សុខភាព
អាហារមួយចំនួននេះ អាចជាជំនួយ ដល់ការផ្ដាច់បារី
ការផ្ដាច់បារីអាចនិយាយបានថា ជារឿងមួយពិបាកសម្រាប់អ្នកដែលមានទម្លាប់ជក់រាប់ឆ្នាំ ដោយឡែកសម្រាប់អ្នកដែលទើបតែចាប់ផ្ដើមទំនងមិនសូវពិបាកនោះទេ។ យើងក៏ដឹងដែលថា បារីបង្កផលប៉ះពាល់ដល់សុខភាព មិនថាខ្លួនយើងផ្ទាល់ទេ សូម្បីតែមនុស្សជុំវិញក៏គ្រោះថ្នាក់ផងដែ។ ហេតុដូច្នេះហើយសម្រាប់អ្នកមានបំណងផ្ដាច់ទម្លាប់នេះ អាចមកសាកល្បងវិធីងាយៗទាំងនេះ តាមរយៈការញ៉ាំអាហារសុខភាពជំនួសវិញ មិនត្រឹមតែអាចរួមចំណែកបញ្ឈប់ទម្លាប់នេះទេ ថែមទាំងទទួលបានសុខភាបល្អថែមទៀត។

១.ទឹកដោះគោ
ទឹកដោះគោជាភេសជ្ជៈមួយប្រភេទជំនួយដល់សុខភាពរបស់យើងប្រចាំថ្ងៃ។ មិនត្រឹមតែប៉ុណ្ណោះវាក៏មាន អត្ថប្រយោជន៍ប្រឆាំងទៅនឹងទម្លាប់នៃការជក់បារីផងដែរ។ នេះបើយោងតាមការស្រាវជ្រាវរបស់សាកលវិទ្យាល័យ Duke របស់សហរដ្ឋអាមេរិក។ គុណសម្បតិ្ដរបស់ទឹកដោះគោអាចប្រឆាំងទៅនឹងរសជាតិសារធាតុនីកូទីនក្នុងបារី ដូច្នេះការជ្រើសរើសទម្លាប់ញ៉ាំទឹកដោះគោ យ៉ាងហោចឲ្យបាន ២កែវ ក្នុងមួយថ្ងៃគឺជាទម្លាប់ល្អបំផុត កាត់បន្ថយចំណង់នៃការជក់បារី។
២. ទឹក និងទឹកផ្លែឈើ
អ្នកដែលចាប់ផ្ដើមផ្ដាច់បារីលើកដំបូងមានអារម្មណ៍ថា ជូរមាត់ និងហៀវទឹកមាត់ច្រាវៗ ធ្វើឲ្យឃ្លាន ខណៈពេលនោះយើងអាចសាកល្បងញ៉ាំទឹកផ្លែឈើផ្អែមៗជំនួសវិញ តែបើមិនបានទឹកផ្លែឈើយើងអាចញ៉ាំទឹកធម្មតា ក៏ជាការប្រសើរផងដែរ។ ញ៉ាំទឹក ឬទឹកផ្លែឈើ ឲ្យបានយ៉ាងហោច កន្លះកែវទៅ១កែវ រាល់ពេលដែលមានអារម្មណ៍ថា ពិបាកទ្រាំដូចខាងលើ។ ព្យាយាមផឹកទឹក ឬភេសជ្ជៈណាដែលអាចប្រឆាំងទៅនឹង សារធាតុនីកូទីនដែលមានក្នុងបារី នឹងអាចរួមចំណែកកាត់បន្ថយបន្ដិចម្ដងៗ។
៣.តែយិនស៊ិន
តែយិនស៊ិន មិនត្រឹមតែមានគុណសម្បត្ដិជួយកាត់ផ្ដាច់ទម្លាប់ នៃការជក់បារីតែប៉ុណ្ណោះទេ ថែមទាំងមានអត្ថប្រយោជន៍អាចចូលរួមកាត់បន្ថយផលប៉ះសុខភាពពីសាធាតុនីកូទីនក្នុងបារី។ ជាក់ស្ដែងណាស់ថា តែយិនស៊ិន គឺជាឱសថធម្មជាតិមួយប្រភេទ ដោយទទួលស្គាល់ថា មានសមត្ថភាពជួយសម្រួលដល់ដំណើការសរសៃឈាមក្នុងបេះដូង និង រាងកាយឲ្យដំណើរការបានល្អ ជាពិសេសទៀតនោះគឺ ជំនួយដល់ប្រព័ន្ធសា្មរតីតែម្ដង។ ដូច្នេះទើបគេរាប់បញ្ចូលវាក្នុងបញ្ជីឱសថធម្មជាតិអាចកាត់បន្ថយពីទម្លាប់ជក់បារី។
៤. ស្ករកៅស៊ូ
បើគិតទៅដល់រសជាតិ និង ជីវជាតិបំប៉ន ស្ករកៅស្ករមិនមែនជាជម្រើសល្អសម្រាប់យើងនោះទេ ប៉ុន្ដែក្នុងករណីនេះសម្រាប់អ្នកដែលមានបំណងផ្ដាច់បារី វាគឺជារឿងល្អទៅវិញ។ ស្ករកៅស៊ូអាចជួយឲ្យមាត់របស់យើង កាត់បន្ថយពីការទំនេរច្រើន ក្រៅតែពីការនិយាយ សន្ទនាផ្សេងៗ។ ការសិក្សាបានបង្ហាញ ប្រសិនជាមាត់របស់យើង មិនសូវទំនេរទេ នោះយើងក៏មិនមានអារម្មណ៍នឹកឃើញបារី ហើយក៏មិនជូរមាត់នោះដែរ។ ដូច្នេះយើងអាចសាកល្បងវីធីនេះបាន ប៉ុន្ដែសូមបញ្ជាក់ថា កុំព្យាយាមទំពារ ស្ករកៅស៊ូមួយពេល លើសពី១ម៉ោង ព្រោះវាអាចធ្វើឲ្យមាត់របស់យើងមានសភាពជូរវិញនៅពេលដែលស្ករកៅស៊ូខ្សោះរសជាតិ។

៥. បន្លែ និងផ្លែឈើ
ការញ៉ាំបន្លែ និងផ្លែឈើឲ្យបានច្រើនមិនត្រឹមតែមានអត្ថប្រយោជន៍ដល់សុខភាពក្នុងរាងកាយទាំងមូលនោះទេ ថែមទាំងអាចជួយកាត់ផ្ដាច់ទម្លាប់ជក់បារីទៀតផង។ រសជាតិផ្លែឈើ និងបន្លែមានសារៈសំខាន់ប្រឆាំងទៅនឹងរសជាតិបារី ហើយវាក៏អាចជំរុញអ្នកជក់បារីទាំងអស់ អាចអត់ធ្មត់នឹងការបង្អត់បារីបានយូរថែមទៀតផង។ សម្រាប់អ្នកដែលមានបំណងផ្ដាច់បារី កុំភ្លេចវិធីសាស្ដ្រមួយនេះ ដោយញ៉ាំបន្លែ ផ្លែឈើឲ្យបានច្រើន។ ជាពិសេសពេលអ្នកមានអារម្មណ៍ជូរមាត់ចង់ជក់បារី អាចសាកល្បងញ៉ាំផ្លែឈើបន្ដិចបន្ដួច ជំនួសឲ្យការឃ្លានបារី៕

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ