សុខភាព
គ្រូពេទ្យហាមមិនឲ្យប្រើម្សៅហ៊ុយលើទារកដាច់ខាត ព្រោះអាចបង្កគ្រោះថ្នាក់
ជាទូទៅយើងឃើញមាតាបិតាគ្រប់រូប ស្ទើរតែគ្រប់គ្នាទាំងជនជាតិខ្មែរ និងបរទេស និយមលាបម្សៅហុយលើទារក និងកុមារ ទាំងមិនដឹងទេថា វាផ្តល់គ្រោះថ្នាក់ និងផលប៉ះពាល់ប៉ុណ្ណានោះទេ ហើយស្បែកទារកមិនត្រូវការលាបម្សៅនោះទេ។

ម្សៅហុយកាលពីមុនស្ទើរតែគ្រប់ម៉ាក មានលាយសារធាតុគីមីម្យ៉ាងឈ្មោះថា Talcum ដែលសារធាតុទាំងនោះមិនត្រឹមតែផ្ដល់ផលប៉ះពាល់ដល់ទារក និងកូនក្មេងទេ សូម្បីតែមនុស្សពេញវ័យក៏ផ្ដល់ផលប៉ះពាល់ដែរ។
បើតាម វេជ្ជបណ្ឌិត ហ៊ាង រតនា បានបញ្ជាក់ថា ពេលដែលយើងលាបម្សៅទាំងនោះនឹងហុយចូលតាមច្រមុះទារក (ច្រមុះទារកមិនមានរោមច្រមុះច្រើនដើម្បីទប់ការហុយនោះទេ ធ្វើឲ្យបរិមាណហុយចូលសួតកាន់តែច្រើន ហើយសួតទារកកាន់តែតូចសួតកាន់តែនៅខ្ចី) ធ្វើឲ្យទារកប្រឈមនឹងជំងឺជាច្រើនដូចជា រលាកទងសួត រលាកសាច់សួត ជំងឺហឺត ធ្វើឲ្យក្អករ៉ាំរ៉ៃ រលាកបំពង់ក និងឈានដល់ការកើតមហារីកបើប្រើកាន់តែយូរទៅៗ។ លើសពីនេះសារធាតុ Talcum នេះ ក៏ធ្វើឲ្យកើតរោគស្ត្រីផងដែរ និងប្រឈមនឹងជំងឺ មហារីកដៃស្បូន មហារីកជញ្ជាំងសាច់ស្បូន ចំពោះស្ត្រីដែលប្រើម្សៅទាំងនេះលាបនៅក្រលៀន និងលីអូ។ ក្រោយមកមានក្រុមហ៊ុនម្សៅខ្លះមិនមានលាយសារធាតុ Talcum នេះទេ ដោយពួកគេផលិតពីម្សៅពោត ឬម្សៅធម្មជាតិផ្សេងទៀតមួយរយភាគរយ តែវាក៏នៅតែផ្តល់ផលប៉ះពាល់ដល់សួតទារក ព្រោះសួតរបស់មនុស្សមិនត្រូវការអ្វីទាំងអស់គឺត្រូវការតែខ្យល់អុកស៊ីសែនមួយមុខគត់។

ក្នុងករណីកូនលោកអ្នកមានបញ្ហាស្បែក អ្នកគប្បីយកអាអូនមកមន្ទីរពេទ្យជាជាងប្រើប្រាស់ថ្នាំលាប ឬម្សៅហ៊ុយតាមទម្លាប់ចាស់៕
ប្រែសម្រួល៖ វារី
ចុចអាន៖កូនមិនសូវញ៉ាំ ពណ៌អាហារ ៥ នេះ អាចជួយក្មេងៗឲ្យមានចំណង់វិញ

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី