Connect with us

សុខភាព

អាហារ ៦ ប្រភេទនេះ មិនគួររំលងឡើយសម្រាប់អ្នកមានវ័យចំណាស់

បានផុស

នៅ

បើឈានចូលដល់វ័យ៥០ហើយ មិនថាតែបុរសឬស្ដ្រីនោះទេ តែងតែជួបប្រទះបញ្ហាសុខភាព មិនអាចគេចផុត គ្រាន់​តែតិចឬច្រើនតែប៉ុណ្ណោះ។ ជាក់ស្ដែងតាមការសង្កេត ឃើញមានជំងឺច្រើនប្រភេទដែលតែងតែកើតមាន ដូចជា ជំងឺលើសឈាម ជំងឺបេះដូង ទឹកនោមផ្អែម ជំងឺសួត និងមហារីកក្រពេញប្រូស្តាត ជាដើម។ ថ្វីត្បិតតែជំងឺទាំងនេះ យើងមិនអាចគ្រប់គ្រងវាបានមែន ប៉ុន្ដែក៏មិនមែនមានន័យថា យើងគ្មានវិធីសាស្ដ្រការពារនោះដែរ ពោលយើងក៏អាច អនុវត្ដវិធីងាយៗ ដោយចាប់ផ្ដើមផ្លាស់ប្ដូរទម្លាប់នៃការញ៉ាំអាហារដោយបន្ថែមនូវអាហារប៉ុន្មានមុខចាំបាច់ខាងក្រោមនេះ ក៏អាចជួយកាត់បន្ថយហារនិភ័យជំងឺទាំងនោះបាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១.ផ្សិត

ក្នុង​របបអាហារ​ប្រចាំ​ថ្ងៃ គួរតែមានវត្ដមានមុខម្ហូបណាមួយដែលមានធាតុផ្សំជាមួយផ្សិត។ នេះបើយោងតាមការលើកឡើងរបស់អ្នកស្រី Leslie Bonci នាយកគ្រប់គ្រងផ្នែកអាហាររូបត្ថម្ភកីឡាប្រចាំនៅសាកលវិទ្យាល័យ វេជ្ជសាស្រ្ត Pittsburgh សហរដ្ឋអាមេរិក។ អ្នកស្រីបន្ដទៀតថា ពពួកអាហារផ្សិត មានកាឡូរីត្រឹមតែ ២០កាឡូរីប៉ុណ្ណោះក្នុងមួយពែង ហើយមានផ្ទុកប៉ូតាស្យូមមានប្រយោជន៍ច្រើន ក្នុងការប៉ះប៉ូវពីការខូច​ខាត ​ដោយសារធាតុសូដ្យូមដែលជាផ្នែកមួយបង្កជាជំងឹលើសឈាម។

២.ផ្លែ Cherry

ផែ្លឈើប្រភេទនេះមានមុខងារសំខាន់ ជួយកាត់បន្ថយជំងឺរលាកផ្សេងៗបាន។ អ្នកស្រី Leslie Bonci ក៏បានណែរនាំក្រុមកីឡាករ ឲ្យញ៉ាំផ្លែឈើប្រភេទនេះ មិនថាជាផ្លែឈើ ឬជាទឹកចម្រាញ់ហើយក៏ដោយក្ដី សុទ្ធតែមានអត្ថប្រយោជន៍​ដល់សុខភាព។ ការសិក្សាមួយបានបង្ហាញក្នុងឆ្នាំ២០១៣ បានបញ្ជាក់ថា ការញ៉ាំទឹកផ្លែឈើនេះ អាចរួមចំណែកជួយពង្រឹងទៅដល់សមត្ថភាពសាច់ដុំ រារាំងការរលាក និងកាត់បន្ថយភាពតានតឹងដែលបង្កឡើងពីអុកស៊ីតកម្មដែលបណ្តាលមកពីការលំហាត់ប្រាណ និង កាត់បន្ថយការឈឺចាប់ផងដែរ។ ជាធម្មតា យើងអាចញ៉ាំផ្លែឈើ នេះបានយ៉ាងហោច ១០ផ្លែក្នុងមួយថ្ងៃ អាចជួយដល់សុខភាព។

៣.ស៊ុត

សម្រាប់បុរសដែលមានអាយុចាប់ពី ៥០ឡើង សមត្ថភាពសាច់ដុំនៅផ្នែកផ្សេងៗក្នុងរាងកាយនឹងថយចុះ។ ដូច្នេះស៊ុតគឺជាប្រភេទអាហារល្អបំផុតសម្រាប់ទ្រទ្រង់សុខភាព ព្រោះអាហារប្រភេទនេះមានផ្ទុកទៅដោយ ប្រូតេអ៊ីនខ្ពស់​។ ក្រៅពីនេះ ស៊ុតក៏មានផ្ទុកនូវសារជាតិ lutein ដែលអាចកាត់បន្ថយហានិភ័យនៃជំងឺភ្នែកឡើងបាយ ដែលអាចបណ្តាលឲ្យងងឹតភ្នែក។ ការបន្ថែមមុខម្ហូបនេះ សម្រាប់អាហារបីពេលគឺជារឿងល្អសម្រាប់សុខភាព។

៤.ផ្លែប៊ឺរី

ផ្លែប៊ឺរីមានតួនាទីសំខាន់ជួយកាត់បន្ថយហារនិភ័យមហារីកបាន។ តាមការសិក្សាស្រាវជ្រាវ ក្នុងឆ្នាំ២០១៣ បានបញ្ជាក់ថា ផ្លែឈើប្រភេទនេះមិនថាជាប៊ឺរីក្រហម ខៀវនោះទេ សុទ្ធតែមានសមត្ថភាពក្នុងការទប់ស្កាត់បញ្ហារលាក ដែល​ជាហេតុចំបង ឈានទៅដល់ការកើតជំងឺមហារីក។ ការញ៉ាំផ្លែប៊ឺរី អាចជាក្រៀម ស្រស់ ឬជាទឹក សុទ្ធសឹង​តែ​ជួយដល់សុខភាព។ ដូច្នេះយើងក៏អាចច្នៃទៅតាមចំណូលចិត្ដ បន្ថែមចូលទៅក្នុងអាហារប្រចាំថ្ងៃសម្រាប់សុខភាព។

៥.ផ្លែប៊ឺ

បើគិតទៅផ្លែប៊ឺមានអត្ថប្រយោជន៍ច្រើនទៅដល់សុខភាព។ តាមការសិក្សាថ្មីបានរកឃើញថា ការញ៉ាំផ្លែប៊ឺយ៉ាង​ហោច​​​​បានឲ្យពីរពេល ក្នុងមួយសប្ដាហ៍អាចធ្វើឲ្យសុខភាពបេះដូងល្អប្រសើរ ព្រោះថា សារធាតុចិញ្ចឹមមាននៅក្នុងផ្លែប៊ឺ មាន​ផ្ទុកទៅដោយសារធាតុខ្លាញ់មិនឆ្អែត ដែលមានអត្ថប្រយោជន៍ខ្លាំងជួយរក្សាកម្រិតកូលេស្ដេរ៉ូលនៅក្នុង​ឈាម​។ ​ហេតុនេះហើយអត្ថប្រយោជន៍អាចជាតម្រូវការចាំបាច់សម្រាប់វ័យ៥០ឡើង។ លើសពីនេះទៅទៀត ប្រភេទផ្លែឈើមួយនេះ ក៏ត្រូវបានអ្នកជំនាញផ្នែកសុខភាព ណែរនាំផងដែរសម្រាប់អ្នកដែលធ្វើការសម្រកគីឡូ។

៦.សណ្ដែកក្រហម

សណ្ដែកក្រហមក៏ជាបណ្ដុំនៃប្រូតេអ៊ីនផងដែរ។ ប្រូតេអ៊ីនតូចៗទាំងនេះមានអត្ថប្រយោជន៍ជាច្រើនក្នុង​ឈាម ដែលអាចជួយរក្សាជំងឺបេះដូង និងទឹកនោមផ្អែមប្រភេទទី២។ តាមការសិក្សាបែបវិទ្យាសាស្ដ្រ បានចេញផ្សាយលទ្ធផលកាលពីឆ្នាំ ២០១៤ បានបញ្ជាក់ថា ការញ៉ាំទឹកសណ្តែក ៣ទៅ៤ ពែងជារៀងរាល់ថ្ងៃអាចបន្ថយកម្រិតកូឡេស្តេរ៉ុល LDL (អាក្រក់) បាន៥ភាគរយ ដែល​អាចកាត់បន្ថយហានិភ័យនៃជំងឺ​បេះដូង និងគ្រោះថ្នាក់សរសៃឈាមខួរក្បាល។ បើសម្រាប់អ្នកមានជំងឺទឹកនោមផ្អែម គួរញ៉ាំ១ពែងក្នុងមួយថ្ងៃ គឺជាការល្អ ព្រោះវាអាចកាត់បន្ថយកម្រិតជាតិស្ករក្នុងឈាម។

អត្ថបទផ្ដល់ដោយ៖Hello Krupet

ចុចអាន៖ហេតុអ្វីអ្នកខ្លះញ៉ាំហឹរហើយរាគ ប៉ុន្តែខ្លះ មិនអីទៅវិញ?

ចុចអាន៖សារធាតុចិញ្ចឹមដ៏អស្ចារ្យទាំង ៨ នៅក្នុងស៊ុត ជួយពង្រឹងសុខភាពរាងកាយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម