សុខភាព
“BA.5” វីរុសបំប្លែងខ្លួនឆ្លងខ្លាំងជាងគេបំផុត បានមកដល់ហើយ (មានវីដេអូ)
ជិតពីរឆ្នាំកន្លះចាប់តាំងពីការរាតត្បាតនៃមេរោគកូវីដ១៩បានចាប់ផ្តើម ពេលនេះ វីរុសដែលឆ្លងខ្លាំងបំផុត បានមកដល់ហើយ។
![](https://www.kampucheathmey.com/wp-content/uploads/2022/07/image-440.png)
រលក កូវីដ១៩ ម្តងហើយម្តងទៀត បានបណ្តាលឲ្យមនុស្សរាប់លាននាក់ស្លាប់ ប៉ុន្តែដោយសារតែវ៉ាក់សាំង ចំនួនអ្នកស្លាប់ដោយសារកូវីដ បានកាត់បន្ថយយ៉ាងច្រើន។
ឥឡូវនេះ មេរោគកំពុងរីករាលដាលម្តងទៀត។ ជាមួយនឹងបម្រែបម្រួល ការគេចចេញពីប្រព័ន្ធភាពស៊ាំ ហើយជំរុញករណីឆ្លងនិងការសម្រាកព្យាបាលនៅមន្ទីរពេទ្យ, កំណែចុងក្រោយបំផុតនៃវីរុសបំប្លែងខ្លួនប្រភេទ BA.5 គឺជាសញ្ញាយ៉ាងច្បាស់ថា ជំងឺរាតត្បាតគឺមិនងាយនឹងបញ្ចប់ទេ។
ពូជថ្មីបំផុតរបស់ អូមីក្រុង រួមជាមួយនឹងខ្សែស្រឡាយ BA.4 កំពុងជំរុញករណីឆ្លងជាសកល ពោលគឺកើនឡើង ៣០% ក្នុងរយៈពេលពីរសប្តាហ៍ចុងក្រោយ។ នេះបើយោងតាមអង្គការសុខភាពពិភពលោក (WHO)។
![](https://www.kampucheathmey.com/wp-content/uploads/2022/07/image-441.png)
នៅទ្វីបអឺរ៉ុប ពូជរបស់ អូមីក្រុង កំពុងជំរុញករណីឆ្លងប្រហែល ២៥% ថ្វីបើលោកវេជ្ជបណ្ឌិត Michael Ryan នាយកប្រតិបត្តិនៃកម្មវិធីគ្រាអាសន្នសុខភាពរបស់ WHO និយាយថា ចំនួនពិតអាចខ្ពស់ជាងនេះ ដោយសារតែការធ្វើតេស្ត លែងសូវអនុវត្ត ក៏ដោយ។
BA.5 កំពុងវាយលុកប្រទេសចិន ដោយនាំឲ្យមានក្តីបារម្ភថា ទីក្រុងធំៗនៅទីនោះ អាចនឹងអនុវត្តវិធានការបិទខ្ទប់ដ៏តឹងរ៉ឹងឡើងវិញ ទោះទើបត្រូវបានដកចេញនាពេលថ្មីៗនេះក៏ដោយ។ ហើយវីរុសបំប្លែងខ្លួនដូចគ្នានេះ បានក្លាយជាមេរោគលេចធ្លោនៅសហរដ្ឋអាមេរិក ដោយរួមចំណែក ៦៥% នៃការឆ្លងថ្មីកាលពីសប្តាហ៍មុន។
អ្នកជំនាញខាងរោគរាតត្បាតនិយាយថា ទិន្នន័យផ្លូវការ គឺខុសឆ្ងាយណាស់ពីចំនួនពិតប្រាកដនៃការឆ្លងនៅក្នុងសហរដ្ឋអាមេរិក។ អ្នកជំនាញខ្លះគិតថា អាចមានការឆ្លងថ្មីរហូតដល់ ១ លានករណីជារៀងរាល់ថ្ងៃ ពោលគឺខ្ពស់ជាងចំនួនផ្លូវការរហូតដល់ទៅ ១០ដងឯណោះ។
![](https://www.kampucheathmey.com/wp-content/uploads/2022/07/image-442.png)
ចំពោះវិធីគ្រប់គ្រងរលកថ្មីនេះ អ្នកជំនាញបានជំរុញមនុស្សដែលមានអាយុចាប់ពី ៥០ ឆ្នាំឡើងទៅ ត្រូវទទួលវ៉ាក់សាំងដូសជំរុញ។
លោក Eric Topol អ្នកឯកទេសខាងជំងឺបេះដូង និងជាសាស្ត្រាចារ្យផ្នែកវេជ្ជសាស្ត្រម៉ូលេគុលនៅវិទ្យាស្ថានស្រាវជ្រាវ Scripps បានហៅ BA.5 ថាជា “កំណែដ៏អាក្រក់បំផុតនៃមេរោគ ដែលយើងមិនដែលបានឃើញសោះ”។
លោកបានពន្យល់នៅក្នុងព្រឹត្តិបត្រព័ត៌មានថ្មីៗនេះថា “វាអាចគេចចេញពីប្រព័ន្ធភាពស៊ាំ យ៉ាងទូលំទូលាយ វិវត្តទៅកាន់កម្រិតបន្ទាប់ ហើយមានសមត្ថភាព ពង្រីកការចម្លងខ្លាំងជាងពូជអូមីក្រុង មុនៗ”។
![](https://www.kampucheathmey.com/wp-content/uploads/2022/07/image-443-1024x576.png)
ម្យ៉ាងវិញទៀត BA.5 អាចគេចចេញពីភាពស៊ាំបានយ៉ាងងាយស្រួលទោះអ្នកធ្លាប់ឆ្លងពីមុន និងចាក់វ៉ាក់សាំងហើយក៏ដោយ រួមទាំងបង្កើនហានិភ័យនៃការឆ្លងឡើងវិញ។
ថ្វីបើមេរោគនេះហាក់ដូចជាមិននាំឲ្យមានជំងឺធ្ងន់ធ្ងរ ប៉ុន្តែនៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ CNN កាលពីដើមសប្តាហ៍នេះ លោក Topol និយាយថា ដោយសារតែវិសាលភាពនៃការគេចចេញពីប្រព័ន្ធភាពស៊ាំរបស់ BA.5, លោករំពឹងថា នឹងមានការកើនឡើងនៃការចូលព្យាបាលក្នុងមន្ទីរពេទ្យ ដូចដែលយើងបានឃើញនៅអឺរ៉ុប និងកន្លែងផ្សេងទៀតដែលវីរុសនេះ ចាក់ឬសគល់។ លោកបានបន្ថែមថា “រឿងល្អមួយគឺថា វាហាក់ដូចជាមិននាំឲ្យមានការចូលសង្គ្រោះបន្ទាន់ និងការស្លាប់ដូចជាវីរុសបំប្លែងខ្លួនមុនៗនេះទេ”៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNN
ចុចអាន៖ WHO តម្រូវឲ្យពាក់ម៉ាសឡើងវិញ ខណៈករណីកូវីដ កើនឡើងជាថ្មី
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត