សុខភាព
WHO តម្រូវឲ្យពាក់ម៉ាសឡើងវិញ ខណៈករណីកូវីដ កើនឡើងជាថ្មី
ស្របពេលករណីឆ្លងជំងឺកូវីដ១៩ កំពុងកើនឡើងជាសកលវិញនោះ អគ្គនាយកអង្គការសុខភាពពិភពលោក (WHO) លោកវេជ្ជបណ្ឌិត Tedros Adhanom Ghebreyesus បានអំពាវនាវ ឲ្យប្រទេសទាំងឡាយអនុម័តវិធានការពាក់ម៉ាស និងគម្លាតសង្គមឡើងវិញ។

ថ្លែងក្នុងអំឡុងសន្និសីទសារព័ត៌មានប្រចាំសប្តាហ៍ លោក Tedros និយាយថា “មេរោគកំពុងដើរហើរដោយសេរី ហើយប្រទេសនានា មិនបានគ្រប់គ្រងជំងឺនេះប្រកបដោយប្រសិទ្ធភាពទេ”។
បន្ទាប់ពី WHO បានសន្និដ្ឋានកាលពីសប្តាហ៍មុនថា វីរុសនេះនៅតែជា “គ្រាអាសន្នសុខភាពសាធារណៈ ដ៏គួរឲ្យព្រួយបារម្ភជាអន្តរជាតិ”, លោក Tedros អះអាងថា ជំងឺរាតត្បាតមិនទាន់ជិតដល់ទីបញ្ចប់ឡើយ។

ក្នុងពេលមួយសប្តាហ៍ ចាប់ថ្ងៃពីទី៤ ដល់១០ ខែកក្កដា ឆ្នាំ២០២២, ករណីកូវីដថ្មី ជាង ៥.៧លានករណី ត្រូវបានរាយការណ៍ ពោលគឺកើនឡើង ៦% បើធៀបទៅនឹងសប្តាហ៍មុននោះ។
ទោះបីជាយ៉ាងណាក៏ដោយ អត្រាស្លាប់នៅតែមានកម្រិតទាប ពេញមួយរដូវក្តៅនេះ ដោយមានត្រឹមតែជាង ៩៨០០ នាក់ប៉ុណ្ណោះ ដែលត្រូវបានរាយការណ៍ពោលគឺតិចជាងប្រាំដង បើធៀបនឹងសប្តាហ៍ដូចគ្នាកាលពីឆ្នាំមុន។

ទន្ទឹមនោះ លោក Tedros បានអំពាវនាវឲ្យអាជ្ញាធរជាតិ បង្កើនកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេក្នុងការតាមដានទំនាក់ទំនងហានិភ័យដល់សាធារណជន ហើយអំពាវនាវឲ្យមានការអនុវត្តឡើងវិញនូវវិធានការសង្គមសុខភាពសាធារណៈ ដូចជាការពាក់ម៉ាស រក្សាគម្លាត និងបើកទីតាំងឲ្យមានខ្យល់ចេញចូល៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ “BA.5” វីរុសបំប្លែងខ្លួនឆ្លងខ្លាំងជាងគេបំផុត បានមកដល់ហើយ

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ