សុខភាព
ការរាតត្បាតនៃជំងឺអុតស្វា បន្តកើតមានជាចម្បងលើ បុរសរួមភេទជាមួយបុរស
ក្រសួងសុខាភិបាល នៅរសៀលថ្ងៃទី ១១ ខែកក្កដានេះ បានចេញសេចក្ដីណែនាំក្រើនរំលឹក ស្តីពី ការបង្ការការចម្លងជំងឺអុតស្វា (Monkeypox) ដោយបានបង្ហាញថា ការរាតត្បាតនៃជំងឺអុតស្វាបន្តកើតមានជាចម្បងលើបុរសដែលរួមភេទជាមួយបុរស។

ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថា ចាប់តាំងពីថ្ងៃទី ១ ខែមករា ឆ្នាំ២០២២ ដល់ថ្ងៃទី ៧ ខែកក្កដា ឆ្នាំ ២០២២ យោងតាមរបាយការណ៍អង្គការសុខភាពពិភពលោក (PAHO/WHO) បានបញ្ជាក់ពីករណីអុតស្វាចំនួន ៧ ៨៩២ និងស្លាប់ ៣ នាក់ ត្រូវបានរាយការណ៍ពី ៦៣ ប្រទេស ក្នុងតំបន់ចំនួន ៥ របស់អង្គការសុខភាពពិភពលោក (តំបន់អាមេរិក អាហ្វ្រិក អឺរ៉ុប មេឌីទែរ៉ាណេខាងកើត និងអាស៊ីប៉ាស៊ីហ្វិកខាង លិច) ក្នុងនោះ ៩៨ ភាគរយនៃករណីអុតស្វា កើតមានពីថ្ងៃទី ១២ ខែឧសភា ឆ្នាំ២០២២។

បើតាមការរាយការណ៍បង្ហាញថា មានការរាតត្បាតនៃជំងឺអុតស្វាបន្តកើតមានជាចម្បងលើបុរសដែលរួមភេទជាមួយបុរស ជាមួយដៃគូថ្មី ឬច្រើន នាពេលថ្មីៗនេះ។ ខណៈដែលការស៊ើបអង្កេត អេពីដេមីសាស្ត្រ អំពីការរាតត្បាតកំពុងបន្ត ករណីជំងឺអុតស្វាដែលបានរាយការណ៍ ភាគច្រើន គឺតាមរយៈការមកប្រើប្រាស់សេវាសុខភាពផ្លូវភេទ ឬសេវាសុខភាពផ្សេងទៀត នៅតាមគ្រឹះស្ថានថែទាំសុខភាព បឋម ឬមន្ទីរពេទ្យ ជាមួយនឹងប្រវត្តិនៃការធ្វើដំណើរជាចម្បងទៅកាន់ប្រទេសនៅអឺរ៉ុប និងអាមេរិកខាងជើង ឬប្រទេសផ្សេង ទៀតដែលមានលេចឡើងនៅការឆ្លងរាតត្បាតនៃជំងឺនេះ។ ត្រឹមថ្ងៃទី ៨ ខែកក្កដា ឆ្នាំ២០២២ ប្រទេសសិង្ហបុរី ក៏បានរក ឃើញករណ៏ជំងឺអុតស្វាសរុប ៤ ករណី ដែល ៣ ករណីនាំចូលមកពីបរទេស និង ១ ករណីកើតមានក្នុងប្រទេស។
ក្រសួងសុខាភិបាលបញ្ជាក់ថា គិតត្រឹមថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២២ ព្រះរាជាណាចក្រកម្ពុជា មិនទាន់មានករណីជំងឺអុតស្វាបែបនេះនៅឡើយទេ តែទោះជាយ៉ាងណាក៏ដោយ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល សូមធ្វើការអំពាវនាវ និងក្រើនរំលឹកដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងប្រទេសកម្ពុជាទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នជាប់ជានិច្ច ដោយ បុគ្គល គ្រួសារ និងសហគមន៍ ត្រូវយកចិត្តទុកដាក់អនុវត្តវិធានការបង្ការការចម្លងជំងឺផ្ទាល់ខ្លួន និងទៅអ្នកដទៃ ដែលអាចកើតមានឡើងជាយថាហេតុ។
ព័ត៌មានពិស្ដារ៖





-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ១៩ ម៉ោង ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ