សុខភាព
សាកតាមក្បួនប៉ុន្មាននេះ ប្ដីប្រពន្ធលែងភ័យខ្លាចអត់កូន
ក្រោយរៀបការរួច ប្តីប្រពន្ធខ្លះចង់បានកូនភ្លាម ឯខ្លះទៀតមិនទាន់ចង់បាននោះទេ ដោយទុកពេលវេលាសន្សំលុយកាក់ឲ្យបានច្រើន។ ចំពោះអ្នកចង់បានកូនឆាប់នោះ តើត្រូវធ្វើបែបណាខ្លះ ទើបអាចជួយឲ្យការបង្កកំណើតប្រពឹត្តទៅរលូន មេជីវិតមានទាំងគុណភាព និងបរិមាណ?
ប្រធានផ្នែករោគស្ត្រី នៃមន្ទីរពេទ្យកាល់ម៉ែត លោកវេជ្ជបណ្ឌិត គាន់ អូន បកស្រាយថា ចង់ឆាប់មានកូន មិនទាក់ទងនឹងការនៅជាមួយគ្នាញឹកញាប់ ឬមិនញឹកញាប់នោះទេ សំខាន់គឺប្តីប្រពន្ធរួមភេទនៅពេលមានមេជីវិតញីធ្លាក់ អំឡុងថ្ងៃទី ១៣ ១៤ ១៥ ទៅតាមរដ្ដរដូវរបស់ស្រីៗ។ ម្យ៉ាងវិញទៀតពេលដែលអាចមានកូនបាន នៅពេលមេជីវិតបុរសល្អ ពោលគឺប្រុសៗតមមិនរួមភេទ ២-៣ថ្ងៃ ដែលធ្វើឲ្យមេជីវិតមានគ្រប់គ្រាន់។
“ជាទូទៅមេជីវិតញីមកថ្ងៃទី១៤ អ៊ីចឹងបើយើងនៅជាមួយគ្នាញឹកញាប់ម៉េចក៏ដោយ ថ្ងៃដើមខែ មករដូវហើយ ថ្ងៃទី៤ ទី៥ អី ក៏អត់មានកូនដែរ ហើយបើសិនជាយើងនៅជាមួយគ្នាមិនញឹកញាប់ទេ តែ១ដង ថ្ងៃទី១៤ ថ្ងៃដែលមានមេជីវិតញីចេញមក នៅជាមួយគ្នាតែ ១ ដង ក៏មានកូនដែរ”។ លោកវេជ្ជបណ្ឌិត រៀបរាប់។
ការបង្កកំណើតអាចប្រព្រឹត្តទៅរលូន វេជ្ជបណ្ឌិតឯកទេសសម្ភព រោគស្ត្រី និងអេកូសាស្ត្ររូបនេះ ពន្យល់ថា វាមិនមែនពាក់ព័ន្ធនឹងការរួមភេទតែមួយមុខទេ វាពាក់ព័ន្ធនឹងការរៀបចំផែនការច្បាស់លាស់ កត្តាសុខភាពប្តីប្រពន្ធ អាយុមិនចាស់ពេក ពិសេសមិនពាក់ព័ន្ធនឹងគ្រឿងញៀន គ្រឿងស្រវឹង ឬបារី។
ចំពោះរបបអាហារសម្រាប់ស្ត្រីវិញ លោកស្រីវេជ្ជបណ្ឌិត ទី សុវណ្ណរដ្ឋ បម្រើការងារនៅមន្ទីរសម្រាកព្យាបាល និងសម្ភពមាតា ណែនាំឲ្យផឹកទឹកដោះ ញាំយ៉ាអួរ ដែលមានអ័រដ្រូសែនខ្ពស់ជួយឲ្យការផលិតមេជីវិតរបស់ស្ត្រីបានល្អ និងជ្រើសអាហារសុខភាពល្អ ដែលមានសារធាតុ ៥ មុខសំខាន់ គឺ ប្រូតេអ៊ីន កាបូអ៊ីដ្រាត វីតាមីន រ៉ែ និងអាស៊ីដខ្លាញ់ល្អ។
ឯបុរសក៏ត្រូវបំប៉នអាហារសម្បូរវីតាមីន ដែលសម្បូរនៅក្នុងបន្លែផ្លែឈើ ជាតិរ៉ែ តាមរយៈការញ៉ាំ ស៊ុត សាច់មាន់ អយស្ទ័រ សាច់គោ គ្រាប់ធញ្ញជាតិ និងអាស៊ីដខ្លាញ់អូមេហ្កា ៣ ដែលសម្បូរនៅក្នុងត្រីសមុទ្រ ពិសេសត្រីសាលម៉ុន៕
អត្ថបទផ្ដល់សិទ្ធិដោយ៖ Hellokrupet
សូមចុចអាន៖ សារៈសំខាន់នៃការដាក់ស្ថានភាពដេកផ្អៀង ដើម្បីសុវត្ថិភាព
សូមចុចអាន៖ អ្វីទៅជាកត្តាប្រឈមគ្រោះថ្នាក់ នៃជំងឺស្ទះសរសៃឈាមបេះដូង
-
កីឡា១ សប្តាហ៍ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្តេច ហ៊ុន សែន ៖ ហេតុអ្វីបានជាមកដល់ពេលនេះហើយមានមន្ត្រីយើងប្រព្រឹត្តបែបនេះ ដោយពាក់ស្បែកជើងចូលក្នុងព្រះវិហារ?