សុខភាព
អ្នកជំនាញសុខភាព ព្រមានថា ការជក់ VAPE នឹងនាំឲ្យខូចខួរក្បាល និងខូចសួតយ៉ាងធ្ងន់ធ្ងរ
អ្នកជំនាញសុខភាពកម្ពុជា បានព្រមានថា ការជក់ពពួក VAPE ឬបារីអេឡិចត្រូនិកនេះ នឹងនាំឲ្យខូចសុខភាពខួរក្បាល ហើយនឹងនាំឲ្យស៊ីសួតយ៉ាងធ្ងន់ធ្ងរថែមទៀតផង។ ការព្រមាននេះ ធ្វើឡើងស្របពេលដែលការជក់VAPE ឬបារីអេឡិចត្រូនិកកំពុងមានការកើនឡើងនៅក្នុងស្រទាប់យុវ័យកម្ពុជា។

លោកវេជ្ជបណ្ឌិត មុំ គង់ នាយកប្រតិបត្តិអង្គការចលនាដើម្បីសុខភាពកម្ពុជាបានបញ្ជាក់ប្រាប់“កម្ពុជាថ្មី” ឱ្យដឹងថា ការដែលជក់ VAPE ឬបារីអេឡិចត្រូនិកនេះ គឺគ្មានឡើយពាក្យថាមិនប៉ះពាល់ដល់សុខភាព។ លោកអះអាងដូច្នេះថា៖ «ការជក់ VAPE ឬបារីអេឡិចត្រូនិចនេះ ធ្វើឱ្យខូចដល់កោសិកាខួរក្បាល និងឈានទៅស៊ីសួតយ៉ាងធ្ងន់ធ្ងរ ដោយសារតែចំហាយភាគល្អិតដែលមាននៅក្នុងបារីអេឡិចត្រូនិក។ មិនតែប៉ុណ្ណោះ ការជក់ VAPE នេះ វាក៏ជាភ្នាក់ងារចម្លងមេរោគកូវីដ-១៩ ផងដែរ ដោយសារតែក្មេងៗយុវវ័យ ប្រើប្រាស់ឧបករណ៍រួមគ្នាដោយជក់ពីមាត់មួយទៅមាត់មួយទៀត»។

ដោយឡែក ចំពោះការឃោសនាមួយចំនួនពីសំណាក់អ្នកលក់ផលិតផល VAPE ឬបារីអេឡិចត្រូនិកថា ការជក់ VAPE នេះជាវិធីនាំឱ្យផ្តាច់បារីនោះ លោកវេជ្ជបណ្ឌិត មុំ គង់ មិនឯកភាពឡើយ។ លោកថា គ្មានឡើយការផ្តាច់បារីដោយគ្រាន់តែជក់ VAPE ឬបារីអេឡិចត្រូនិកជំនួស។ ផ្ទុយមកវិញ វាទំនងនាំឱ្យអ្នកជក់ VAPE ងាកទៅកាន់ការជក់បារីធម្មតា២ដង ច្រើនជាងអ្នកដែលមិនជក់បារីអេឡិចត្រូនិកទៅទៀត។
គួរជម្រាបជូនថា ការជក់ VAPE ឬបារីអេឡិចត្រូនិក គឺទាន់សម័យ តែមនុស្សស្លាប់ដោយសារបារីអេឡិចត្រូនិចនេះ ដក៏នៅតែជាការពេញនិយមដែរ។ តាមការចុះផ្សាយរបស់មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺឆ្លង( CDC)របស់អាមេរិក គឺប្រជាពលរដ្ឋជិត ៣ ពាន់នាក់ ជាពិសេស យុវជន បានចូលពេទ្យដោយសារតែជក់ VAPE និងជិត ១០០នាក់បានស្លាប់ជារៀងរាល់ឆ្នាំ។ ទិន្នន័យនេះ បង្ហាញថា គ្មានឡើយសុវត្ថិភាពណាមួយដែលបានមកពីការជក់បារីអេឡិចត្រូនិច VAPE នេះ៕
ដោយ៖ នាង រតនៈ

-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
សន្តិសុខសង្គម២ ម៉ោង ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍