សុខភាព
អង្គការមួយរបស់កូរ៉េខាងត្បូង ចង់បង្កើតមជ្ឈមណ្ឌលស្តារកាយសម្បទាសម្តេចតេជោ នៅក្នុងមន្ទីរពេទ្យរុស្ស៊ី
លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាលនៅថ្ងៃទី ១១ ខែកក្កដា ឆ្នាំ ២០២២ បានទទួលជួបពិភាក្សាការងារជាមួយប្រតិភូ និងក្រុមកាងារសម្របសម្រួល និងតំណាងអង្គការ Global Life Sharing របស់កូរ៉េខាងត្បូង ដែលដឹកនាំដោយលោក សុខ សំណាង ជំនួយការសម្តេច សាយ ឈុំ លោក ជា ធីរិទ្ធ ជំនួយការសម្តេចតេជោនាយករដ្ឋមន្រ្តី និងលោក Kim Jin Ho តំណាងអង្គការGlobal Life Sharing ប្រចាំនៅប្រទេសកម្ពុជា។ ជំនួបនេះ គឺពិភាក្សាពីគម្រោងបង្កើតមជ្ឈមណ្ឌលស្តារកាយសម្បទាសម្តេចតេជោនៅក្នុងមន្ទីរពេទ្យរុស្ស៊ី។

លោកស្រីវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានសម្តែងសេចក្តីត្រេកអរ និងស្វាគមន៍ចំពោះអង្គការ Global Life Sharing ដែលមានគ្រោងផ្តល់ជំនួយដល់កម្ពុជាក្នុងការបង្កើតនូវមជ្ឈមណ្ឌលស្តារកាយសម្បទាសម្តេចតេជោ ហ៊ុន សែន ។ លោកស្រីបានចាត់ទុកគម្រោងនេះថា មានសារសំខាន់បំផុតសម្រាប់ជួយប្រជាជនកម្ពុជា និងក្នុងការអភិវឌ្ឍវិស័យសុខាភិបាលនៅក្នុងប្រទេសកម្ពុជា ហើយក្រសួងសុខាភិបាលត្រៀមខ្លួនជានិច្ច ដើម្បីសហការជាមួយអង្គការ Global Life Sharing ក្នុងការអនុវត្តគម្រោងនេះឲ្យបានជោគជ័យ។
ចំណែក លោក វេជ្ជបណ្ឌិត ងី ម៉េង ប្រធានមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ហៅមន្ទីរពេទ្យរុស្ស៊ី បានអរគុណចំពោះក្រុមការងារសម្របសម្រួល និងអង្គការ Global Life Sharing ដែលបានជ្រើសរើសមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នៅក្នុងគម្រោងផ្តល់ជំនួយបង្កើតមជ្ឈមណ្ឌលស្តារកាយសម្បទាសម្តេចតេជោ ហ៊ុន សែន។ នេះ ក៏ព្រោះថា បច្ចុប្បន្ននេះ ប្រជាពលរដ្ឋដែលមកទទួលសេវាកម្មនេះនៅក្នុងមន្ទីរពេទ្យ មានការកើនឡើងខ្ពស់ ស្របពេលដែលអគារបច្ចុប្បន្ន ដែលទទួលការព្យាបាលស្តារកាយសម្បទា មានទំហំតូចចង្អៀតខ្លាំង និងមិនសូវមានសម្ភារទំនើប មិនសមស្របនឹងតម្រូវការ។ លោក ងី ម៉េង បន្តថា ប្រជាពលរដ្ឋដែលមកទទួលសេវាកម្មនេះនៅក្នុងមន្ទីរពេទ្យខ្មែរ-សូវៀត ភាគច្រើនសុទ្ធតែប្រជាជនក្រីក្រ។

ដោយឡែក លោក Kim Jin Ho តំណាងអង្គការGlobal Life Sharing ប្រចាំនៅប្រទេសកម្ពុជាវិញ បានបង្ហាញនូវការសប្បាយចិត្ត និងអរគុណចំពោះក្រសួងសុខាភិបាល ដែលបានផ្តល់ឱកាសដល់ក្រុមការងារចូលជួបពិភាក្សា និងគាំទ្រចំពោះគម្រោងផ្តល់ជំនួយរបស់អង្គការ Global Life Sharing ក្នុងការបង្កើតមជ្ឈមណ្ឌលស្តារកាយសម្បទាសម្តេចតេជោ ហ៊ុន សែន។ លោក Kim Jin Ho សន្យានឹងនាំយកនូវអ្វីដែលបានពិភាក្សាគ្នានៅក្នុងកិច្ចប្រជុំ ដើម្បីដាក់ជូនទៅស្នាក់ការកណ្តាលរបស់អង្គការ Global Life Sharing នៅក្នុងប្រទេសកូរ៉េខាងត្បូង។ លោក សង្ឃឹមថា គម្រោងនឹងចេញជារូបរាងតាមការចង់បានរបស់កម្ពុជា។

សូមបញ្ជាក់ផងដែរថា នៅដើមខែ សីហា ឆ្នាំ ២០២២ ខាងមុខនេះ លោក Kim Jung Nam នាយកផ្នែកសហប្រតិបត្តិការ នៃអង្គការ Global Life Sharing នឹងអញ្ជើញមកបំពេញទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជា ដោយគ្រោងនឹងជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងមានការចុះហត្ថលេខាលើការផ្តល់ជំនួយរបស់ពេល ៥ ឆ្នាំ ដល់ព្រឹទ្ធសភាកម្ពុជា ក្នុងទំហំទឹកប្រាក់ ១០ លានដុល្លារផងដែរ។ ជាមួយគ្នានេះ ក្នុងពេលបំពេញទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជា លោក Kim Jung Nam ក៏នឹងបញ្ជាក់ពីគម្រោងផ្តល់ជំនួយនៃការបង្កើតមជ្ឈមណ្ឌលស្តារកាយសម្បទាសម្តេចតេជោ ហ៊ុន សែន ផងដែរ៕
ដោយ៖ វណ្ណ សុគន្ធា

-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
សន្តិសុខសង្គម៣ ម៉ោង ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង
-
ចរាចរណ៍២ ម៉ោង ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត