Connect with us

សុខភាព

ស្វែងយល់ពីឬសគល់ និងដំណោះស្រាយ ចំពោះកុមារមានវិបត្តិអត្តចរិតរឹងរូស

បានផុស

នៅ

កុមារដែលមានវិបត្តិអត្តចរិតរឹងរូស ឬហៅយ៉ាងសាមញ្ញថា ក្បាលរឹង មិនស្តាប់បង្គាប់ឪពុកម្តាយ ជាមួយនឹងការឆាប់ខឹងច្រឡោតនៅពេលពួកគេមិនសមតាមបំណង ឬអ្នកនៅជុំវិញខ្លួនមិនធ្វើតាមអំពើចិត្ត អាចលេចឡើងដោយសារបញ្ហាសម្ពាធលក្ខខណ្ឌពីកំណើត ឬកត្តាផ្សែផ្សំពីមជ្ឈដ្ឋានខាងក្រៅផ្សេងៗ ដែលអាចវិវត្តជាជំងឺផ្លូវចិត្តមួយ និងបង្កជាទុក្ខទោសធ្ងន់ធ្ងរនៅពេលពួកគេធំដឹងក្តី ។ អាណាព្យាបាលត្រូវស្វែងរកឬសគល់ចំពោះវិបត្តិអាកប្បកិរិយារបស់កូនៗ ដោយពិនិត្យមើលសកម្មភាព ទម្លាប់ចិញ្ចឹមកូនឡើងវិញ ឬប្រញាប់ជួបជាមួយគ្រូពេទ្យជំនាញ បើសិនជាកូនរបស់ពួកគាត់មានភាពមិនប្រក្រតីត្រង់ផ្នែកអត្តចរិតណាមួយគួរឱ្យកត់សម្គាល់ ដើម្បីទទួលបានដំណោះស្រាយមានប្រសិទ្ធភាព និងសុវត្ថិភាព។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រីវេជ្ជបណ្ឌិត ដាំង គីមហ័រ ឯកទេសខាងវិកលវិទ្យានៅទំព័រហ្វេសប៊ុកស្ថានីយអារម្មណ៍បាននិយាយថា កត្តាដែលចូលរួមបង្កឱ្យក្មេងធំឡើងរឹងរូស ឆាប់ខឹងឆេវឆាវ មានពីរធំៗ គឺរបៀបនៃការចិញ្ចឹមបីបាច់ក្មេង និងកត្តាបុគ្គលិកលក្ខណៈពីធម្មជាតិ។ បើសិនករណីក្មេងមិនធ្លាប់បានឆ្លងកាត់កត្តាទាំងពីរខាងលើទេ វាក៏អាចបណ្តាលមកពីការផ្លាស់ប្តូររូបរាងកាយ ឬបម្រែបម្រួលអរម៉ូននៅពេលពេញវ័យ ។

អ្នកជំនាញរូបនេះបន្តថា អ្នកដែលអាចជួយកុមារឱ្យចៀសចេញពីបញ្ហានេះច្រើនជាងគេគឺ អ្នកដែលចំណាយពេលនៅជិតកុមារជាប្រចាំ អាចជា ឪពុកម្តាយ អាណាព្យាបាល សាច់ញ្ញាតិ បងប្អូន គ្រូបង្រៀន។  ឪពុកម្តាយត្រូវធ្វើជាគំរូ ដោយសម្តែងឥរិយាបថ ទម្លាប់ល្អៗដល់កូន និងកសាងផ្ទះជាទីកន្លែងកក់ក្តៅ ពោរពេញដោយក្តីស្រឡាញ់ ប៉ុន្តែមិនគួរតាមចិត្តកូនជ្រុលពេក ឬគ្រប់គ្រងសិទ្ធសេរីភាពកូនគ្រប់បែបយ៉ាងឡើយ។

អ្នកឯកទេសវិកលវិទ្យាខាងលើ និយាយដូច្នេះថា៖ “ក្នុងនាមជាអាណាព្យាបាល នៅពេលណាដែលកូនមិនស្តាប់បង្គាប់ រឹងរូស គាត់តែងតែមានអារម្មណ៍មួយគឺ ខឹង ឆេវឆៅ ម៉ួរម៉ៅ នៅពេលនឹងដែរសូមផ្តាំទៅអាណាព្យាបាលគ្រប់រូបឱ្យធ្វើចិត្តឱ្យត្រជាក់សិនទើបហៅកូនមកនិយាយមូលហេតុពីសកម្មភាពទាំងអស់នឹង។ ពេលខ្លះយើងអាចដឹងស៊ីជម្រៅ អាចដឹងពីមូលហេតុដែលយើងមើលមិនឃើញនៅក្នុងចិត្តរបស់ពួកគាត់ ចៀសវាងប្រើប្រាស់អំពើហិង្សា ដែលធ្វើឱ្យកូនកាន់តែរឹងរូស”។

ដោយឡែក លោក ហឿ សេធុល ជាអ្នកប្រឹក្សាយោបល់ផ្លូវចិត្តនអង្គការក្រៅរដ្ឋាភិបាល Cambodian Children’s Fundវិញបាននិយាយថា បញ្ហានៃអត្តចរិករឹងរូសនេះ វាមានលក្ខណៈខុសគ្នាអាស្រ័យទៅតាមក្រុមអាយុ។ ចំពោះក្មេងដែលមានអាយុក្រោម១០ ឆ្នាំ ស្ថិតនៅក្នុងកម្រិតក្មេងខ្ចី ហើយភាពរឹងរូសរបស់កុមារអាចបង្កមកពីហេតុផលផ្សេងៗគ្នា។

បើតាមគ្រូពេទ្យផ្លូវចិត្តរូបនេះ កត្តាដែលបង្កឱ្យក្មេងមានវិបត្តិអត្តចរិតរឹងរូស ងាយនឹងតានតឹង តប់ប្រម៉ល់អាចបណ្តាលមកពីលក្ខខណ្ឌជាច្រើន ដូចជាបញ្ហារីកលូតលាស់ពីកំណើត កត្តាហ្សែននេទិច តំណរពូជពីអ្នកជំនាន់មុន បរិយាកាស ទម្លាប់ហូបចុកចំណីអាហារ និងរបៀបរបបនៃការរស់នៅ ដែលលេចចេញជាជំងឺ  Anxious children, ADHD (Attention-deficit hyperactivity disorder)  អូទីហ្សឹម (Autism) និងច្រើនទៀត។

“ករណីកុមារធំធាត់ឡើងនៅក្នុងគ្រួសារមួយដែលទំយើ បានន័យថាគ្រួសារដែលផ្តល់លក្ខខណ្ឌការរស់នៅតាមទំនើងចិត្ត តាមការចង់បាន ក្មេងអាចនឹងរឹងរូសធ្វើអីតាមតែអំពើចិត្ត។ នៅក្នុងលក្ខខណ្ឌនឹងគ្រួសារត្រូវតែផ្លាស់ប្តូរទម្លាប់នៃរបៀបចិញ្ចឹមបីបាច់របស់ខ្លួន ទើបផ្លាស់ប្តូរអត្តចរិតរបស់កូននឹងបាន កាន់តែលឿនកាន់តែល្អ បើសិនជាទុកឱ្យគាត់កាន់តែពេញវ័យជាមួយវិបត្តិអត្តចរឹតបែបនេះ នឹងមិនងាយផ្លាស់ប្តូរគាត់បានទេ”។ លោក បញ្ជក់បែបនេះ។

ប៉ុន្តែអ្នកជំនាញដដែលបានណែនាំឱ្យអាណាព្យាបាលជួបពិភាក្សាជាមួយអ្នកឯកទេស អ្នកជំនាញ បើនៅក្នុងលក្ខខណ្ឌក្មេងនោះ មានវិបត្តិអត្តចរិតដោយសារការអភិវឌ្ឍយឺតយ៉ាវផ្នែកណាមួយតាំងពីកំណើត ដោយចៀសវាងឪពុកម្តាយធ្វើការសន្និដ្ឋានតាមការយល់ឃើញរបស់ខ្លួន៕

ដោយ៖ វង្ស លីលី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួងការងារ​.៖ រាជ​រដ្ឋាភិបាលកម្ពុជា​ដាក់ចេញ​គោល​នយោបាយ NEP សំដៅ​បង្កើន​ឱកាស​ការងារជូន​ប្រជាពលរដ្ឋ​

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួងវប្បធម៌ អំពាវនាវឱ្យបញ្ឈប់ការប្រើ “កិច្ចពិធីបូជាព្រះសិវលិង្គ” ក្នុងពិធីមង្គលការ ព្រោះប្រាសចាកប្រពៃណី

ព័ត៌មានជាតិ៩ ម៉ោង មុន

សន្តិបណ្ឌិត នេត សាវឿន ស្នើ​សមត្ថកិច្ច​ការ​ពារ​សន្តិសុខ​ជូន​ប្រតិភូ​ថៃ​ ក្នុង​ព្រឹត្តិការណ៍​កីឡា​បាល់​ទាត់​មិត្តភាព

សេចក្ដីជូនដំណឹង១០ ម៉ោង មុន

អ្នកស្រុកបាធាយ ខេត្តកំពង់ចាម ម្នាក់ទៀតហើយ ទទួលបានទឹកប្រាក់រង្វាន់ធំ ១២៥លានរៀល ពីភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ

កីឡា១០ ម៉ោង មុន

បឺត សង្ឃឹម ដណ្តើមខ្សែក្រវាត់ ISKA ជួបជើងខ្លាំងម្ចាស់ខ្សែក្រវាត់ ៩ ស្ថាប័ន

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

រុស្ស៊ីបាញ់មីស៊ីលវាយប្រហារស្រុកកំណើត លោក​ ហ្សេលេនស្គី ចំពេលមេដឹកនាំអឺរ៉ុបជួបគ្នានៅ​ បែលហ្ស៊ិក

ព័ត៌មានជាតិ១៣ ម៉ោង មុន

ករណីបែកធ្លាយវីដេអូអធិការស្រុករតនមណ្ឌលជុំគ្នាផឹកស្រាក្នុងឯកសណ្ឋានជានគរបាល ក្រសួងមហាផ្ទៃកំពុងស្រាវជ្រាវ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ក្តៅគគុក! ចិននិងអាមេរិក សុទ្ធតែប្រកាសត្រៀមខ្លួនរួចរាល់ ច្បាំងគ្នាក្នុងសង្គ្រាម

Sokha Hotels

ព័ត៌មានពេញនិយម