សុខភាព
ជំនឿចាស់ៗថា ផឹកទឹកដូងច្រើនពេលពពោះ កូនកើតមកក្រចេះដើរ?
ចាស់ៗជំនាន់មុនមានទំនៀមទម្លាប់ ឬជំនឿច្រើនណាស់ សូម្បីតែការពពោះក៏ពួកគាត់មានជំនឿមិនតិចដែរ ហើយជឿថា ម៉ាក់ៗជួនកាលក៏ចង់ធុញនឹងការត្រណមនេះត្រណមនោះដែរ។ យ៉ាងណាមិញមានម៉ាក់ៗមួយចំនួនអះអាងតាមជំនឿចាស់ៗថា ផឹកទឹកដូងច្រើនពេលពពោះ កូនកើតមកក្រចេះដើរ ព្រោះទឹកដូងធ្វើឲ្យជង្គង់កូនទន់?

ឆ្លើយតបទៅនឹងការអះអាងខាងលើ លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធានផ្នែកសម្ភព និងរោគស្ត្រី នៃមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិនសែនសុខ បានពន្យល់ថា ការអះអាងថា ផឹកទឹកដូងច្រើនពេលពពោះ កូនកើតមកក្រចេះដើរ បើគិតតាមក្បួនពេទ្យគឺមិនពិតទេ ព្រោះនៅក្នុងវេជ្ជសាស្ត្រ កូនក្រចេះដើរទាក់ទងនឹងការលូតលាស់ផ្នែករាងកាយ។
វេជ្ជបណ្ឌិតរូបនេះបន្ថែមថា កូនចេះដើរ ក៏ពាក់ព័ន្ធនឹងវ័យ ឬអាយុដែលកូនត្រូវចេះដើរដែរ មិនមានអ្វីទាក់ទងទៅនឹងការផឹកដូងសោះ។ ផ្ទុយទៅនឹងជំនឿរបស់ចាស់ៗ ទឹកដូង ជាជម្រើសល្អមួយដែលមានប្រយោជន៍ខ្លាំងមែនទែនសម្រាប់អ្នកម្ដាយកំពុងពពោះ ដោយសារវាសម្បូររ៉ែមានប្រយោជន៍ដែលអាចជួយទ្រទ្រង់រាងកាយ ជួយរក្សាលំនឹង pH ក្នុងឈាម និងពង្រឹងចលនាសាច់ដុំ និងសម្រួលពេលយើងមានអាការៈគ្រុនក្ដៅដែរ។
ទឹកដូងមានគុណប្រយោជន៍ច្រើន ដូចជា ជួយបញ្ចុះសម្ពាធឈាម បំពេញជាតិទឹក ជួយសម្រួលសរសៃឈាមបេះដូង សម្រកទម្ងន់ និងកាត់បន្ថយអាការៈឈឺក្បាល។
វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសរោគស្ត្រី និងសម្ភព

ទាក់ទងនឹងជំនឿពីទឹកដូងក្នុងពេលពពោះនេះដែរ ចាស់ៗតែងតែឲ្យស្ត្រីមានផ្ទៃពោះផឹកទឹកដូងឲ្យបានច្រើន ជាពិសេសពេលជិតសម្រាល ត្រូវផឹកទឹកដូងទុំរាល់ថ្ងៃ ដើម្បីឲ្យស្រួលកើតកូន។ ប៉ុន្តែ ការលើកឡើងបែបនេះ ក៏មិនមែនជាការពិតឡើយ ដោយខាងវិទ្យាសាស្ត្រមិនបានបញ្ជាក់ថាវាអាចជួយអ្វីបាននោះទេ៕
ចុចអាន៖ត្រណមធំៗ ចាស់ៗពីដើម ហាមស្ត្រីមានផ្ទៃពោះនិងបម្រុងយកកូន កុំប្រព្រឹត្តដាច់ខាត
ចុចអាន៖ធ្លាប់ដឹងអត់ ស្រីៗពពោះមួយចំនួន អាចប្រឈមជំងឺខ្លាញ់រុំថ្លើម?

-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
សន្តិសុខសង្គម១ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម