សុខភាព
WHO អំពាវនាវឲ្យចាត់វិធានការបន្ទាន់លើជំងឺអុតស្វានៅអឺរ៉ុប
អង្គការសុខភាពពិភពលោក (WHO) កាលពីថ្ងៃសុក្រ ទី១ ខែកក្កដាម្សិលមិញបានអំពាវនាវឲ្យចាត់វិធានការជាបន្ទាន់ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺអុតស្វានៅអឺរ៉ុប ពីព្រោះកត់សំគាល់ឃើញថា ករណីឆ្លងបានកើនឡើង៣ដងក្នុងរយៈពេល២សប្តាហ៍ចុងក្រោយ។

លោក Hans Henri Kluge នាយកប្រចាំតំបន់អឺរ៉ុបរបស់ WHO បាននិយាយថា ៖«ថ្ងៃនេះ ខ្ញុំសូមអំពាវនាវដល់រដ្ឋាភិបាល និងសង្គមស៊ីវិលត្រូវបង្កើនការយកចិត្តទុកដាក់ខ្លាំងមែនទែន…ដើម្បីទប់ស្កាត់ជំងឺអុតស្វា ពីការបង្កើតឲ្យមានការឆ្លងរាលដាលដោយខ្លួនវាទូទាំងតំបន់ភូមិសាស្ត្រ»។
លោកបានសង្កត់ធ្ងន់ថា ៖«ចំណាត់ការបន្ទាន់ និងសម្របសម្រួលគឺចាំបាច់ណាស់។ ប្រសិនបើយើងស្ថិតនៅកន្លែងមួយ អាចបណ្តាលឲ្យការរីករាលដាលកាន់តែខ្លាំង»។
ចាប់តាំងពីដើមខែឧសភាមក ការកើនឡើងនៃការឆ្លងជំងឺអុតស្វាត្រូវបានរកឃើញច្រើននៅខាងក្រៅតំបន់អាហ្វ្រិកខាងលិច និងអាហ្វ្រិកកណ្តាលដែលជាតំបន់កើតមានជំងឺនេះខ្លាំង។
លោក Kluge បានបញ្ជាក់ថា ៩០%នៃករណីឆ្លងជំងឺអុតស្វាត្រូវបានបញ្ជាក់នៅមន្ទីរពិសោធទាំងអស់ ឬស្មើនឹង៤៥០០ករណីនៅអឺរ៉ុប។ រហូតដល់ពេលនេះ ប្រទេស និងតំបន់ចំនួន៣១ត្រូវបានរាយការណ៍ពីករណីកើតមានជំងឺអុតស្វា៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ AFP

-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង