សុខភាព
រុស្ស៊ី រកឃើញជំងឺអុតស្វា ជាលើកដំបូង
អង្គការឃ្លាំមើលសុវត្ថិភាព Rospotrebnadzor បាននិយាយនៅថ្ងៃអង្គារទី១២ខែកក្កដានេះថា ប្រទេសរុស្ស៊ី បានចុះបញ្ជីករណីដំបូងនៃជំងឺអុតស្វា (Monkeypox)។
អង្គការឃ្លាំមើល បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ជំងឺនេះត្រូវបានរកឃើញនៅក្នុងខ្លួនយុវជនម្នាក់ ដែលទើបតែត្រឡប់មកពីដំណើរកម្សាន្តជុំវិញអឺរ៉ុប។
Rospotrebnadzor និយាយថា “អ្នកជំងឺ មានអាការស្រាល និងមិនមានការគំរាមកំហែងដល់អាយុជីវិតទេ”។
គួរបញ្ជាក់ថា Monkeypox គឺជាមេរោគ ដែលបណ្តាលឲ្យមានរោគសញ្ញាដូចផ្តាសាយ និងដំបៅស្បែក។ វាត្រូវបានគេចាត់ទុកជាជំងឺរាតត្បាតនៅផ្នែកខ្លះ នៃទ្វីបអាហ្រ្វិក។
ប្រទេសជាង៥០ ដែលជំងឺអុតស្វាមិនត្រូវបានចាត់ទុកជាជំងឺរាតត្បាត បានរាយការណ៍អំពីករណីឆ្លងលើស ៧៦០០នាក់៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Reuters
ចុចអាន៖ WHO កំពុងរកឈ្មោះថ្មី ដាក់ឲ្យជំងឺអុតស្វា
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍៦ ថ្ងៃ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ចរាចរណ៍២ ថ្ងៃ ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី
-
ជីវិតកម្សាន្ដ២៤ ម៉ោង ago
ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man» ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រសួងការពារជាតិកំពុងពិនិត្យករណីអ្នកលក់អនឡាញយកឡានសារ៉ែនបើកផ្លូវទៅចូលរួមមង្គលការ