Connect with us

សុខភាព

អូមីក្រុងពូជថ្មី ២ ប្រភេទកំពុងគ្របដណ្ដប់ករណីឆ្លងកូវីដនៅ ថៃ

បានផុស

នៅ

យោងតាមនាយកដ្ឋានវេជ្ជសាស្ត្រថៃបានឲ្យដឹងថា វីរុសអូមីក្រុងក្លាយពូជប្រភេទ BA.4 និង BA.5 នឹងក្លាយជាវីរុសកូវីដបំប្លែងខ្លួនគ្របដណ្ដប់នៅក្នុងប្រទេសថៃនាពេលឆាប់ៗនេះ ប៉ុន្តែរហូតមកដល់ពេលនេះវាមិនទាន់បង្ហាញពីការបណ្តាលឲ្យអ្នកឆ្លងឈឺធ្ងន់ធ្ងរនៅឡើយទេ ។

លោក Supakit Sirilak
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Supakit Sirilak ប្រធាននាយកដ្ឋានបាននិយាយនៅថ្ងៃចន្ទនេះថា វីរុសអូមីក្រុងក្លាយពូជប្រភេទ BA.4 និង BA.5 បានរួមចំណែកដល់ទៅជាង ៥០ ភាគរយនៃករណីឆ្លងកូវីដថ្មីកាលពីសប្ដាហ៍មុន ហើយវានឹងជំនួសវីរុសបំប្លែងខ្លួនផ្សេងទៀតបន្តិចម្ដងៗ ដូចជា វីរុសបំប្លែងខ្លួនអូមីក្រុង និងដែលតាជាដើម ។

លោកបញ្ជាក់ថា រហូតមកដល់ពេលនេះមិនទាន់មានព័ត៌មានគ្រប់គ្រាន់ដើម្បីធ្វើការសន្និដ្ឋានអំពីភាពធ្ងន់ធ្ងររបស់វីរុសអូមីក្រុងក្លាយពូជប្រភេទ BA.4 និង BA.5 នោះទេ ប៉ុន្តែមន្រ្តីសុខាភិបាលបានសន្មត់ថា វីរុសនេះអាចឆ្លងកាន់តែខ្លាំងជាងប្រភេទដើម ។

លោកវេជ្ជបណ្ឌិត Supakit បាននិយាយថា ទោះយ៉ាងណាការការពារផ្ទាល់ខ្លួននៅតែចាំបាច់ ជាពិសេសពាក់ម៉ាសនៅពេលដែលស្ថិតក្នុងតំបន់ដែលមានមនុស្សច្រើន ខណៈកត្តាសំខាន់មួយទៀតគឺចាក់វ៉ាក់សាំងដូសជំរុញដើម្បីបង្កើនភាពស៊ាំ ។

គួរបញ្ជាក់ថា រហូតមកដល់ពេលនេះមនុស្សប្រហែល ១,០០០ នាក់នៅក្នុងប្រទេសថៃបានឆ្លងវីរុសអូមីក្រុងក្លាយពូជប្រភេទ BA.4 និង BA.5 ខណៈករណីភាគច្រើនគឺនៅទីក្រុងបាងកក ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Bangkok Post

ចុចអាន ៖ ថៃ បញ្ជូនយន្តហោះចម្បាំងការពារដែនអាកាសពីការរំលោភបំពានរបស់ មីយ៉ាន់ម៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៤ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ២១ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ភាគខាងជើង ថៃ ក៏កើតភ្លើងឆេះព្រៃខ្លាំង ឯនៅ បាងកក ក៏កំពុងរងទុក្ខដោយរញ្ជួយដី

ព័ត៌មានជាតិ២៣ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ២៤ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម