សុខភាព
ស្រ្តេសមានទំនាក់ទំនងបែបណាជាមួយ អាឡ័កស៊ី?
ទោះបីជាស្រ្តេស និងថប់បារម្ភមិនបង្កជាអាឡ័កស៊ីដោយផ្ទាល់ក៏ពិតមែន ប៉ុន្តែបញ្ហាទាំង២នេះ អាចជំរុញ ឬធ្វើឲ្យអាឡ័កស៊ីកាន់តែធ្ងន់ធ្ងរឡើង ដោយសារតែប៉ះពាល់ប្រព័ន្ធភាពស៊ាំ។

ការសិក្សាជាច្រើនបានបង្ហាញពីទំនាក់ទំនងរវាងស្រ្តេស និងអាឡ័កស៊ី៖
- កុមារដែលធ្លាប់កើតជំងឺហឺត និងមានកម្រិតស្រ្តេសកើនឡើង ងាយនឹងកើតជំងឺហឺតបណ្ដាលមកពីសារធាតុបង្កអាលែកហ្ស៊ី។
- នៅពេលដែលស្រ្តេសខ្លាំង គ្នាយើងជាច្រើនកើតមានជំងឺរលាកច្រមុះបណ្ដាលមកពីសារធាតុបង្កអាឡ័កស៊ី ជំងឺហឺត និងជំងឺត្រអក។
- ស្រ្តេសអ័រម៉ូននៅក្នុងឈាម ធ្វើឲ្យអាលែកហ្ស៊ីច្រមុះកាន់តែយ៉ាប់យ៉ឺនទៅ។
ស្រ្តេសពាក់ព័ន្ធនឹងរោគសញ្ញាអាឡ័កស៊ីយ៉ាងម៉េចខ្លះ?
ស្រ្តេសជាវិធីដែលរាងកាយប្រតិកម្មទៅនឹងស្ថានភាពដែលគ្រោះថ្នាក់។ ក្រពេញ Adrenal ផលិត អ័រម៉ូន Cortisol ហើយជាលទ្ធផល ចង្វាក់បេះដូង និងសម្ពាធឈាមកើនឡើង ហើយលំហូរឈាមកើនឡើងដល់ខួរក្បាល។ កត្តានេះអាចនាំឲ្យមានការក្រហាយទ្រូង សម្ពាធឈាមខ្ពស់ ជំងឺបេះដូង ជំងឺបាក់ទឹកចិត្ត ការថប់បារម្ភ និងបញ្ហាសុខភាពជាច្រើនទៀត។
ទន្ទឹមនឹងនេះដែរ ស្រ្តេសរ៉ាំរ៉ៃ និងការកើនឡើងនៃអ័រម៉ូន Cortisol ក៏អាចជះឥទ្ធិពលអវិជ្ជមានដល់កោសិកានៅក្នុងប្រព័ន្ធភាពស៊ាំ ដែលជាហេតុបណ្ដាលឲ្យកើតមានអាលែកហ្ស៊ីផងដែរ។ លើសពីនេះ រាងកាយបញ្ចេញអ័រម៉ូន Histamines នៅពេលដែលយើងស្រ្តេស ព្រមទាំងបង្កើនកម្រិតអ័រម៉ូន Histamines នៅក្នុងចរន្តឈាម ដែលអាចធ្វើឲ្យរោគសញ្ញាអាឡ័កស៊ី កាន់តែធ្ងន់ធ្ងរឡើង។

គន្លឹះគ្រប់គ្រងរោគសញ្ញាអាលែកហ្ស៊ីដែលបង្កដោយស្រ្តេស
- កំណត់មូលហេតុបង្កនៃស្រ្តេស និងវិធីសាស្ត្រក្នុងការគ្រប់គ្រង
- គេងឲ្យបានគ្រប់គ្រាន់
- ធ្វើសមាធិ
- ហាត់ប្រាណជាប្រចាំ ពីព្រោះការបញ្ចេញសកម្មភាពរាងកាយ អាចជួយបញ្ចេញអ័រម៉ូនអារម្មណ៍ល្អ ក៏ដូចជាប្រឆាំងនឹងស្រ្តេស
- បន្តប្រើថ្នាំប្រឆាំងអាឡ័កស៊ី ដែលណែនាំដោយគ្រូពេទ្យ៕
ចុចអាន៖១០ គន្លឹះងាយៗ សម្រាប់កាត់បន្ថយស្រ្តេស
ចុចអាន៖កត់ចំណាំរោគសញ្ញាដូចគ្នាមួយចំនួននៃជំងឺកូវីដ-១៩និងប្រតិកម្មអាឡ័កស៊ី

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កប៉ាល់២គ្រឿងបុកគ្នា ធ្លាយប្រេងយន្តហោះនិងសារធាតុគីមី ចូលសមុទ្រខាងជើង បង្កហានិភ័យធ្ងន់ធ្ងរ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ខឹងប្ដីមិនដោះស្រាយបំណុលជាង ១ ម៉ឺនដុល្លារ ចាក់សោកូនសិស្សប្រដាល់ ជាង ១០ នាក់ ក្នុងក្លិបមិនឲ្យចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អ៊ុយក្រែន បញ្ជូនដ្រូន បើកការវាយប្រហារខ្នាតធំបំផុតមិនធ្លាប់មាន លើក្រុងមូស្គូ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មន្ត្រីអាមេរិកមួយចំនួន ចាប់ផ្តើមស្តាយក្រោយ ដែលបោះឆ្នោតឲ្យលោក ត្រាំ