Connect with us

សុខភាព

សារៈសំខាន់​នៃ​ការ​ដាក់​ស្ថានភាព​ដេក​ផ្អៀង​ ដើម្បី​សុវត្ថិភាព

បានផុស

នៅ

​គ្រប់គ្នា ក៏​អាច​ជួយ​សង្គ្រោះ​អ្នក​ដែល​សន្លប់​ភ្លាមៗ ដោយ​មូលហេតុ​ផ្សេងៗ​បាន​ដែរ​!។ នៅ​ពេល​មាន​គ្រោះថ្នាក់​ផ្សេងៗ ជំនួយ​សង្គ្រោះ​ដែល​មាន​ប្រសិទ្ធភាព គឺជា​ការ​រួម​ផ្សំ​នៃ​ការសង្គ្រោះ​នៅ​កន្លែង​កើតហេតុ ការសង្គ្រោះ​នៅ​ពេល​ដឹក​បញ្ជូន និង ការសង្គ្រោះ​នៅ​មន្ទីរពេទ្យ​។ ក្នុង​ករណី​ខ្លះ​ដូចជា​គ្រោះថ្នាក់​ចរាចរ​ជាដើម ការ​ជួយ​សង្គ្រោះ​ក្នុងពេល ១៥ ទៅ ៣០​នាទី​ដំបូង​អាចជួយ​សង្គ្រោះ​ជីវិត​ជនរងគ្រោះ និង​ជួយ​កាត់បន្ថយ​ពិការភាព​របស់​គាត់​នៅ​ពេល​អនាគត​ផង​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ការសិក្សា​បានប​ង្ហាញ​ថា ការ​ជួយ​សង្គ្រោះ​ដំបូង​នេះ ដែល​អនុវត្ត​ដោយ​គ្រូពេទ្យ​ជំនាញ និង​ការជួយ​ ដែល​ធ្វើ​ដោយ​ជន​សាមញ្ញ​ធ្លាប់​បាន​រៀន​អនុវត្ត មាន​ប្រសិទ្ធ​ភាពស្មើគ្នា​។​

​នៅ​ពេល​ដែល​បាត់ស្មារតី​ភ្លាមៗ ដោយ​ប្រការ​ផ្សេងៗ ក្រោយ​ប៉ះទង្គិច​ក្បាល ឬ​មាន​ជំងឺ​ក្នុង​ខួរក្បាល​ជាដើម អ្នករងគ្រោះ​ភាគច្រើន ក្អួត​។ ប្រសិនបើ​កម្អួត​ធ្លាក់​ចូល​បំពង់ខ្យល់ វា​នឹង​ធ្វើ​ឲ្យ​ដង្ហើម​ខ្សោយ ហើយ​នាំ​ឲ្យ​ឧស្ម័ន​កាបូ​និក ​ក្នុង​ឈាម​កើន​ខ្ពស់ ដែល​ជា​ហេតុ​នាំ​ឲ្យ​សម្ពាធ​ក្នុង​លលាដ៍ក្បាល​កើន​ឡើង​។ កំណើន​សម្ពាធ​ក្នុង​លលាដ៍ក្បាល​ធ្វើ​ឲ្យ​ស្មារតី​កាន់តែ​ស្រុត​ចុះ ខួរក្បាល​កាន់តែ​ខូចខាត មុននឹង​បាន​ទទួល​ការ​ព្យាបាល​នៅ​មន្ទីរពេទ្យ​។ អ្នករងគ្រោះ​អាច​បាត់​បង់ជីវិត ឬ​មាន​ពិការភាព​ធ្ងន់ធ្ងរ​ក្រោយ​ការ​ព្យាបាល​។ គ្រាន់តែ ជូត​សំអាត​កម្អួត ឬ​វត្ថុ​ដែល​មាន​ជាប់​នៅ​ក្នុង​មាត់​ចេញ និង​ដាក់​ជនរងគ្រោះ ​ដែល​មាន​ស្មារតី​មិនល្អ​ឲ្យ​ដេក​ផ្អៀង ក្បាល​ទាប កុំ​ឲ្យ​កម្អួត​ចូល​ក្នុង​បំពង់ខ្យល់ អាច​ចៀសវាង​ផលវិបាក និង​គ្រោះថ្នាក់​ខាងលើ​បាន​។​

​ចំពោះ​អ្នកជំងឺ​ដែល​ទទួល​គ្រោះថ្នាក់​បុក​ប៉ះ​ដែល​សង្ស័យ​ថា ​មាន​បាក់ឆ្អឹង​ក គប្បី​ប្រយ័ត្ន​ក្នុង​ការ​បង្វិល​ផ្អៀង​។ ត្រូវ​បង្វិល​ព្រម​គ្នា​ទាំង​ដងខ្លួន និង​ក្បាល​។​

​វិធី​អនុវត្ត៖

១) ប្រសិន​ជនរងគ្រោះ​មាន​ពាក់​វ៉ែនតា ត្រូវ​ដោះចេញ​សិន​

២) ដាក់​ជនរងគ្រោះ​ដេក​ផ្ងារ ទាញ​ជើង​ឲ្យ​សណ្ដូក​ជិត​គ្នា​

៣) អ្នក​ជួយ​អង្គុយ​ពី​ម្ខាង​ជនរងគ្រោះ​លុតជង្គង់​ក្បែរ​ខ្លួន​ជនរងគ្រោះ​

៤) ដាក់​ដៃ​ជនរងគ្រោះ​ខាង​អ្នក​ជួយសង្គ្រោះ​លាត​បត់ ៩០​អង្សា​ជាមួយ​ខ្លួន​គាត់​

៥) ទាញ​ដៃ​ម្ខាង​ទៀត​របស់​ជនរងគ្រោះ​មក​ដាក់​ទ្រ​មុខ​របស់​គាត់ (​ខ្នងដៃ​ប៉ះ​ថ្ពាល់​)

៦) ទាញ​ជង្គង់​នៃ​ជើង​ម្ខាង​ទៀត (​ឆ្ងាយ​ពី​អ្នក​ជួយ​)​ឲ្យ​បត់​បញ្ឈរ​

៧) អ្នក​ជួយ​យកដៃ​ម្ខាង​ចាប់​ត្រង់​ស្មា និង​ដៃ​ម្ខាង​ទៀត​ចាប់​ត្រង់​ជង្គង់​ដែល​បញ្ឈរ រួច​ទាញ​បង្វិល​ឲ្យ​ផ្អៀង​ក្នុង​ចលនា​តែមួយ​។ ក្នុង​ករណី​របួស​ក្បាល ឬ ក ពេល​បង្វិល​ត្រូវ​រក​អ្នក​ជួយ​ទប់​ក នឹង​បង្វិល​ឲ្យ​បាន​ព្រម​គ្នា​។​

៨) ទាញ​ជើង​ខាង​ដែល​បត់​ឲ្យ​លាត​ជ្រុល​មក​ខាងមុខ​បន្តិច​ ដើម្បី​មាន​លំនឹង​។​

​បើ​បងប្អូន​បាន​ជួបប្រទះ​ អ្នក​ដែល​សន្លប់​បាត់បង់​ស្មារតី ដោយ​មូលហេតុ​ផ្សេងៗ ហើយ​ស្ថិត​ក្នុង​ការ​រង់ចាំ​រថ​យន្ត​សង្គ្រោះ​មកដល់ សូម​បងប្អូន​មេត្តា​អនុវត្ត​នូវ​វិធី​ជួយសង្គ្រោះ​បឋម​ដូច​បាន​រៀបរាប់​ខាងលើ​ ដើម្បី​បញ្ចៀស​នូវ​ផលវិបាក​នានា ដែល​បណ្តាល​មកពី​ការ​ស្ទះ​ផ្លូវដង្ហើម​៕​

អត្ថបទ៖ រស្មី

សូមចុចអាន៖ អ្វី​ទៅជា​កត្តា​ប្រឈម​គ្រោះថ្នាក់ នៃ​ជំងឺ​ស្ទះ​សរសៃឈាម​បេះដូង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២០ នាទីutes មុន

អ្នកនាំពាក្យខេត្តកោះកុង ៖ មិនទាន់មានការបង្រ្កាបទីតាំងល្បែងអនឡាញទេ មានតែករណីស្រាវជ្រាវឃាតកម្ម

ព័ត៌មានជាតិ២៨ នាទីutes មុន

មន្ត្រីជាន់ខ្ពស់៖ការអប់រំកុមារតូចៗជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់សិស្សទទួលបានការសិក្សាពេញមួយជីវិត

ព័ត៌មានជាតិ៣៤ នាទីutes មុន

បេក្ខជនប្រឡងក្របខ័ណ្ឌមន្ត្រីពន្ធនាគារ ចាប់ពីថ្ងៃទី២១-២៥ ខែកក្កដា និងទទួលពាក្យពីថ្ងៃទី២៨ កក្កដា ដល់ថ្ងៃទី០១ ខែសីហា

ព័ត៌មានជាតិ៥២ នាទីutes មុន

«កក្កដា»ជាខែដ៏ពិសិដ្ឋ មានអត្ថន័យធំធេងចំពោះកម្ពុជា ព្រោះសម្បត្តិបេតិកភណ្ឌជាតិចំនួន៣ បានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

ព័ត៌មានជាតិ៥៨ នាទីutes មុន

ឥណ្ឌា ផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ៤១ នាក់ ទៅបន្តការសិក្សាថ្នាក់ឧត្តម និងក្រោយឧត្តមសិក្សា នៅប្រទេសឥណ្ឌា

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ថៃ បញ្ជូនក្រុមដោះគ្រាប់បែកមកតំបន់មុំ៣ ដើម្បីប្រមូលព័ស្តុតាងថា ជាមីនថ្មីឬសល់ពីសម័យខ្មែរក្រហម

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ថៃ នៅតែអះអាងថា ទាហានជាន់មីនលើដីខ្លួនឯង ចុះហេតុអ្វីមកចោទកម្ពុជា?

សន្តិសុខសង្គម៥ ម៉ោង មុន

នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចចុះបង្ក្រាប​ហាងលក់សម្លៀកបំពាក់ H Collection  ៣ទីតាំងពាក់ព័ន្ធករណីក្លែងបន្លំម៉ាកយីហោ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ថៃ ស្នើឲ្យកម្ពុជាដោះមីនចាស់ៗ, ចុះហេតុអ្វីថា ទាហានជាន់មីនក្នុងដីថៃ?

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

រុស្ស៊ី ព្រមានលោកខាងលិចថា ខ្លួននឹងបើកការវាយប្រហារមុន បើចាំបាច់

Sokha Hotels

ព័ត៌មានពេញនិយម