Connect with us

សុខភាព

មិនដល់ម្នាក់ទេ​ក្នុងចំណោមអ្នកឆ្លងកូវីដ ៥ នាក់នៅ អាមេរិក មានរោគសញ្ញាយូរ

បានផុស

នៅ

យោង​តាម​ទិន្នន័យ​​សិក្សា​ស្រាវ​ជ្រាវ​នៅ​ក្នុង​ពីរ​សប្តាហ៍​ដំបូង​​ក្នុង​​ខែ​មិថុនា មន្ត្រី​សុខាភិបាល​អាមេរិក​បាន​និយាយ​នៅ​ថ្ងៃ​ពុធ​ថា ​ជិត​១​នាក់​ក្នុង​ចំណោម​ជន​ជាតិ​អាមេរិក​​ពេញ​វ័យ​៥​នាក់​​ដែល​បាន​ឆ្លង​កូវីដ​​​​​កើត​​មាន​អាការ​រោគ​សញ្ញា​​ជំងឺ​កូវីដ​យូរ។

ទិន្នន័យ​បង្ហាញ​ថា ជា​ទូទៅ ម្នាក់​ក្នុង​ចំណោម​មនុស្ស​​ពេញ​​វ័យ​១៣​នាក់​​ដែល​បាន​ឆ្លង​កូវីដ​នៅ​សហរដ្ឋ​អាមេរិក​មាន​រោគ​សញ្ញា​កូវីដ-១៩​យូរ​ហោច​ណាស់​៣​ខែ ឬ​ច្រើន​ជាង បន្ទាប់​ពី​ពួក​គាត់​បាន​ឆ្លង ហើយ​ពួក​គេមិន​ធ្លាប់​មាន​អាការ​ទាំង​នោះ​មុន​ពេល​ឆ្លង​កូវីដ​ឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទិន្នន័យ​ស្រាវ​ជ្រាវ​ដែល​ត្រូវ​បាន​ប្រមូល​ពី​ថ្ងៃ​ទី​១​ដល់​ទី​១៣ ខែ​មិថុនា ដោយ​ការិយាល័យ​ជំរឿន​អាមេរិក និង​វិភាគ​ដោយ​មជ្ឈមណ្ឌល​គ្រប់​គ្រង និង​បង្ការ​ជំងឺ (CDC) របស់​សហរដ្ឋ​អាមេរិក។

រោគ​សញ្ញា​ជំងឺ​កូវីដយូរ​មាន​ដូច​ជា អស់​កម្លាំង ចង្វាក់​បេះ​ដូង​លោត​ញាប់ ​ដក​ដង្ហើម​​ខ្លី ពិបាក​យល់​ដឹង ឈឺ​ចាប់​រាំរ៉ៃ ស្មារតី​ខុស​​ប្លែក​ពី​ធម្មតា​ និង​​សាច់​ដុំ​ចុះ​ខ្សោយ។ ពួក​គេ​អាច​មាន​សភាព​ទន់​ខ្សោយ​រយៈ​ពេល​ច្រើន​សប្តាហ៍ ឬ​ច្រើន​ខែ បន្ទាប់​ពី​ជា​សះស្បើយ​ពី​ការ​ឆ្លង​ពី​ដំបូង។

ការ​វិភាគ​របស់ CDC ក៏​បាន​រក​ឃើញ​ថា មនុស្ស​ពេញ​វ័យ​​​អាយុ​តិច​​ទំនង​ជា​មាន​រោគ​សញ្ញា​ជាប់​លាប់​ជាង​មនុស្ស​ពេញ​វ័យ​ដែល​មាន​អាយុ​ច្រើន​ជាង។

យោង​តាម​ការ​សិក្សា​បង្ហាញ​ថា ស្ត្រី​ភេទ​ក៏​ទំនង​ជា​មាន​អាការ​រោគ​សញ្ញា​កូវីដយូរ​ច្រើន​ជាង​បុរស​ ​ពោល​គឺ​​មាន​ ៩.៤%​នៃ​​ស្ត្រី​​អាមេរិក​ពេញ​វ័យ​មាន​រោគ​សញ្ញា​កូវីដយូរ ប្រៀប​ធៀប​នឹង​បុរស​​មាន​ត្រឹម​តែ​៥.៥%​ប៉ុណ្ណោះ។

ការ​សិក្សា​រក​ឃើញ​ថា ជិត​៩%​នៃមនុស្ស​ពេញ​វ័យ​​មានសាច់​ឈាម​​អេស្ប៉ាញ​មាន​កូវីដ-១៩​យូរ​ជាង​ជន​ជាតិ​ស្បែក​ស និង​ខ្មៅ​​ដែល​មិន​​មាន​សាច់​ឈាម​​​អេស្ប៉ាញ ហើយមាន​ជាង​២%​នៃមនុស្ស​ធំ​ពេញ​វ័យ​​​​​ដែល​មាន​សាច់​ឈាម​​អាស៊ី។

យោង​តាម​ការ​សិក្សា​បង្ហាញ​ថា ​ក៏​មាន​ភាព​ខុស​គ្នា​ដែរ​​តាម​រដ្ឋ​នីមួយ​ៗ​របស់​អាមេរិក។ រដ្ឋ Kentucky និង​ Alabama បាន​​រាយការណ៍​ថា មាន​ភាគ​រយ​ខ្ពស់​បំផុត​នៃ​មនុស្ស​ពេញ​វ័យ​ដែល​មាន​រោគ​សញ្ញា​កូវីដយូរ។ ផ្ទុយ​ទៅ​វិញ​ រដ្ឋ Hawaii, Maryland និង​ Virginia មាន​កម្រិត​ទាប​បំផុត៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ Reuters

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រសួងការងារ​.៖ រាជ​រដ្ឋាភិបាលកម្ពុជា​ដាក់ចេញ​គោល​នយោបាយ NEP សំដៅ​បង្កើន​ឱកាស​ការងារជូន​ប្រជាពលរដ្ឋ​

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួងវប្បធម៌ អំពាវនាវឱ្យបញ្ឈប់ការប្រើ “កិច្ចពិធីបូជាព្រះសិវលិង្គ” ក្នុងពិធីមង្គលការ ព្រោះប្រាសចាកប្រពៃណី

ព័ត៌មានជាតិ១០ ម៉ោង មុន

សន្តិបណ្ឌិត នេត សាវឿន ស្នើ​សមត្ថកិច្ច​ការ​ពារ​សន្តិសុខ​ជូន​ប្រតិភូ​ថៃ​ ក្នុង​ព្រឹត្តិការណ៍​កីឡា​បាល់​ទាត់​មិត្តភាព

សេចក្ដីជូនដំណឹង១១ ម៉ោង មុន

អ្នកស្រុកបាធាយ ខេត្តកំពង់ចាម ម្នាក់ទៀតហើយ ទទួលបានទឹកប្រាក់រង្វាន់ធំ ១២៥លានរៀល ពីភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ

កីឡា១១ ម៉ោង មុន

បឺត សង្ឃឹម ដណ្តើមខ្សែក្រវាត់ ISKA ជួបជើងខ្លាំងម្ចាស់ខ្សែក្រវាត់ ៩ ស្ថាប័ន

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

រុស្ស៊ីបាញ់មីស៊ីលវាយប្រហារស្រុកកំណើត លោក​ ហ្សេលេនស្គី ចំពេលមេដឹកនាំអឺរ៉ុបជួបគ្នានៅ​ បែលហ្ស៊ិក

ព័ត៌មានជាតិ១៣ ម៉ោង មុន

ករណីបែកធ្លាយវីដេអូអធិការស្រុករតនមណ្ឌលជុំគ្នាផឹកស្រាក្នុងឯកសណ្ឋានជានគរបាល ក្រសួងមហាផ្ទៃកំពុងស្រាវជ្រាវ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ក្តៅគគុក! ចិននិងអាមេរិក សុទ្ធតែប្រកាសត្រៀមខ្លួនរួចរាល់ ច្បាំងគ្នាក្នុងសង្គ្រាម

Sokha Hotels

ព័ត៌មានពេញនិយម