សុខភាព
សញ្ញាព្រមានទាំង ៥ នៃជំងឺជើងធំដូចដំរី គ្រប់គ្នាគួរដឹង
ជំងឺជើងធំដូចដំរី (Elephantiasis) បង្កឡើងដោយព្រូនប៉ារ៉ាស៊ីតដែលចម្លងដោយមូសញី ហើយភាគច្រើន រោគសញ្ញានៃជំងឺនេះមិនលេចឡើងនោះទេ រហូតដល់ជំងឺឈានដល់ដំណាក់កាលធ្ងន់ធ្ងរ។
យ៉ាងណាមិញ លោកវេជ្ជបណ្ឌិត Krishnakant Debri ជាវេជ្ជបណ្ឌិតជាន់ខ្ពស់នៃទីក្រុងMumbai ប្រទេសឥណ្ឌាបានបង្ហាញថា មានសញ្ញាព្រមានមួយចំនួននៃជំងឺជើងធំដូចដំរីនេះ ដើម្បីឲ្យយើងបានយល់ដឹងធ្វើរោគវិនិច្ឆ័យ និងទទួលបានការព្យាបាលទាន់ពេលវេលា។
១. ហើមជើង
រោគសញ្ញាចម្បងមួយនៃជំងឺជើងធំដូចដំរី គឺហើមដៃ និងជើងដោយសារតែការប្រមូលផ្ដុំសារធាតុរាវ។ ជើង ឬដៃម្ខាង អាចហើមធំខុសពីទំហំធម្មតាច្រើនដង ដែលមើលទៅដូចជាជើងដំរី ទើបជំងឺនេះមានឈ្មោះថា ជំងឺជើងធំដូចដំរី។

២. ស្បែកស្ងួត
ក្នុងករណីភាគច្រើន បរិវេណស្បែកដែលរងគ្រោះ អាចមានសភាពស្ងួត និងក្រាស់។ បន្ថែមពីនេះ អ្នកជំងឺអាចកើតមានដំបៅ ស្បែកប្រេះ និងខ្មៅ ដោយសារតែកង្វះលំហូរឈាមទៅកាន់ស្បែកបរិវេណនោះ។
៣. ល្ហិតល្ហៃ
ទន្ទឹមនឹងនេះដែរ អ្នកជំងឺអាចមានអារម្មណ៍មិនស្រួលខ្លួន ព្រមទាំងមានរោគសញ្ញាផ្សេងទៀត ដូចជាគ្រុនក្ដៅ និងគ្រុនរងាធ្ងន់ធ្ងរ ដោយសារតែមានកម្ដៅត្រង់កន្លែងរងគ្រោះ ដែលបណ្ដាលមកពីការឆ្លងមេរោគ និងការរលាក។
៤. ពងស្វាសរីកធំ
នៅដំណាក់កាលក្រោយនៃជំងឺនេះ យើងអាចនឹងសង្កេតឃើញការលូតលាស់នៃពងស្វាស។ បន្ថែមពីនេះ ស្បែកខាងក្រោមលិង្គអាចលឹបចូលក្នុង ដែលធ្វើឲ្យយើងមានអារម្មណ៍ឈឺចាប់ និងក្រហាយ ពីព្រោះព្រូនប៉ារ៉ាស៊ីត (Filaria) បំផ្លាញប្រព័ន្ធទឹករងៃនិងបណ្ដាលឲ្យហើមនៅផ្នែកផ្សេងៗនៃរាងកាយ។
៥. ដើមទ្រូងរីកធំ
ដូចគ្នាទៅនឹងបុរសដែរ ជំងឺជើងធំដូចដំរីអាចប៉ះពាល់ដល់ប្រដាប់បន្តពូជខាងក្រៅចំពោះស្ត្រី និងអាចបណ្ដាលឲ្យមានដំបៅស្បែកនៅចន្លោះភ្លៅ ក៏ដូចជាធ្វើឲ្យសុដន់រីកធំ។ លើសពីនេះ ជំងឺដែលឆ្លងពីសត្វមូសមួយនេះ ក៏អាចបង្កឲ្យមានការលូតលាស់នៃកូនកណ្ដុរ ដោយសារតែការស្ទះលំហូរឈាមនៅក្នុងកូនកណ្ដុរ និងសុដន់ដូចគ្នា៕
ចុចអាន៖គន្លឹះញ៉ាំទុរេនមិនឲ្យឡើងទម្ងន់ ទោះហូបច្រើនកម្រិតណាក៏ដោយ
ចុចអាន៖អង្គុយមុខកុំព្យូទ័រយូរម៉ោងរាល់ថ្ងៃ ធ្វើម៉េចអាច បង្ការបញ្ហារួយកបាន?

-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៥ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា