សុខភាព
សិង្ហបុរី មានអ្នកឆ្លងជំងឺអុតស្វា ក្នុងសហគមន៍ លើកដំបូង
ក្រសួងសុខាភិបាលសិង្ហបុរី បានបញ្ជាក់ពីករណីក្នុងសហគមន៍លើកដំបូង នៃការឆ្លងជំងឺស្វានៅ។
អ្នកជំងឺជាជនជាតិម៉ាឡេស៊ី ភេទប្រុស អាយុ៤៥ឆ្នាំ ស្នាក់នៅប្រទេសសិង្ហបុរី។ ក្រសួងនិយាយថា បុរសរូបនេះ បានធ្វើតេស្តវិជ្ជមានចំពោះជំងឺស្វាកាលពីថ្ងៃពុធ ៦ ខែកក្កដា។

បច្ចុប្បន្នគាត់ទទួលការព្យាបាល នៅមជ្ឈមណ្ឌលជាតិសម្រាប់ជំងឺឆ្លង (NCID) ហើយស្ថានភាពរបស់គាត់ មិនជាបញ្ហាអ្វីនោះទេ។
បុរសរូបនេះ មិនជាប់ពាក់ព័ន្ធនឹងករណីនាំចូល ដែលក្រសួងប្រកាស នៅថ្ងៃទី ២១ ខែមិថុនាឡើយ។
គាត់បានកើតដំបៅស្បែកផ្នែកខាងក្រោមពោះ លើកដំបូងនៅថ្ងៃទី ៣០ ខែមិថុនា ហើយក្រោយមក មានអាការអស់កម្លាំង និងហើមកូនកណ្តុរនៅថ្ងៃទី ២ ខែកក្កដា។

រួចមក គាត់បានកើតគ្រុនក្តៅ និងឈឺបំពង់កនៅថ្ងៃទី ៤ ខែកក្កដា ហើយបានទៅមន្ទីរពេទ្យ រួចក៏ត្រូវបានគេធ្វើតេស្ត។
ទោះលទ្ធផលតេស្តអវិជ្ជមានក៏ដោយ គាត់ត្រូវបានបញ្ជូនទៅ NCID នៅថ្ងៃទី ៦ ខែកក្កដា ជាកន្លែងដែលគាត់ត្រូវបានគេធ្វើតេស្តវិជ្ជមាន និងដាក់ឲ្យនៅដាច់ដោយឡែក សម្រាប់ការវាយតម្លៃបន្ថែមទៀត។

គិតត្រឹមថ្ងៃព្រហស្បតិ៍នេះ ទំនាក់ទំនងជិតស្និទ្ធបីនាក់ ត្រូវបានកំណត់អត្តសញ្ញាណ។
អ្នកដែលមានទំនាក់ទំនងជិតស្និទ្ធទាំងអស់ នឹងត្រូវបានដាក់ឲ្យនៅដាច់ដោយឡែក រយៈពេល ២១ ថ្ងៃ ខណៈការតាមដានទំនាក់ទំនងផ្សេងទៀតកំពុងបន្ត៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ