមីក្រុង ដែលស្ថិតក្រោមការត្រួតពិនិត្យ។

រដ្ឋមន្ត្រីក្រសួងសុខាភិបាលម៉ាឡេស៊ី លោក Khairy Jamaluddin

ពូជផ្សេងរបស់អូមីក្រុង គឺ BA.2 និង BA.2.12.1 ត្រូវបានគេប៉ាន់ប្រមាណថា គ្របដណ្តប់ជាង ៩០ ភាគរយលើវីរុសកូវីដបំប្លែងខ្លួននៅសហរដ្ឋអាមេរិក។

គួរបញ្ជាក់ថា BA.5 ត្រូវបានគេរកឃើញជាលើកដំបូងនៅប្រទេសអាហ្វ្រិកខាងត្បូង ជាកន្លែងដែលវីរុសប្រភេទនេះវាយប្រហារខ្លាំង។ ជារឿយៗ មេរោគនេះ ត្រូវបានគេលើកមកប្រៀបធៀបជាមួយ BA.4 ដោយសារតែភាពស្រដៀងគ្នានៃហ្សែន៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ CNA

ចុចអាន៖ អូមីក្រុង ក្លាយពូជ XE ឆ្លងខ្លាំងជាងវីរុសមុនៗ ១០ដង ដែល WHO បារម្ភខ្លាំង ពេលនេះរកឃើញនៅក្បែរកម្ពុជា ហើយ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

អាជ្ញាធរខេត្តកំពត ចែក​ប័ណ្ណកម្មសិទ្ធិដីធ្លី​២៩០៩ប័ណ្ណ ជូន​ពលរដ្ឋ​រស់​នៅ​ក្នុង​ឃុំព្រៃ​ទន្លេ ស្រុក​បន្ទាយមាស

ម៉ៅ ចំណាន
ជីវិតកម្សាន្ដ៤ ម៉ោង មុន

សមាគមសិល្បករខ្មែរ ស្នើឱ្យបញ្ឈប់នូវការលេងសើចជ្រុល នាំឱ្យប៉ះពាល់ធ្ងន់ធ្ងរផ្លូវចិត្ត និងសេចក្តីថ្លៃថ្នូរស្ត្រីខ្មែរ

ជីវិតកម្សាន្ដ៤ ម៉ោង មុន

តាមពិត ឆឹង ច័ន្ទមុនីរស្មី ជាម្ចាស់ផេក “ដើរលេង” និងជាតួឯកស្រីដ៏លេចធ្លោក្នុងភាពយន្តអប់រំខ្លី

ព័ត៌មានជាតិ៥ ម៉ោង មុន

ឥណ្ឌា ​គ្រោង​រៀបចំទិវាម្ហូបអាហារ នៅ​តំបន់​ផ្លូវ​ថ្មើរជើង​មុខវត្តឧណ្ណាលោម

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួង​ការងារ​ ត្រួតពិនិត្យ​ការ​អនុវត្ត​កម្មវិធី​បណ្តុះបណ្ដាល​វិជ្ជាជីវៈ​ខេត្តត្បូងឃ្មុំ ជា​ពិសេស​កម្មវិធី TVET 1.5M

Sokha Hotels

ព័ត៌មានពេញនិយម