Connect with us

សុខភាព

WHO កំពុងរកឈ្មោះថ្មី ដាក់ឲ្យជំងឺអុតស្វា

បានផុស

នៅ

អង្គការសុខភាពពិភពលោក (WHO) និយាយថា ខ្លួនកំពុងធ្វើការជាមួយក្រុមអ្នកជំនាញ ដើម្បីបង្កើតឈ្មោះថ្មីសម្រាប់ជំងឺអុតស្វា (Monkeypox)។

រឿងនេះកើតឡើងបន្ទាប់ពីអ្នកវិទ្យាសាស្ត្រជាង ៣០ នាក់បានសរសេរកាលពីសប្តាហ៍មុន អំពី តម្រូវការជាបន្ទាន់សម្រាប់ឈ្មោះមិនរើសអើង សម្រាប់មេរោគ និងជំងឺដែលវាបង្កឡើង។

ពួកគេនិយាយថា ការបន្តសំដៅទៅលើមេរោគនេះថាជា ជនជាតិអាហ្រ្វិកគឺមានភាពមិនត្រឹមត្រូវ និងរើសអើង។

គួរបញ្ជាក់ថា ករណីជំងឺអុតស្វាចំនួន ១៦០០ ត្រូវបានកត់ត្រាទូទាំងពិភពលោក ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ។

ថ្វីបើការស្លាប់មនុស្សចំនួន៧២នាក់ ត្រូវបានគេរាយការណ៍នៅក្នុងប្រទេសអាហ្វ្រិកក៏ដោយ ប៉ុន្តែគេមិនឃើញមាននរណាម្នាក់បាត់បង់ជីវិត នៅក្នុងប្រទេសចំនួន ៣២ ដែលរងផលប៉ះពាល់ថ្មីដោយសារជំងឺនេះនោះទេ។

អង្គការសុខភាពពិភពលោកនិយាយថា ខ្លួននឹងបើកកិច្ចប្រជុំបន្ទាន់មួយនៅសប្តាហ៍ក្រោយដើម្បីកំណត់ថាតើត្រូវចាត់ថ្នាក់ការផ្ទុះជំងឺនេះ ជាគ្រាអាសន្នសុខភាពសាធារណៈអន្តរជាតិដែរឬក៏អត់។

ជំងឺ​ផ្សេង​ទៀត​ ដែល​ធ្លាប់​កើត​មានដូចនេះនា​ពេល​កន្លង​មក​គឺ ​ជំងឺ​ផ្ដាសាយ​ជ្រូក គ្រុនស្វិតដៃជើង អ៊ីបូឡា ហ្ស៊ីកា និង​កូវីដ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ ប្រទេសដំបូងគេលើលោក តម្រូវឲ្យធ្វើចត្តាឡីស័កជាកំហិត ចំពោះអ្នកកើតជំងឺ អុតស្វា

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១០ នាទីutes មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ៤២ នាទីutes មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ៥៧ នាទីutes មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ១ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យស្ថាប័នរដ្ឋស្ទើតែទាំងអស់ពិនិត្យនិងកំណត់មុខងារឡើងវិញ

Sokha Hotels

ព័ត៌មានពេញនិយម