សុខភាព
ឪពុកម្ដាយគួរស្គាល់ពី ADHD ជំងឺដែលធ្វើឲ្យក្មេងរពិសខុសធម្មតា
ADHD (Attention deficit hyperactivity disorder ) ជាជំងឺទាក់ទងនឹងប្រព័ន្ធប្រសាទ ឈឺលើកុមារ ហើយបន្តរហូតមកដល់ពេញវ័យ។ ក្មេងៗដែលមានជំងឺនេះពិបាកនឹងផ្ចង់អារម្មណ៍ មិនអាចគ្រប់គ្រងកាយវិការបានដូចជាធ្វើអ្វីមុនគិត ឬរពិសខ្លាំង។
ប៉ុន្តែឪពុកម្ដាយឬអាណាព្យាបាល អាចសម្គាល់លើកូនឬអ្នកកើតជំងឺ ADHD ដោយសកម្មភាពដូចជា៖
១.មិនអាចផ្ចង់អារម្មណ៍នឹងរឿងដែលគេមិនចាប់អារម្មណ៍
អំឡុងពេលសន្ទនារវាងមនុស្សពីរនាក់ ក៏ពួកគេពិបាកនឹងយល់ថាយើងចង់និយាយពីអ្វីដែរ។ ប៉ុន្តែអ្នកជំងឺចូលចិត្តនិយាយលឿន ហើយច្រើនបំផុត។
២.មិនអាចនៅស្ងៀមពេលចិត្តមិនស្ងប់
ពេលខ្លះគាត់ហក់លោត រត់ ឬ ធ្វើអ្វីមួយដោយមិនគិតពីលទ្ធផលឡើយ ដូចជាឡើងជញ្ជាំងជាដើម។
៣.ពេលគេងមិនលក់មានអារម្មណ៍ចង់លោតហក់ ឬបោកខ្លួន
មនុស្សដែលផ្ទុក ADHD ពិបាកធ្វើឲ្យអារម្មណ៍ស្ងប់ ដូច្នេះហើយទើបគាត់មានបញ្ហាដំណេក។ រាល់ពេលគាត់ព្យាយាមសម្រាក អារម្មណ៍នឹងរញ៉េរញៃធ្វើឲ្យគាត់ខឹង និងចាប់ផ្ដើមបោកខ្លួន។
៤. ភ្លេចមើលម៉ោង
ដោយសារតែការគិតច្រើនឥតសណ្ដាប់ធ្នាប់ទើបអ្នកជំងឺវង្វេងម៉ោង។
៥. មិនអាចអត់ធ្មត់
ឧទាហរណ៍៖ គាត់កំពុងមើលវីដេអូដែលមានរយៈពេល ១០នាទីតែប៉ុណ្ណោះប៉ុន្តែគាត់ខារហូតមិនដល់មួយនាទីផង។
៦. ការចងចាំខ្សោយ
អ្នកជំងឺភ្លេចនេះ ភ្លេចនោះរហូត ជួនកាលភ្លេចហូបបាយទៀតផង កុំថាឡើងត្រឹមរបស់ប្រើប្រាស់។
សម្រាប់ជំងឺ ADHD គ្មានថ្នាំព្យាបាល ឬបង្ការឡើយ ប៉ុន្តែវាមិនមែនជាជំងឺឆ្លងទេ។ យ៉ាងណាមិញជំងឺនេះអាចនឹងគ្រប់គ្រងបាន បើទទួលការព្យាបាលទាន់ពេល និង ត្រឹមត្រូវ៕
ប្រែសម្រួល៖វារី
-
ចរាចរណ៍៥ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍៦ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់