សុខភាព
ចំពោះអ្នកកើតកូវីដ១៩៖ ក្រសួងសុខាភិបាលប្រាប់ថា ក្រោយជាវិញ៣ខែឡើង អាចចាក់វ៉ាក់សាំងបានហើយ
លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាលកម្ពុជាបានគូសបញ្ជាក់ឲ្យដឹងជាថ្មីនៅថ្ងៃសៅរ៍នេះថា អ្នកដែលធ្លាប់ឆ្លងជំងឺកូវីដ១៩ គឺអាចចាក់វ៉ាក់សាំងបាននៅក្រោយពួកគេបានជាសះស្បើយចាប់ពី៣ខែឡើងទៅ។ ការបញ្ជាក់នេះ គឺស្របពេលដែលក្រសួងសុខាភិបាលកំពុងបើកយុទ្ធនាការចាក់វ៉ាក់សាំងដូសទី៥ ដែលជាដូសជំរុញជូនដល់មន្ត្រីជួរមុខ និងក្រុមគោលដៅអាទិភាពនៅទូទាំងប្រទេសកម្ពុជា។

ចំពោះការបើកយុទ្ធនាការចាក់វ៉ាក់សាំងដូសទី៥ ដែលជាដូសជំរុញជូនដល់មន្ត្រីជួរមុខ និងក្រុមគោលដៅអាទិភាពនេះ លោកស្រី ឱ វណ្ណឌីន បានក្រើនរំលឹកដល់មន្ត្រីជួរមុខ និងក្រុមគោលដៅអាទិភាពទាំងអស់ឲ្យចូលរួមចាក់វ៉ាក់សាំងកូវីដ១៩ ដូសទី៥ (ដូសជំរុញ) ឲ្យបានគ្រប់ៗគ្នា បើទោះបីជាប្រទេសកម្ពុជាមិនមាននូវការរីករាលដាលនៃជំងឺកូវីដ-១៩ ក៏ដោយ។

គិតត្រឹមថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២ ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩លើប្រជាជនអាយុពី ១៨ឆ្នាំឡើង មាន ១០៣,២៦% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់ ខណៈលើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ១០០,៦៨% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៨២៧,៣៤៨ នាក់។ ចំណែក លើកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំវិញ មាន ១០៩,៣២% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់ ស្របពេលដែលលើកុមារអាយុ ០៥ឆ្នាំ មាន ១៣៤,០៦% ធៀបជាមួយនឹងប្រជាជនគោលដៅ ៣០៤,៣១៧ នាក់ និងលើកុមារអាយុ ០៣ឆ្នាំ ដល់ ក្រោម ០៥ឆ្នាំ មាន ៦៨,៥៨% ធៀបជាមួយនឹងប្រជាជនគោលដៅ ៦១០,៧៣០ នាក់។ ដោយឡែក លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦លាន នាក់ គឺមាន ៩៤,១៧%៕
ដោយ៖ វណ្ណ សុគន្ធា

-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
សន្តិសុខសង្គម២ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ចរាចរណ៍២ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល