សុខភាព
កម្ពុជារកឃើញករណីសង្ស័យជំងឺអុតស្វាបន្តបន្ទាប់ តែអវិជ្ជមានទាំងអស់
លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ ប្រធាននាយកដ្ឋានប្រយុទ្ធ និងជំងឺឆ្លង និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលមានបានឱ្យដឹងនៅរសៀលថ្ងៃទី០៦កក្កដានេះថា កម្ពុជាបានរកឃើញករណីសង្ស័យជំងឺអ៊ុតស្វាជាបន្តបន្ទាប់ ប៉ុន្តែក្រោយពីយកវត្ថុវិភាគទៅពិនិត្យនៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា លទ្ធផលបង្ហាញថាអវិជ្ជមានទាំងអស់។

លោកវេជ្ជបណ្ឌិតបានបន្តថា រហូតមកដល់ពេលនេះ កម្ពុជានៅមិនទាន់មានអ្នកដំណើរមកពីក្រៅប្រទេសណាម្នាក់ត្រូវបានរកឃើញថាមានឆ្លងជំងឺអ៊ុតស្វានៅឡើយទេ ពោលគឺមានតែករណីសង្ស័យនៅក្នុងស្រុកប៉ុណ្ណោះ ដោយពួកគាត់មានរោគសញ្ញាកន្ទួលនៅលើស្បែកហើយត្រូវបានក្រុមការងារឆ្លើយតបបន្ទាន់យកវត្ថសំណាកទៅវិភាគនៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ហើយជាលទ្ធផលអវិជ្ជមានទាំងអស់មិនមែនជាជំងឺអ៊ុតស្វាទេ វាគ្រាន់តែជាជំងឺផ្សេងដែលចេញរោគសញ្ញាកន្ទួលនៅលើស្បែកដែរ។
លោកវេជ្ជបណ្ឌិតបានឱ្យដឹងទៀតថា« ប្រព័ន្ធតាមដាននៅតែបន្តរុករកជំងឺអ៊ុតស្វាហើយយើងបានរកឃើញ ករណីសង្ស័យជាបន្តបន្ទាប់តែលទ្ធផលតេស្តអវិជ្ជមានទាំងអស់ដោយករណី ដែលសង្ស័យទាំងនោះមានមួយចំនួនជាជំងឺពងបែកដៃជើងលើកុមារនិងមួយចំនួនទៀតជាជំងឺសើរស្បែកផ្សេងៗទៀត»។

លោកវេជ្ជបណ្ឌិតបានបន្តទៀតថា ការរកឃើញករណីសង្ស័យជំងឺអ៊ុតស្វាជាបន្តបន្ទាប់នេះសបញ្ជាក់ថា កម្ពុជាមានសមត្ថភាពគ្រប់គ្រាន់ក្នុងការស្វែងរកជំងឺឆ្លងថ្មីៗបានរហ័សនិងទាន់ពេលវេលា ពិសេសជំងឺកូវីដ១៩ដែលយើងបានរកឃើញជាលើកដំបូងនៅថ្ងៃទី២៧ខែមករាឆ្នាំ២០២០បន្ទាប់ពីជំងឺនេះបានផ្ទុះនៅទីក្រុងអ៊ូហានប្រទេសចិនរួចមក។
យ៉ាងណាក៏ដោយលោកវេជ្ជបណ្ឌិត បានណែនាំដល់ក្រុមការងារឆ្លើយតបបន្ទាន់ប្រមាណ៥ពាន់នាក់ ដែលបានកំពុងដាក់ពង្រាយនៅនៅទូទាំងប្រទេស បន្តខិតខំស្វែងរកនិងស្រាវជ្រាវរកករណីសង្ស័យជំងឺឆ្លងអ៊ុតស្វានិងជំងឺឆ្លងផ្សេងៗទៀតឱ្យបានលឿន ដើម្បីអាចមានវិធានការទប់ស្កាត់ការឆ្លងរាលដាលបានទាន់ពេលវេលា ។
លោក វេជ្ជបណ្ឌិតបានលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋដែលឃើញករណីសង្ស័យមានជំងឺអ៊ុតស្វា ដែលមានរោគសញ្ញាដូចជាក្តៅខ្លួនឈឺក្បាលខ្លាំង ហើមកូនកណ្ដុរឈឺសាច់ដុំនិងចេញកន្ទួលដែលមានពងបែកកន្តួលមានទំនោរប្រមូលផ្ដុំនៅលើមុខបាតដៃនិងបាតជើងមាត់ត្រូវប្រញាប់រាយការណ៍ទៅអាជ្ញាធរសុខាភិបាលឬតេទៅលេខ ១១៥ ជាបន្ទាន់ដើម្បីយកវត្ថុវិភាគទៅធ្វើរោគវិនិច្ឆ័យរកជំងឺអ៊ុតស្វាឱ្យបានទាន់ពេលវេលា។
លោក វេជ្ជបណ្ឌិតបានលើកឡើងទៀតថាជំងឺអ៊ុតស្វានេះ ត្រូវបានគេរកឃើញនៅប្រទេសអាហ្វ្រិកខាងលិចនិងអាហ្វ្រិកកណ្តាលដែលបច្ចុប្បន្ននេះបានឆ្លងនៅក្នុងសហគមន៍នៃបណ្តាប្រទេសអឺរ៉ុបមួយចំនួន កាណាដា អូស្ត្រាលី អាមេរិកនិងប្រទេសនៅអាស៊ានមួយចំនួន៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់