សុខភាព
សូមស្វែងយល់អំពីជំងឺ“ ម៉េឡូអ៊ីតដូស” ទាំងអស់គ្នា!
ជំងឺម៉េឡូអ៊ីតដូស គឺជាជំងឺឆ្លងដែលបណ្តាលមកពីបាក់តេរីម្យ៉ាងដែលរស់នៅក្នុងដី និងទឹក ឈ្មោះ បើកខូលដេរ្យ៉ា ផ្សឺដូម៉ាឡី ។ ការចំលងរោគកើតឡើងតាមរយៈការជ្រាតចូលនៃមេរោគនៅតាមកន្លែងដែលស្បែកមានការដាច់រលាត់ តាមរយៈផ្លូវដង្ហើម ឬតាមរយៈផ្លូវអាហារ។

ប្រទេសក្នុងតំបន់អាស៊ី ផ្នែកភាគខាងត្បូងនៃប្រទេសអូស្ត្រាលី ជាតំបន់ដែលមានការប៉ះពាល់ រីឯការយល់ដឹងទាក់ទងនិងជំងឺនេះហាក់នៅមានកំរិតនៅឡើយ។
ក) កត្តាប្រឈម៖ កត្តាប្រឈមមានដូចជាកត្តាវេជ្ជសាស្ត្រ កត្តាមុខរបរ និង របៀបរបបរស់នៅ។
– កត្តាវេជ្ជសាស្ត្រមានដូចជា ជំងឺទឹកនោមផ្អែម ជំងឺតំរង់នោម ជំងឺសួត និង ជំងឺថ្លើមរាំរៃ ការពិសារស្រាច្រើន ដល់់កំរិតស្រវឺង ការព្យាបាលដោយថ្នាំផ្សេងៗ ធ្វើអោយប្រពន្ធ័ការពាររាងកាយចុះខ្សោយ ជំងឺមហារីក ។
– កតា្តមុខរបរ និង របៀបរបបរស់នៅដូចជាការរស់នៅប៉ះពាល់ដី និងទឹក(កសិករ អ្នកធ្វើចំការ អ្នកនេសាទ អ្នកធ្វើការងារសំណង់ ) អ្នកលេងកីឡាបាល់ទាត់ អ្នកបរិភោគទឹកមិនស្អាត។

ខ) រោគសញ្ញា៖
– ទំរង់សំងំ: មេរោគអាចនៅសំងំក្នុងខ្លួនយើងរយៈពេលយូរដោយមិនមានរោគសញ្ញា
– ទំរង់ស្រួចស្រាវ (រយៈពេលតិចជាងពីរខែ): រលាកសួតស្រួចស្រាវ បូសសរីរាង្គ( អណ្តើត ថ្លើមតម្រងនោម ប្រូស្តាត បូសក្បាលឬក ដំបៅរលួយនៅលើស្បែក រលាកសន្លាក់ និងឆ្អឹង។
– ទំរង់រាំរៃ(រយៈពេលលើសពីរខែ): រោគសញ្ញាស្រដៀងនឹងជំងឺរបេង មានដូចជាហើមកូនកណ្តុរនៅក ដំបៅរលួយ បូសនៅសរីរាង្គរាំរៃ។

គ) ការធ្វើរោគវិនិច្ឆ័យ៖ រោគវិនិច្ឆ័យត្រូវបានបញ្ជាក់ដោយការបណ្តុះមេរោគ ដែលមាននៅក្នុងឈាម ខ្ទុះ ទឺកនោម និងសំនាកផ្សេងៗ ។
ឃ)ការព្យាបាល៖ ជំងឺនេះអាចព្យាបាលអោយជាដាច់បាន ដោយចែកជាពីរដំណាក់កាល
– ដំណាក់កាលសំរុក(រយៈពេលយ៉ាងហោចណាស់១៤ថ្ងៃ) និង
– ដំណាក់កាលព្យាបាលបន្តអោយជាដាច់(យ៉ាងហោចណាស់ ៣ខែ)។
អត្រាស្លាប់នៅមានកំរិតខ្ពស់នៅឡើយ (ប្រហែលជា៤០% នៅប្រទេសថៃ)។ ជំងឺនេះទាមទារអោយមានការព្យាបាលនិងយកចិត្តទុកដាក់ខ្ពស់ដើម្បីកាត់បន្ថយអត្រាស្លាប់។ សូមមកទទួលការព្យាបាលនៅតាមមន្ទីរពេទ្យជាមួយក្រុមគ្រួពេទ្យដែលមានជំនាញច្បាស់លាស់។

ង) វិធីបង្ការ៖
កាត់ផ្តាច់កត្តាចំលង និងកត្តាប្រឈមផ្សេងៗដូចជា
– កត្តាវេជ្ជសាស្ត្រ ធ្វើយ៉ាងណាអោយកំរិតស្ករនៅទាប កាត់បន្ថយការប្រើប្រាស់ថ្នាំដែលធ្វើអោយប្រពន្ធ័ភាពសាំចុះខ្សោយ ។
– កត្តាមុខរបរ និង របៀបរបបរស់នៅ គួរពាក់ស្បែកជើងកវែង បើសិនជាអ្នកជាកសិក គួរពាក់ម៉ាស់ពេលធ្វើដំណើរកាត់ខ្យល់ខ្លាំង សូមពិសារទឹកឆ្អិន។
រាល់ចំងល់ដែលពាក់ព័ន្ធ ឬចង់ស្វែងយល់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់ក្រុមការងារនៃមន្ទីរពេទ្យកាល់ម៉ែត៕
អត្ថបទ ៖ រស្មី





-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១៧ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១៩ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន