សុខភាព
ហេតុអ្វីអ្នកខ្លះតែងឈឺពោះ ក្រោយញ៉ាំអាហាររួច?
គ្នាយើងមួយចំនួនអាចមានអាការឈឺពោះ ក្រោយញ៉ាំអាហាររួច ដែលបញ្ហានេះបណ្ដាលមកពីអាហារដែលយើងញ៉ាំតែម្ដង។ ប៉ុន្តែ បើយើងឈឺពោះញឹកញាប់ក្រោយញ៉ាំអាហារ នោះអាចជាបញ្ហាសុខភាពធ្ងន់ធ្ងរ ដែលយើងចាំបាច់ត្រូវយកចិត្តទុកដាក់។
មួយវិញទៀត ប្រសិនបើយើងមានរោគសញ្ញាខាងក្រោមនេះ គួរតែពិគ្រោះយោបល់ជាមួយនឹងគ្រូពេទ្យភ្លាម៖
- ឈឺពោះខ្លាំង
- លាមកមានឈាម
- ក្អួត ឬរាករូស
- ស្រកទម្ងន់ដោយគ្មានមូលហេតុ

រោគសញ្ញានៃការឈឺពោះក្រោយញ៉ាំអាហាររួច
ភាគច្រើន មូលហេតុនៃបញ្ហារំលាយអាហារក្រោយញ៉ាំអាហាររួច មិនគួរឲ្យព្រួយបារម្ភឡើយ។ យ៉ាងណាមិញ ប្រសិនបើយើងឈឺពោះខ្លាំង ភ្លាមៗ ឬមានរយៈពេលយូរនោះ យើងគួរតែទៅពិគ្រោះជាមួយនឹងគ្រូពេទ្យឲ្យបានឆាប់កាន់តែប្រសើរ។
សញ្ញាព្រមានទូទៅមួយចំនួននៃការឈឺពោះ ក្រោយញ៉ាំអាហារ រួមមាន៖
- ហើមពោះ
- ទល់លាមក
- ក្រហាយទ្រូង
- ចង្អោរ
រោគសញ្ញាដទៃទៀត និងសញ្ញាព្រមានដែលទាក់ទងនឹងការឈឺពោះក្រោយញ៉ាំអាហាររួច៖
- ជំងឺខាន់លឿង
- ក្អួត
- គ្រុនក្ដៅ
មូលហេតុនៃការឈឺពោះ ក្រោយញ៉ាំអាហាររួច
ពិតណាស់ មានលក្ខខណ្ឌជាច្រើនដែលអាចធ្វើឲ្យយើងឈឺក្រពះ ឬឈឺពោះក្រោយញ៉ាំអាហាររួច ដែលមានដូចជា៖
- បណ្ដុំរោគសញ្ញានៃជំងឺរលាកពោះវៀនរុាំរៃ
- ពិបាករំលាយអាហារ
- រលាកលំពែងស្រួចស្រាល់
- ជំងឺរលាកខ្នែងពោះវៀន
- ដំបៅក្រពះ
- រលាកថង់ទឹកប្រមាត់

គន្លឹះដោះស្រាយអាការៈឈឺពោះ ក្រោយញ៉ាំអាហារ
ក្នុងករណីស្រាល គ្រូពេទ្យអាចណែនាំឲ្យយើងញ៉ាំអាហារតិចតួច ប៉ុន្តែញឹកញាប់ រហូតដល់យើងស៊ាំទៅនឹងអាហារ។ បន្ថែមពីនេះ យើងគួរតែញ៉ាំភេសជ្ជៈកីឡា ស៊ុប និងទឹកផ្លែឈើ (លែងលើកទឹកក្រូចឆ្មារ) ទើបជាការប្រសើរ៕
ចុចអាន៖ហេតុអ្វីអ្នកខ្លះញ៉ាំហឹរហើយរាគ ប៉ុន្តែខ្លះ មិនអីទៅវិញ?
ចុចអាន៖ក្រៅពីរសជាតិឆ្ងាញ់ បង្កងអាចផ្ដល់អត្ថប្រយោជន៍សុខភាពច្រើនយ៉ាង

-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់