សុខភាព
WHO ៖ ករណីឆ្លងកូវីដលើលោកងើបឡើងវិញ ជាពិសេសអូមីក្រុងក្លាយពូជ BA.4 និង BA.5
អង្គការសុខភាពពិភពលោក (WHO) ព្រមានថា ករណីឆ្លងជំងឺកូវីដ ១៩ លើពិភពលោកកំពុងកើនឡើងសាជាថ្មី ហើយក៏អំពាវនាវឲ្យមានវិធានការទប់ស្កាត់ករណីឆ្លងជាបន្ទាន់ផងដែរ ។

នៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃពុធ អគ្គនាយកអង្គការសុខភាពពិភពលោក Tedros Adhanom Ghebreyesus បាននិយាយថា ករណីឆ្លងដែលត្រូវបានរាយការណ៍ទូទាំងពិភពលោកបានកើនឡើងជិត ៣០ ភាគរយក្នុងរយៈពេល ២ សប្តាហ៍កន្លងមកនេះ ។
លោក Tedros បានចង្អុលបង្ហាញថា ការកើនឡើងករណីឆ្លងកូវីដក៏មានចំណែកពីវីរុសបំប្លែងខ្លួនអូមីក្រុងក្លាយពូជប្រភេទ BA.4 និង BA.5 ដែលកំពុងគ្របដណ្ដប់នៅអឺរ៉ុប និងអាមេរិក ខណៈការធ្វើតេស្តរកមេរោគត្រូវបានកាត់បន្ថយនៅក្នុងប្រទេសជាច្រើន ដែលបិទបាំងរូបភាពពិតនៃករណីឆ្លង ។

លោក Tedros បាននិយាយថា ការការពាររបស់វ៉ាក់សាំងនឹងថយចុះ នៅពេលដែលមេរោគវិវឌ្ឍន៍ ទោះបីជាវានៅតែមានប្រសិទ្ធភាពក្នុងការការពាររោគសញ្ញាធ្ងន់ធ្ងរ និងការស្លាប់ក៏ដោយ ។
ជាចុងក្រោយប្រធាន WHO រូបនេះក៏បានអំពាវនាវឲ្យអ្នកដែលមានហានិភ័យខ្ពស់ រួមទាំងមនុស្សចាស់ និងបុគ្គលិកពេទ្យចាក់វ៉ាក់សាំងដូសជំរុញផងដែរ ហើយបានឲ្យមនុស្សបន្តពាក់ម៉ាស ប្រសិនបើពួកគេនៅកន្លែងដែលមានមនុស្សច្រើន ឬទីតាំងបិទជិតដែលគ្មានខ្យលចេញចូលជាដើម ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ អូមីក្រុងពូជថ្មី ២ ប្រភេទកំពុងគ្របដណ្ដប់ករណីឆ្លងកូវីដនៅ ថៃ

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី